ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​តេជោ​ហ៊ុន សែន និង​​លោក​ជំទាវ​​បណ្ឌិត​នឹង​​អញ្ជើញ​​ជាអធិបតី​​ទិវា​ពិភពលោក​​​កាក​បាទ​ក្រហម​​ អឌ្ឍ​ចន្ទ​ក្រហម ព្រឹកថ្ងៃទី​​​​៣ ឧសភា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម្តេច​តេជោហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​ និង​លោកជំទាវ ​​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ​​ប្រធានកាកបាទក្រហម​​កម្ពុជា ​​នឹង​អញ្ជើញ​​​ជាអធិបតី​ក្នុង​​ពិធី​មិទ្ទីង​​រំឭក​ខួប​​​លើកទី​​១៤៨ ​ទិវា​ពិភពលោក​​​​​កាកបាទក្រហម ​អឌ្ឍ​​ចន្ទក្រហម ​​ក្រោម​​ប្រធានបទ​​​​ «កម្លាំង​​អ្នក​​​ស្ម័គ្រ​ចិត្ត​​ ប្រសិទ្ធ​​ភាព​​​មនុស្សធម៌» ​វេលាម៉ោង​​​​៨​ព្រឹក​​ថ្ងៃទី​​​​៣ ឧសភា ​​​២០១១

រាជធានីភ្នំពេញ ៖ ​សម្តេច​តេជោហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​ និង​លោកជំទាវ ​​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ​​ប្រធានកាកបាទក្រហម​​កម្ពុជា ​​នឹង​អញ្ជើញ​​​ជាអធិបតី​ក្នុង​​ពិធី​មិទ្ទីង​​រំឭក​ខួប​​​លើកទី​​១៤៨ ​ទិវា​ពិភពលោក​​​​​កាកបាទក្រហម ​អឌ្ឍ​​ចន្ទក្រហម ​​ក្រោម​​ប្រធានបទ​​​​ «កម្លាំង​​អ្នក​​​ស្ម័គ្រ​ចិត្ត​​ ប្រសិទ្ធ​​ភាព​​​មនុស្សធម៌» ​វេលាម៉ោង​​​​៨​ព្រឹក​​ថ្ងៃទី​​​​៣ ឧសភា ​​​២០១១ នៅ​ទីស្នាក់​ការ​កណ្តាល​​កាកបាទក្រហម​​​កម្ពុជា តាម​កំណាត់ផ្លូវ​​លេខ​​​​២៧១ ​សង្កាត់ទឹក​ល្អក់​​​​៣ ​ខណ្ឌ​​ទួល​គោក​។​

មិទ្ទីង​​ទី​​​​១៤៨ ទិវា​​​ពិភពលោក​​កាកបាទ​ក្រហម​​​អឌ្ឍចន្ទក្រហម​ដែលបាន​រៀបចំ​ធ្វើឡើង​​ជា​​រៀង​រាល់​​ឆ្នាំ​ក្នុង​​​គោល​ដៅ​​កៀង​គរ​​មូលនិធិ​​​​សប្បុរស​ជន​​ទាំងថ្នាក់ជាតិ​-អន្តរជាតិ​ ទាំង​នៅ​ក្នុង​ និងក្រៅ​ប្រទេស ​សម្រាប់​បម្រើ​ដល់​​សកម្ម​​ភាព​មនុស្សធម៌​​របស់កាកបាទ​ក្រហម​​ ។ ជា​មួយ​នេះ​នឹង​មាន​មន្ត្រី​ជាន់ខ្ពស់​​​​​រដ្ឋាភិបាល ​​តំណាង​ស្ថាន​​ទូតនានា ​អង្គ​​ការ​ជាតិ​-អន្តរជាតិ​ ដៃ​គូ​​​​​ផ្តល់​​​​ជំនួយ និង​សមាជិក​ សមាជិកា​​​ កាកបាទ​ក្រហម​​​​​ចូលរួម​យ៉ាង​ច្រើន​កុះករ ៕​