ការប្រយុទ្ធគ្នាដ៏សាហា.វកំពុងបន្តនៅក្រុងបាក់មូត
សង្គ្រាមអ៊ុយក្រែន ៖ ប្រមុខក្រុមទាហានស៊ីឈ្នួលរុស្ស៊ី WAGNER លោកអេវហ្គេនីព្រីហ្គោហ្ស៊ីនថ្លែងនាថ្ងៃ
សង្គ្រាមអ៊ុយក្រែន ៖ ប្រមុខក្រុមទាហានស៊ីឈ្នួលរុស្ស៊ី WAGNER លោកអេវហ្គេនីព្រីហ្គោហ្ស៊ីនថ្លែងនាថ្ងៃ
សង្គ្រាមអ៊ុយក្រែន ៖ ប្រមុខក្រុមទាហានស៊ីឈ្នួលរុស្ស៊ី WAGNER លោកអេវហ្គេនីព្រីហ្គោហ្ស៊ីនថ្លែងនាថ្ងៃទី៨ ឧសភា ម្សិលមិញនេះថា ការប្រយុទ្ធគ្នាដ៏សាហា.វកំពុងបន្តទៀតនៅក្រុងបាក់មូត ដោយគូសបញ្ជាក់ថា កងទាហានរបស់លោក បានទទួលគ្រាប់រំសេវថែមទៀត ក្រោយពីលោកគំរា.មដកថយចេញពីក្រុងនោះមក។ តាមក្រុមWAGNERថា ពេលនេះក្រុមខ្លួនដណ្ដើមត្រួតត្រាក្រុងបាក់មូតបាន៩៥%ហើយ។
មុននេះរុស្ស៊ីបានប្រើដ្រូនជាច្រើនគ្រឿងវាយប្រហារអ៊ុយក្រែន ដែលនោះជារលកវា.យប្រហារទ្រង់ទ្រាយធំថ្មីដោយដ្រូន ពុំធ្លាប់មានចាប់តាំងពីច្រើនខែមកហើយ មុនការប្រារព្ធទិវាជ៏យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ ដ្រូនច្រើនសិប គ្រឿងវាយប្រហារក្រុងគៀវនាយប់ថ្ងៃទី៨ឧសភា ហើយរុស្ស៊ីត្រូវបានគេសង្ស័យថា វា.យប្រហារដោយគ្រាប់បែកហ្វូស្វ័រនៅក្រុងបាក់មូត។ នាព្រឹកថ្ងៃទី៨ ឧសភា មានសេចក្ដីរាយការណ៍ពីការវា.យប្រហារជាច្រើនដោយដ្រូន លើក្រុងគៀវនិងក្រុងអូដេសាបណ្ដាលឲ្យមនុស្សយ៉ាងតិច៥នាក់រងរបួស។ តាមទីបញ្ជាការដ្ឋានកងទ័ពអាកាសអ៊ុយក្រែនថា ដ្រូនរុស្ស៊ី៣៥គ្រឿងត្រូវបានបា.ញ់ធ្លាក់។
មានភាពជ្រួលច្របល់នៅតំបន់ហ្សាប៉ូរ៉ីហ្សា ពេលអាជ្ញាធរកាន់កាប់រុស្ស៊ី ស្នើដល់ប្រជាជននៃមូលដ្ឋាន២០ជម្លៀសចេញ ព្រោះខ្លា.ចឧប្បត្តិហេតុនុយក្លេអ៊ែរនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្សាប៉ូរីហ្សានោះ។
ម្យ៉ាងទៀតពេលដែលអ៊ុយក្រែងត្រៀមរួចហើយ ការវា.យបកបកទ្រង់ទ្រាយធំ ដើម្បីដណ្ដើមដែនដីទាំងឡាយពីរុស្សុីមកវិញ សហរដ្ឋអាមេរិក ប្រកាសពីការផ្ដល់ជំនួយ១.២ពាន់លានដុល្លាថែមទៀតដល់អ៊ុយក្រែន៕
ចែករំលែកព័តមាននេះ