អ៊ីស្រាអែលវា.យប្រហារតាមអាកាសលើហ្គាហ្សាស្លា.ប់១២នាក់
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ ការវា.យប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជ្រោយហ្គាហ្សា សម្លា.ប់
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ ការវា.យប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជ្រោយហ្គាហ្សា សម្លា.ប់
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ ការវា.យប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជ្រោយហ្គាហ្សា សម្លា.ប់មនុស្ស១២នាក់ កាលពីថ្ងៃទី៩ ឧសភា មុនពេលព្រឹកព្រលឹម។ ក្នុងចំណោមអ្នកស្លា.ប់មានប្រមុខក្រុមជីហាដអ៊ិស្លាមប៉ាឡេស្ទីន៣នាក់ ហើយក៏មានកុមារ ផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន។
ចំណែកកងទ័ពអ៊ីស្រាអែលវិញប្រកាសថា បានធ្វើប្រតិបត្តិការ តម្រង់គោលដៅប្រឆាំងមេបញ្ជាការ៣រូបរបស់ក្រុមBRIGADES AL QODS ជាសាខាយោធារបស់ចលនាជីហាដអ៊ិស្លាមប៉ាឡេស្ទីន ដែលអ៊ីស្រាអែលចាត់ទុកថា ជាក្រុមភេរវកម្ម។ ក្រុមជីហាដអ៊ិស្លាមក្នុងសេចក្ដីប្រកាសមួយ អះអាងពីការស្លា.ប់របស់អ្នកទទួលខុសត្រូវក្រុមខ្លួន៣នាក់។
ក្រសួងសុខាភិបាលជ្រោយហ្គាហ្សា ក្រោមការត្រួតត្រារបស់ក្រុមហាម៉ាស់ អះអាងពីអ្នកស្លា.ប់១២នាក់ ក្នុងនោះមានកុមារនិងអ្នករបួស២០នាក់។ ក្រុងជីហាដអ៊ិស្លាមក្នុងសេចក្ដីប្រកាសមួយនិយាយថា យើងយំចំពោះការស្លា.ប់របស់បណ្ដាមេដឹកនាំ ភរិយានិងកូនៗពួកគេដោយសារការវា.យប្រហារដ៏កំសាករបស់ពួកស្យូនីស្ត ហើយយើងនឹងសងសឹកវិញ៕
ចែករំលែកព័តមាននេះ