ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូ​ឌុប និង​ម៉ូតូ​កង់​បី​ដាក់​ញត្តិ​តវ៉ា​ដល់​សាលា​ក្រុង​ព្រះ​សីហនុ

14 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ អ្នក​រត់​ម៉ូតូ​កង់បី និង​ម៉ូតូ​ឌុប​សរុប​ប្រមាណ​២០០​​​នាក់ បាន​​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីធ្លា​សួន​ច្បារ​អតីត​មហោ​ស្រព​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ​ដើម្បី​តវ៉ា​ និង​ដាក់​ញត្តិ​ជូន​លោក​ជិន សារិន អភិ​បាល​ក្រុង​ព្រះ​សីហនុ។ ញត្តិ​ដែល​បាន​ដាក់​​ជូន​អាជ្ញា​ធរ​ក្រុង​ព្រះ​សីហនុ គឺ​សុំ​ឱ្យ​អនុ​វត្ត​ឱ្យ​បាន​នូវ​ខ្លឹម​សារ​សេចក្តី​​បង្គាប់​ ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ ២០១០

ខេត្ត​ព្រះ​សីហនុ ៖ អ្នក​រត់​ម៉ូតូ​កង់បី និង​ម៉ូតូ​ឌុប​សរុប​ប្រមាណ​២០០​​​នាក់ បាន​​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីធ្លា​សួន​ច្បារ​អតីត​មហោ​ស្រព​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ​ដើម្បី​តវ៉ា​ និង​ដាក់​ញត្តិ​ជូន​លោក​ជិន សារិន អភិ​បាល​ក្រុង​ព្រះ​សីហនុ។ ញត្តិ​ដែល​បាន​ដាក់​​ជូន​អាជ្ញា​ធរ​ក្រុង​ព្រះ​សីហនុ គឺ​សុំ​ឱ្យ​អនុ​វត្ត​ឱ្យ​បាន​នូវ​ខ្លឹម​សារ​សេចក្តី​​បង្គាប់​ ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ ២០១០ របស់​សាលា​ខេត្ត​ព្រះ​សីហនុ ដោយ​​​បិទ​ឱ្យ​​​អស់​អាជីវ​កម្ម​ជួល​ម៉ូតូ​ទៅ​ឱ្យ​ជន​បរ​ទេស និង​សូម​ឱ្យ​តាម​ដាន​មើល​មន្ត្រី​មួយ​ចំនួន​តូច​ដែល​តែង​តែ​ទទួល​លាភ​សក្ការៈ​ពី​ម្ចាស់​អាជីវ​កម្ម​គ្មាន​ច្បាប់​ទាំង​នេះ ហើយ​មិន​ព្រម​អនុ​វត្ត​តាម​សេចក្តី​បង្គាប់​​នោះ។ លើស​ពី​នេះ​សូម​ឱ្យ​អាជ្ញា​ធរ​ខេត្ត​​ចាត់​វិធាន​ការ​បញ្ឈប់​​ក្រុម​ហ៊ុន​រថយន្ត​ក្រុង​ប្រមូល​ភ្ញៀវ​ដល់​ផ្ទះ​សំណាក់ និង​សណ្ឋា​គារ ដែល​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍។ ​រថយន្ត​ក្រុង​ទាំង​នោះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​​ការ​ប្រកប​របរ​ទទួល​ទាន​ប្រចាំ​ថ្ងៃ។

យោង​តាម​សម្តី​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ​គាត់​មាន​ការ​ពិបាក​​ប្រកប​របរ​ទទួល​ទាន​ណាស់ ព្រោះ​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ជួល​ម៉ូតូ​ជិះ​ដោយ​ខ្លួន​ឯង ហើយ​ពេល​ត្រឡប់​ទៅ​វិញ រថយន្ត​ក្រុង​ទៅ​យក​ដល់​ផ្ទះ​សំណាក់ និង​សណ្ឋា​គារ​ទៀត ជា​ហេតុ​​ធ្វើ​ឱ្យ​ពួក​គាត់​ត្រូវ​ដាច់​បាយ​​ជា​អន្លើ ដូច​នេះ​សូម​ឱ្យ​អាជ្ញា​ធរ​ក្រុង​-ខេត្ត​ ​​បញ្ឈប់​សកម្ម​ភាព​រថយន្ត​ក្រុង​ដើរ​ប្រមូល​ភ្ញៀវ​ និង​អាជីវ​កម្ម​ជួល​ម៉ូតូ​ ទុក​ឱ្យ​ពួក​គាត់​មាន​ការ​ងារ​ធ្វើ​ខ្លះ​ផង។ ក្បួន​តវ៉ា​ត្រូវ​បាន​រំសាយ​នៅ​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ដដែល បន្ទាប់​ពី​លោក​លី វណ្ណដា អភិ​បាល​រង​ក្រុង​មក​ទទួល​ញត្តិ និង​​សន្យា​ថា នឹង​យក​បញ្ហា​នេះ​ទៅ​ដាក់​ជូន​អភិ​បាល​ក្រុង ដើម្បី​​រក​ដំណោះ​ស្រាយ​ដោយ​យុត្តិ​ធម៌​បំផុត៕