ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​មិន​មែន​ជា​មនុស្ស​កំទេច​កំទី​ទេ​មាន​ចំណែក​រក​ចំណូល​ជូន​ជាតិ​ដ៏​ធំ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​រោង​ចក្រ​ GAW ON APPAREL CO LTD កាល​ពី​ថ្ងៃ​ទី​៣០​ មេសា បាន​រៀប​ចំ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ប្រចាំ​ឆ្នាំ​លើក​ទី​៥ ស្តី​អំពីមន​សិកា​រវិជ្ជា​ជីវៈ​ដែល​មាន​កម្មករ​ កម្មការិនី​ចូល​រួម​ចំនួន​ជិត​២​ពាន់​នាក់​ ។ ​ពិធី​នោះ​បាន​ធ្វើ​ឡើង​​ក្រោម​អធិបតី​ភាព​លោក​ពេជ សោភ័ន រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​រោង​ចក្រ​ GAW ON APPAREL CO LTD កាល​ពី​ថ្ងៃ​ទី​៣០​ មេសា បាន​រៀប​ចំ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ប្រចាំ​ឆ្នាំ​លើក​ទី​៥ ស្តី​អំពីមន​សិកា​រវិជ្ជា​ជីវៈ​ដែល​មាន​កម្មករ​ កម្មការិនី​ចូល​រួម​ចំនួន​ជិត​២​ពាន់​នាក់​ ។ ​ពិធី​នោះ​បាន​ធ្វើ​ឡើង​​ក្រោម​អធិបតី​ភាព​លោក​ពេជ សោភ័ន រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។

មនសិការ​វិជ្ជា​ជីវៈ​គឺ​ប្រៀប​បាន​នឹង​មន​សិការ​ជាតិ​ដែរ​ មាន​ន័យ​ថា ការ​ងារ​ទាំង​ឡាយ​ណា​ដែល​យើង​កំពុង​ប្រកប​ធ្វើ​ជា​មុខ​របរ​​ចិញ្ចឹម​ជីវិត​ ការ​ងារ​នោះ​ត្រូវ​គិត​ឱ្យ​ដូច​ការ​ងារ​របស់​ខ្លួន​ឯង មិន​ខ្ជះ​ខ្ជាយ​ការ​ងារ​ មិន​ខ្ជះ​ខ្ជាយ​ពេល​វេលា​ យក​ចិត្ត​ទុក​ដាក់​ និង​ផ្ចិត​ផ្ចង់​ឱ្យ​អស់​​ពី​សមត្ថ​ភាព។​ដូច្នេះ​ការ​បង្រៀន​មន​សិការ​វិជ្ជា​ជីវៈ​ដល់​កម្មករ​ កម្មការិនី​ គឺ​ជា​ការ​បង្រៀន​មួយ​ធ្វើ​ឱ្យ​​កម្មករ​យល់​ច្បាស់​ថា ខ្លួន​ឯង​ជា​អ្នក​ណា​ ជា​កម្មករ​ដែល​ប្រកប​ការ​ងារ​នៅ​តាម​រោង​ចក្រ​ សហ​គ្រាស​។ កម្មករ​មិន​មែន​​ជា​មនុស្ស​កំទេច​កំទី​នោះ​ទេ គឺ​កម្មករ​ជាមនុស្ស​សំខាន់​ម្នាក់​ដែល​មាន​ចំណែក​ក្នុង​ការ​រក​ចំណូល​ជូន​ប្រទេស​ជាតិ​ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ រក​ចំណូល​ចូល​ក្នុង​គ្រួសារ​ អាច​ចិញ្ចឹម​សមា​ជិក​ក្នុង​​គ្រួសារ​បាន​ មាន​ថ្ងៃ​ឈប់​សំរាក មាន​ច្បាប់​ការ​ងារ​ត្រឹម​ត្រូវ​ និង​មាន​សេរី​ភាព​​គ្រប់​យ៉ាង​ដូច​មនុស្ស​ផង​ទាំង​ពួង​។

ក្រៅ​ពី​បង្រៀន​ឱ្យ​ស្គាល់​ពី​តម្លៃ​ខ្លួន​ឯង​ក៏​បាន​បង្រៀន​ឱ្យ​ស្គាល់​ពី​តម្លៃ​ការ​ងារ​ និង​សីល​ធម៌​ សុជីវ​ធម៌​ផង​ដែរ​ គឺ​ការ​ងារ​ក​ម្មករ​ បើ​មិន​ស្មោះ​ត្រង់​នឹង​ការ​ងារ​ទេ​ សង្វាក់​ផលិត​កម្ម​នឹង​ស្ទះ​ដំណើរ​ការ​ គុណ​ភាព​ផលិត​ផលនឹង​ធ្លាក់​ចុះ​មិន​អាច​ប្រកួត​ប្រជែង​បាន​ ហើយ​ទី​បំផុត​នឹង​ដួល​រលំ​បាត់​បង់​ការ​ងារ​ បាត់បង់​ការ​ចិញ្ចឹម​ជីវិត​។ ដូច្នេះ​តម្លៃ​ការ​ងារ​ទាម​ទារ​ឱ្យ​មាន​ភាពស្មោះ​ត្រង់​ ឧស្សាហ៍​ យកចិត្ត​ទុក​ដាក់​ដើម្បី​​ប្រកួត​ប្រជែង​។

លោក​ពេជ សោភ័ន បាន​​ថ្លែង​​ថា ដើម្បី​ឱ្យ​ការ​ងារ​ល្អ គឺ​ត្រូវ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ឱ្យ​មាន​ជំនាញ​វិជ្ជា​ជីវៈ​ដែល​ផ្សារ​ភ្ជាប់​ទៅ​ជាមួយ​នូវ​ក្រម​សីល​ធម៌​ផង​ដែរ​។ កម្មករ​មិន​គោរព​វិន័យ​ធ្វើ​ឱ្យ​សង្វាក់​ផលិត​កម្ម​ត្រូវ​កក​ស្ទះ​ ហើយ​ទី​បំផុត​នឹង​ឈាន​ដល់​​ការ​​បិទ​ទ្វារ ហើយ​កម្មករ​ក៏​បាត់​បង់​ការ​ងារ​ធ្វើ​ដែរ​។ លោក​ពេជ សោភ័ន បាន​ណែ​នាំ​ដល់​កម្មករ​កុំ​ឱ្យ​ស្តាប់​តាម​ការ​ញុះ​ញង់​ពី​ក្រុម​អ្នក​ដើរ​អុជ​អាល​ដើម្បី​ផល​ប្រយោជន៍​របស់​គេ ៕