បា.ញ់ប្រហារក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅរដ្ឋតិចសាស់ ស្លា.ប់ជិត១០នាក់
សហរដ្ឋអាមេរិក ៖ តាមទីភ្នាក់ងារព័ត៌មានបារាំងAFPថា មានការបា.ញ់ប្រហារដ៏បង្ហូរឈា.មថ្មីមួយ
សហរដ្ឋអាមេរិក ៖ តាមទីភ្នាក់ងារព័ត៌មានបារាំងAFPថា មានការបា.ញ់ប្រហារដ៏បង្ហូរឈា.មថ្មីមួយ
សហរដ្ឋអាមេរិក ៖ តាមទីភ្នាក់ងារព័ត៌មានបារាំងAFPថា មានការបា.ញ់ប្រហារដ៏បង្ហូរឈា.មថ្មីមួយទៀត កើតមានកាលពីថ្ងៃទី៦ឧសភា នៅសហរដ្ឋអាមេរិក។
ក្នុងពេលដែលភៀវកំពុងដើរទិញរបស់របរចុងសប្ដាហ៍ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ស្ថិតនៅក្រុងALLENចម្ងាយប្រមាណ៤០គីឡូម៉ែត្រខាងជើងក្រុងដាឡាស់រដ្ឋតិចសាស់ បុរសម្នាក់បានបា.ញ់ប្រហារ។ មនុស្ស៨នាក់បានត្រូវស្លា.ប់មុនពេលខ្មាន់កាំំភ្លើ.ងត្រូវប៉ូលិសម្នាក់បា.ញ់សម្លា.ប់។ ប្រមុខក្រុមជួយ សង្គ្រោះក្រុងALLEN លោកJONATHAN BOYDអះអាងថា យើងបានឃើញមនុស្ស៧នាក់ស្លា.ប់នៅនឹងកន្លែង ហើយយើងបានបញ្ជូនមនុស្ស៩នាក់ទៅមន្ទីរពេទ្យ។ លោកបន្តថាក្នុងចំណោមអ្នកដែលយើងបញ្ចូនទៅមន្ទីរពេទ្យអ្នករបួសម្នាក់បានត្រូវស្លា.ប់ ហើយអ្នករបួស៣នាក់ទៀតកំពុងទទួលការវះកាត់បន្ទាន់ ហើយ៤នាក់ស្ថិតក្នុងស្ថានភាពនឹង។ កុមារម្នាក់អាយុ៥ឆ្នាំស្ថិតក្នុងចំណោមអ្នកត្រូវរបួស។
ប្រមុខប៉ូលិសមូលដ្ឋានលោកព្រីយ៉ាន់ហាវី និយាយថា ប៉ូលិសម្នាក់ដែលស្ថិតនៅកន្លែងមានការបា.ញ់ប្រហារ បានបា.ញ់សម្លា.ប់ខ្មា.ន់កាំភ្លើ.ងនោះដែលមានបំពាក់ឲ្យខ្លួនគេឧបករណ៍តាក់ទិក។ តាមទូរទស្សន៍CNNថា ប៉ូលិសរូបនេះមិនមែនកំពុងបំពេញភារកិច្ចក្នុងពេលកើតហេតុបា.ញ់ប្រហារនេះឡើយ តែរូបគេគ្រាន់តែជាអ្នកចូលទៅកាន់ទីនោះ ហើយជួបប្រទះរឿងនេះតែប៉ុណ្ណោះ។ ពេលកើតមានការបា.ញ់ប្រហាររូបគេរំកិលខ្លួនទៅក្បែរ ទល់មុខជនសង្ស័យហើយបាញ់សម្លាប់ជននោះ។ បន្ទាប់មកប៉ូលិសរូបនេះបានហៅរកកម្លាំងជំនួយ។ ខ្មាន់កាំភ្លើងនៅមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយ។
អភិបាលរដ្ឋតិចសាស់លោកGREG ABBOTT មានប្រតិកម្មចំពោះសោកនាដកម្មថ្មីនេះដោយថា វាជាសោកនាដកម្មដ៏អាក្រក់មួយ។ អាជ្ញាធរមូលដ្ឋានបានសរសើរដល់ភាពអង់អាចក្លាហានរបស់ប៉ូលិសដែលបានសម្លា.ប់ខ្មា.ន់កាំភ្លើ.ង៕
ចែករំលែកព័តមាននេះ