ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រេក​ទឹក​ច្រឡំ​ដប​សាំង​ក្រអូប​​ស្មាន​ថា​​ដបទឹក​សុទ្ធ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ម្នាក់​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ​សម្លៀក​​បំពាក់​យីហោហាន់​ស៊ី​មែន ដែល​មាន​​ទីតាំង​​ក្នុង​សង្កាត់​​ចោម​ចៅ​ ខណ្ឌ​ដង្កោ​ ខណៈ​ពេល​កំពុងធ្វើការ​ញាប់ដៃញាប់​ជើង​ ដោយ​​ស្រេក​ទឹក​ពេកបាន​លូកដៃ​​យក​ដប​ទឹក​ដែល​ដាក់​លើ​តុ​យក​មក​ផឹក​​ដោយ​មិន​បាន​ពិនិត្យ​​មើល ​​​​រួច​ផឹក​អស់​កន្លះ​ដប​ទើបដឹង​ថា​ជា​សាំង​ក្រអូបដែល​

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ម្នាក់​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ​សម្លៀក​​បំពាក់​យីហោហាន់​ស៊ី​មែន ដែល​មាន​​ទីតាំង​​ក្នុង​សង្កាត់​​ចោម​ចៅ​ ខណ្ឌ​ដង្កោ​ ខណៈ​ពេល​កំពុងធ្វើការ​ញាប់ដៃញាប់​ជើង​ ដោយ​​ស្រេក​ទឹក​ពេកបាន​លូកដៃ​​យក​ដប​ទឹក​ដែល​ដាក់​លើ​តុ​យក​មក​ផឹក​​ដោយ​មិន​បាន​ពិនិត្យ​​មើល ​​​​រួច​ផឹក​អស់​កន្លះ​ដប​ទើបដឹង​ថា​ជា​សាំង​ក្រអូបដែល​បន្ទាប់​ពី​ផឹក​រួច​​ក៏ក្ដៅ​អន្ទះ​អន្ទែង ស្អក​.​ក​និយាយ​មិន​ចេញ ។ ហេតុការណ៍​នេះ​​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២៩ មេ​សា ។

កម្មការិនី​​ដែល​ផឹក​សាំង​ក្រអូប​ច្រឡំ​ថា​ ទឹក​នោះ​ឈ្មោះ ខេ​ម ខុន អាយុ​២២​ឆ្នាំ ធ្វើការ​នៅ​រោង​ចក្រ​ខាង​លើ​ផ្នែក​កាត់​ព្រុយកំណាត់​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្ដី​ស្លា ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយជ្រំ​ ខេត្ដ​ស្វាយ​រៀង ​និង​ស្នាក់​នៅបន្ទប់​ជួល​ជិត​រោងចក្រ។ កម្មការិនី​រូប​នេះ​និយាយ​ថា ពេល​​កំពុង​តែ​រវល់​ញាប់ដៃ​ញាប់​​ជើង ​​ដោយ​សារ​ស្រេកទឹក​ខ្លាំង​ពេក​ធ្វើការបណ្ដើរ​ឈោង​ដៃ​យក​ដប​ទឹក​ដែល​តែ​ង​តែ​យក​មក​ទុក​សម្រាប់​ផឹក​នោះ​​បណ្តើរ​មក​​មួលគម្រប​​រួច​ផឹកអស់​កន្លះ​ដបទើប​ដឹង​ថាជា​ដប​សាំង​ក្រ​អូ​ប។

កម្មការិនី​​រូបនេះ​បញ្ជាក់​ថា ជា​ធម្មតា​ដប​សាំង​ក្រអូប​ដាក់​នៅ​ក្រោម​តុ​សម្រាប់​​ប្រើ​ជាមួយ​ម៉ាស៊ីន​កាត់​ព្រុយ ប៉ុន្ដែ​ថ្ងៃនោះ​​មិនដឹង​អ្នក​ណា យ​កដប​សាំង​មក​ដាក់​នៅ​កន្លែង​ដាក់​ទឹក​សម្រាប់​​ហូប​ទើប​មិន​បាន​ចាប់អារម្មណ៍​ទាល់​តែផឹក​អស់​កន្លះដប​ទើប​ធុំក្លិន​ក៏រត់​ទៅ​ក្អួត​តែក្អួត​មិន​ចេញ ហើយ​ប្រាប់​កម្មការិនី​ធ្វើការ​ជាមួយគ្នា​​ថា​នាង​ច្រឡំ​ផឹក​សាំង​ក្រអូប ។ បន្ទាប់​មក ក្នុង​ខ្លួន​ក្ដៅ​អន្ទះ​អន្ទែង​ហើយ​ស្អក​.​ក​និយាយ​ក៏​មិន​ចេញ ទើប​គ្រូពេទ្យ​ប្រចាំ​នៅ​រោងចក្រ​នោះ​នាំ​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យព្រះ​កុសុមៈ ៕