ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​​មិថុនា ​ប្រមាណ​​​៣០០នាក់ ​នៅតែ​​​ធ្វើការ​តវ៉ា​​ទាមទារ​​ប្រាក់​ឧបត្ថម្ភ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ កម្មករ​រោងចក្រ​មិថុនា ​​ប្រមាណ​៣០០នាក់​​នៅព្រឹកថ្ងៃចន្ទ ទី​​​២ ​ឧសភា នេះ បាន​បន្តជួបជុំ​​គ្នា​ធ្វើ​​កូដ​កម្ម​នៅមុខ​រោង​ចក្រ​​ដែលមាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ​​ប្រយោជន៍​ដើម្បី​​ទាមទារ​​ឱ្យ​​ថៅកែ​​រោង​ចក្រ​ដោះស្រាយ​​ប្រាក់អតីត​ភាព​​​ការងារ និង​ប្រាក់បំណាច់​ឆ្នាំ ​បន្ទាប់ពី​​​រោងចក្រ​មិថុនា ​ដែលមានកម្ពស់​​​៤ជាន់​​

រាជធានីភ្នំពេញ ៖​ កម្មករ​រោងចក្រ​មិថុនា ​​ប្រមាណ​៣០០នាក់​​នៅព្រឹកថ្ងៃចន្ទ ទី​​​២ ​ឧសភា នេះ បាន​បន្តជួបជុំ​​គ្នា​ធ្វើ​​កូដ​កម្ម​នៅមុខ​រោង​ចក្រ​​ដែលមាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ​​ប្រយោជន៍​ដើម្បី​​ទាមទារ​​ឱ្យ​​ថៅកែ​​រោង​ចក្រ​ដោះស្រាយ​​ប្រាក់អតីត​ភាព​​​ការងារ និង​ប្រាក់បំណាច់​ឆ្នាំ ​បន្ទាប់ពី​​​រោងចក្រ​មិថុនា ​ដែលមានកម្ពស់​​​៤ជាន់​​បានផ្អាក​ដំណើរការ​​ដោយ​សារ​អគ្គីភ័យ​​​បំផ្លាញទាំងស្រុង​​កាលពីរ​សៀលថ្ងៃទី​​​៣០ មីនា ​​២០១១​ នោះ​រួច​មក ។ ​​បាតុ​​កម្មរបស់​​​កម្មករដែល​​​មាន​រយៈ​ពេល​៥​ថ្ងៃ​​មក​ហើយ ​​ចាប់តាំង​ពី​ថ្ងៃទី​​​២៨ មេសា កន្លង​មក បានកើតឡើង​​បន្ទាប់ពី​កម្មករមិន​​​ទទួលយការ​ដោះស្រាយ​​របស់តំណាង​រោងចក្រ​​នូវទឹកប្រាក់​​​ចំនួន​​៣០ដុល្លារ ​​សម្រាប់ក​ម្មករ​​​ម្នាក់​ៗ​ជា​ថ្នូរ​​ទៅ​នឹង​ការបញ្ឈប់​​​​ការងារ និង​​បញ្ឈប់ការ​​ទាមទារ​ប្រាក់​​​​​ផ្សេងៗ​ទៀតនោះ ។

​គួរបញ្ជាក់​ថា ​​កាលពី​ថ្ងៃទី​​២៨​ និង​​២៩ មេសា កន្លង​មក​​នេះ ​ក្រុម​កម្ម​ករ​ប្រមាណ​​​៤ពាន់​​នាក់នៅរោងចក្រ​​​មិថុនា​​​គ្រោង​​​នឹង​ដង្ហែ​​​ក្បួនទៅ​កាន់​​រោង​ចក្រ​វ៉ាយ​រ៉ូឡែត មាន​​​ទីតាំង​ស្ថិ​តនៅ​ក្នុងសង្កាត់​អូរបែក​ក្អម ​​ដែលជា​សាខា​របស់​​រោងចក្រ​មិថុនា ប្រយោជន៍ដើម្បី​​​ធ្វើ​សកម្មភាព​ផ្អាក​​​ចង្វាក់​​ផលិត​កម្ម​​​ររោង​ចក្រ​នេះ។ ​ប៉ុន្តែ​ត្រូវ​​បាន​សមត្ថកិច្ច​​​បង្ក្រាប​បាតុកម្ម​រារាង​មិន​អនុញ្ញាត​​ឱ្យមាន​ការ​ដង្ហែ​​ក្បួន ។ ទោះជា​យ៉ាង​ណា បើ​តាម​​អ្នក​ឆ្លើយ​ឆ្លង​​​ព័ត៌មានកោះសន្តិភាព​​​បាន​បញ្ជាក់​​ឱ្យ​​ដឹង​ថា ​នៅ​ព្រឹកថ្ងៃអង្គារ​ស្អែក​នេះ តំណាង​កម្មករ​​​បានអះអាងថា ពួកគេនឹង​​​ធ្វើមហា​បាតុកម្ម​​​ដ៏ធំ ​ដើម្បីដាក់​​​ការ​គាបសង្កត់​​​ឱ្យថៅកែ​រោងចក្រ​​ដោះស្រាយ​ប្រាក់​​​អតីត​ភាព​ការងារ​ និង​ប្រាក់​បំណាច់​ឆ្នាំ​​ បើទោះបីជា​មានការ​រារាំង​ពី​សមត្ថកិច្ចនោះ​ក៏ដោយ ៕​