ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយ​ប្រុស​​​ម្ចាស់​ហាង​រស្មីសូរិយា​ត្រូវខ្សែ​ភ្លើង​​​ឆក់ស្លា.ប់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្មួយ​ប្រុស​​បង្កើត​​ម្ចាស់​ភោជ​​នីយដ្ឋាន​​​​យីហោរស្មី​សូរិយា​​ ដែល​មាន​ទីតាំង​​ផ្ទះ​លេខ​​១១​Eo ផ្លូវលេខ​​​១០៨ ​​កែង​មហា​វិថី​​ព្រះនរោត្តម ​ភូមិទី​​​៤ សង្កាត់វត្តភ្នំ ខណ្ឌ​ដូន​ពេញ ​ត្រូវបានខ្សែ​ភ្លើង​​ឆក់ស្លា.ប់​ក្រោយ​ពី​បញ្ជូន​ទៅ​​ដល់មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​កាលពីវេលា​ម៉ោង​​​៥ល្ងាច​ថ្ងៃទី​​​​១ ឧសភា​ ​២០១១

រាជធានីភ្នំពេញ ៖ ​ក្មួយ​ប្រុស​​បង្កើត​​ម្ចាស់​ភោជ​​នីយដ្ឋាន​​​​យីហោរស្មី​សូរិយា​​ ដែល​មាន​ទីតាំង​​ផ្ទះ​លេខ​​១១​Eo ផ្លូវលេខ​​​១០៨ ​​កែង​មហា​វិថី​​ព្រះនរោត្តម ​ភូមិទី​​​៤ សង្កាត់វត្តភ្នំ ខណ្ឌ​ដូន​ពេញ ​ត្រូវបានខ្សែ​ភ្លើង​​ឆក់ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅ​​ដល់មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​កាលពីវេលា​ម៉ោង​​​៥ល្ងាច​ថ្ងៃទី​​​​១ ឧសភា​ ​២០១១ ។​

មន្ត្រី​​នគរបាល​​​មូលដ្ឋាន​​បាន​ឱ្យ​​ដឹងថា ​ជន​រង​គ្រោះ​​​ដែលត្រូវ​​ចរន្ត​ភ្លើង​ឆក់​ស្លាប់​​​មាន​​ឈ្មោះ​ឈឿន ​វណ្ណា ​ហៅទូច ​អាយុ​​១៦​ឆ្នាំ ស្នាក់នៅ​​ភោជ​នីយ​ដ្ឋាន​​​រស្មី​​សូរិយា ផ្ទះលេខ​​​១១​Eo ​កែង​ផ្លូវ​​​លេខ​​​១០៨ និង​​​មហាវិថី​ព្រះ​​នរោត្តម ​ភូមិ​ទី​​៤ សង្កាត់​​​វត្ត​ភ្នំ​ ខណ្ឌ​​ដូនពេញ ។ ​នៅថ្ងៃកើតហេតុ ​​ជន​រង​គ្រោះ​​​ និងកូនម្ចាស់​ហាង​​​រួម​ជា​មួយ​​កម្មករ​​ម្នាក់ទៀត​បាន​រៀបចំ​​ចង​បដា​បញ្ចុះ​​​តម្លៃ​ហូប​​ចុក ហើយ​​​​​ពេល​នោះ​​យុវជន​រងគ្រោះ​​តោង​ឡើង​​តាមរបង​ដែក​​ និង​យកដៃ​កាន់ស្លាក​ប៉ាណូ​​យីហោ​អេន​ឆឺ ស្រាប់​តែ​​ត្រូវខ្សែ​ភ្លើង​​​ឆក់​ញាក់ទទ្រើក​តែម្តង​ ។ ​ភ្លាមៗ​​នោះ​ត្រូវ​បាន​បងប្អូន​​កម្មករ​​​ជួយទ្រ​ដាក់​ចុះ​​​ក្រោម និង​​ជួយរឹត​​ធ្វើសរសៃ​​​ តែ​ជនរងគ្រោះ​​នៅ​តែ​មិន​​ដឹង​ខ្លួន ​ទើបម្ចាស់​​ហាង​​​ដឹក​ជនរងគ្រោះ​​​តាម​ម៉ូ​តូ​ទៅមន្ទីរ​​ពេទ្យ​ព្រះកេ​តុ​មាលា ក៏ប៉ុន្តែ​​​គ្រូ​ពេទ្យ​ប្រាប់​ថា ​​យុវជន​រង​គ្រោះ​​​បាន​ស្លាប់​​​​បាត់ទៅហើយ​​មុន​មក​ដល់​​មន្ទីរ​ពេទ្យ​។​

នគរបាល​​​ជំនាញ​​បាននិយាយ​ថា ​ជនរង​គ្រោះ​​ឈ្មោះ​ឈឿន ​​វណ្ណា ហៅ​ទូច ​ពិតជា​​ត្រូវ​​ខ្សែ​ភ្លើង​​ឆក់ស្លាប់មែន​ ព្រោះតាមការ​ពិនិត្យ​​​​បង្គោល​ប៉ាណូ​​​ផ្សាយពាណិជ្ជ​កម្ម​​ស្រា​បៀរ​​​អេន​ឆឺនៅ​​មុខ​ហាង​រស្មី​សូរិយា​​​មានស្នាម​ខ្សែ​ភ្លើង​​​រលាត់​​ទើប​​បណ្តាល​ឱ្យ​​ឆ្លង​​ចរន្ត​​​ភ្លើងឆក់​​​​ជន​រង​គ្រោះ​​​​ដល់​ស្លាប់ ។ ​​សព​យុវជន​​រងគ្រោះ​​​​​ត្រូវ​បាន​សាច់ញាតិ​​​បញ្ជូនទៅ​​ធ្វើបុណ្យ​​​​នៅឯ​ភូមិ​​​ទន្លេ​បាទី ​ឃុំបាទី ស្រុកបាទី ខេត្ត​តាកែវ កាល​ពីយប់​ថ្ងៃ​កើត​​ហេតុ៕