ពិធីឡើងគ្រងរាជ្យព្រះមហាក្សត្រអង់គ្លេស ចាប់ខ្លួនក្រុមប្រឆាំងជាង៥០នាក់
ប្រទេសអង់គ្លេស ៖ មនុស្ស៥២នាក់ ក្នុងនោះមានសកម្មជនបរិស្ថាននិងប្រឆាំងរាជានិយម បានត្រូវ
ប្រទេសអង់គ្លេស ៖ មនុស្ស៥២នាក់ ក្នុងនោះមានសកម្មជនបរិស្ថាននិងប្រឆាំងរាជានិយម បានត្រូវ
ប្រទេសអង់គ្លេស ៖ មនុស្ស៥២នាក់ ក្នុងនោះមានសកម្មជនបរិស្ថាននិងប្រឆាំងរាជានិយម បានត្រូវប៉ូលិសអង់គ្លេសចាប់ខ្លួន កាលពីថ្ងៃទី៦ ឧសភានៅខាងក្រៅពិធីឡើងគ្រងរាជ្យជាផ្លូវការរបស់ព្រះមហាក្សត្រឆាលទី៣។ អ្នកទាំងនេះសង្ស័យថាចង់បង្កការរាំងស្ទះ ដល់ពិធីឡើងគ្រងរាជ្យនោះ។
កងកម្លាំងប៉ូលិសបានចាប់ខ្លួនអ្នកបរិ សថាននិយមច្រើនសិបនាក់ ដែលគ្រងធ្វើសកម្មភាពរារាំងដល់ពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រឆាលទី៣ នាថ្ងៃទី៦ឧសភានោះ។ ក្នុងចំណោមមនុស្សត្រូវចាប់ខ្លួនក៏មានសកម្មជនប្រឆាំងរាជានិយមយ៉ាងតិច៦ នាក់ ដែលក៏មានមេដឹកនាំចលនាREPUBLIC GRAHAM SMUTH ដែលរៀបចំ បាតុកម្មមួយនៅទីលានTRAFALGUAR SQUARE ។
ប៉ូលិសក្រុងឡុងដ៏គូសបញ្ជាក់ថា បានទទួលព័ត៌មានដែលអះអាងថា មានពួកបាតុករប៉ុនប៉ងរារាំង ដល់ការឡើងគ្រងរាជ្យសម្បត្តិ់របស់ព្រះមហាក្សត្រឆាលទី៣។ ប៉ូលិសបញ្ជាក់ថាមនុស្សទាំង៥២នាក់ដែលចាប់ខ្លួននៅឃុំឃាំង ពីបទបង្កការប៉ះពាល់ដល់របៀបរៀបរយសាធារណៈ។ ក្នុងឱកាសប្រារព្ធពិធីឡើងគ្ររាជ្យនោះ មានការដាក់ពង្រាយប៉ូលិសដល់ទៅ១១.០០០នាក់។
ប្រទេសជាច្រើនលើពិភពលោក ក្រោយពិធីឡើងគ្រងរាជ្យនោះ បានផ្ញើសារអបអរសាទរដល់ព្រះមហាក្សត្រឆាលព្រះជន្ម៧៤ព្រះវស្សា។ ប្រធានាធិបតីអាមេរិកលោកចូបៃដិន បានសម្ដែងការអបអរសាទរ ចំពោះព្រះមហាក្សក្សឆាលទី៣ និងព្រះមហាក្សត្រីយានីកាមីលឡា៕
ចែករំលែកព័តមាននេះ