ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាចយកឈ្នះក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដណ្តើមមេដាយមាសបានឬទេយប់នេះ?​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​នឹង​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី វិញ្ញាសា​បាល់ទះ​បុរស វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ២០២៣ នៅ​យប់​ថ្ងៃ​ទី​៨ ឧសភា​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​នឹង​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី វិញ្ញាសា​បាល់ទះ​បុរស វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ២០២៣ នៅ​យប់​ថ្ងៃ​ទី​៨ ឧសភា​នេះ ។

ការ​ប្រកួត​បាល់ទះ​រវាង​កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយមាស​នឹង​ធ្វើ​ឡើង​នៅ​សាល​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៣​នេះ វេលា​ម៉ោង​៧​កន្លះ​យប់ ។

សូម​ជម្រាប​ថា ការ​ឈាន​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ថៃ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៣​សិត ទល់​២​សិត ។ ចំណែក​ឥណ្ឌូ​នេ​ស៊ី បាន​យកឈ្នះ​ទៅ​លើ​វៀតណាម ក្នុង​លទ្ធផល​៣​សិត​ទល់​០ ។

យ៉ាងណា​អ្នក​តាមដាន​បាន​ទន្ទឹង​រង​ចាំ​នៅ​ក្នុង​រាត្រី​នេះ សង្ឃឹមថា​ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា​នឹង​ធ្វើ​បាន​លទ្ធផល​ល្អ ហើយ​យក​មេដាយមាស​ជូន​ជាតិ ។

សូម​ជម្រាប​ថា ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​គេ​ចាំ​ថា ជា​ក្រុម​ជម្រើសជាតិ​៨ សម័យកាល​មក​ហើយ ក្នុង​ការ​ទទួល​មេដាយមាស​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ជា​បន្តបន្ទាប់​មកនេះ ។

យ៉ាងណា​ក្តី បើ​តាម​ការ​សង្កេត​មើល​ជាក់ស្តែង ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី ពេល​លេង​មាន​កីឡាករ​ប៉ុន្មាន​រូប​មាន​ភាព​លិចធ្លោ ហើយ​អ្វី​សំខាន់​នោះ​គេ​ចេះ​ប្រើ​ល្បិច​វា​.​យ​យក​ពិន្ទុ​ទោះបី​មាន​បាំង​ប៉ុន្មាន​ក៏​ដោយ​វា​.​យ​យក​ប៉ះ​ដៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ