យល់ដឹង ៖
*ចូលចិត្តរដូវរងា
ជាអំឡុងពេលដែលមនុស្សជាច្រើនពេញនិយម និងអាចសន្សំសំចៃចរន្តអគ្គិសនីបាន ។ អ្នកដែលចូលចិត្តរដូវរងានឹងមានបុគ្គលិកលក្ខណៈជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់ មានជំនឿចិត្ត លើខ្លួនឯង ជាប្រភេទមនុស្សមិនចូលចិត្តផ្លាស់ប្តូរគំនិតរបស់ខ្លួន ។ ជាមនុស្សមិនសូវបង្ហាញស្ថានភាពជីវិតផ្ទាល់ខ្លួនឱ្យអ្នកផ្សេងដឹង ។ ក្រៅពីនេះ ក៏ជាមនុស្សចូលចិត្តរស់នៅយ៉ាងមានសេរីភាព ឬធ្វើដំណើរកម្សាន្តប្រថុយប្រថាននឹងស្ថានភាពគ្រោះថ្នាក់។
*រដូវប្រាំង ឬរដូវក្តៅ
អ្នកដែលពេញចិត្តស្ថានភាពរដូវក្តៅនឹងមានសំណាងល្អ ។ អ្នកដែលចូលចិត្តអាកាសធាតុនៃរដូវក្តៅបញ្ជាក់ថា ជាមនុស្សមាននិស្ស័យបង្ហាញពីទឹកចិត្ត និងស្មោះត្រង់ ប៉ុន្តែជាប្រភេទមនុស្សមានគំនិតច្រើនរមែងមានរឿងរ៉ាវផ្សេងៗត្រូវគិតគូរពីក្តីកង្វល់ ប៉ុន្តែក៏មានឥរិយាបថគ្មានទុក្ខកង្វល់ផ្នែកផ្លូវចិត្ត ។ ស្របពេលជាមួយគ្នានេះ ក៏ជាមនុស្សមានអារម្មណ៍ទោរទន់ ត្រូវការក្តីស្រឡាញ់ និងការលួងលោមរួមទាំងមានចំណាប់អារម្មណ៍លើភាពស្រស់ស្អាត ។
*ចូលចិត្តរដូវវស្សា ឬរដូវភ្លៀង
បញ្ជាក់ថា ជាមនុស្សពូកែខឹងសម្បា ចូលចិត្ត គិតគូរពីរឿងអតីតកាល និងមានគំនិតថា ខ្លួន ជាមនុស្សមានសំណាងអាក្រក់ជាប់ជានិច្ច ។ បើស្រឡាញ់អ្នកណាម្នាក់រមែងមានភាពងប់ងុល ប៉ុន្តែបើមានអ្នកណាម្នាក់ធ្វើឱ្យអស់សង្ឃឹម នឹងមានអារម្មណ៍ចងចាំ និងគុំកួនជានិច្ច ។
*ចូលចិត្តរដូវផ្ការីក
រដូវផ្ការីកជាប្រភេទរដូវកាលមួយដ៏ពេញនិយមនៅបរទេស ។ ប្រសិនបើអ្នកណាម្នាក់ពេញចិត្តរដូវកាលនេះបញ្ជាក់ថា ជាមនុស្សមានមនោសញ្ចេតនាចូលចិត្តស្ថានភាពជីវិតរវើរវាយ មានក្តីស្រមៃនៅក្នុងចិត្ត ។ ជា ពិសេសប្រសិនបើលោកអ្នកនៅលីវ ឬកំលោះ-ក្រមុំ មានទស្សនៈថា ពិភពលោកមានភាពស្រស់ស្រាយ និងចាប់អារម្មណ៍លើវិស័យសិល្បៈជាចម្បង ៕
ចែករំលែកព័តមាននេះ