ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​វា.យប្រហារ​ដោយ​ដ្រូ​ន​លើ​វិមាន​ក្រឹម​ឡាំង​ ពេលនេះ​រុ​ស្ស៊ី​វា.យប្រហារ​ក្រុង​គៀវវិញ​

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ស្នូរ​ផ្ទុះ​ជា​ច្រើន លាន់់ឮ​កាលពី​យប់​ថ្ងៃ​ទី​៤​ឧសភា នៅ​ក្រុងគៀវ ​ក្រោយ​ការ​វាយ

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ស្នូរ​ផ្ទុះ​ជា​ច្រើន លាន់់ឮ​កាលពី​យប់​ថ្ងៃ​ទី​៤​ឧសភា នៅ​ក្រុងគៀវ ​ក្រោយ​ការ​វាយប្រហារ​ដោយ​ដ្រូ​ន លើ​រដ្ឋធានី​អ៊ុយ​ក្រែ​ន​នា​ពេល​យប់​។ បណ្ដា អ្នកកាសែត​របស់​AFP នៅ​ក្រុង​គៀវ​បានឃើញ​ផ្ទាល់​ភ្នែក​ដ្រូ​ន​១​គ្រឿង ដែល​កងកម្លាំង​ការពារ​អាកាស​អ៊ុយ​ក្រែ​ន​ប៉ង​បាញ់​ទម្លាក់ ចំណែក​រដ្ឋបាល​យោធា​ក្រុង​នេះ​គូសបញ្ជាក់​ពី​សកម្មភាព​របស់​កងកម្លាំង​ការពារ​អាកាស​។ គួររំលឹកថា ដ្រូ​ន​អ៊ុយ​ក្រែ​ន​វា​.​យ​ប្រហារ​វិមាន​ក្រឹម​ឡាំង ខណៈ​រុ​ស្ស៊ី​ថា​ចង់​ធ្វើ​ឃា​.​ត​លោកពូ​ទី​ន

ស្នូរ​ផ្ទុះ​បាន​ស្ងប់់​ទៅ​វិញ​ក្រោយ​ប្រមាណ​ពី​១៥​ទៅ​២០​នាទី​។ បណ្ដា​អ្នកកាសែត​ពេល​នោះ​បានឃើញ​ពពក​ផ្សែង​ខ្មៅ​ហុយ​ឡើង​លើ​ពេល​ដែល​រដ្ឋបាល​យោធា​ក្រុង​គៀវ​ប្រកាស​បញ្ចប់​ការ​ប្រកាស​អាសន្ន​។ ការ​ប្រកាស​អាសន្ន​កើត​មាន​បន្ទាប់​ពី​ក្រុង​គៀវ​ជួប​ប្រទះ​នឹង​រលក​នៃ​ការ​វាយប្រហារ​ថ្មី នា​យប់​ថ្ងៃ​ទី​៣​មក​ទី​៤​ឧសភា​។ ព្រឹក​ថ្ងៃ​ទី​៤​ ឧសភា​ លោក​ស័​រ​ហ្គេ​យ​ប៉ុប​កូ ប្រមុខ​រដ្ឋបាល​យោធា​ក្រុង​គៀវ​ថ្លែង​ថា ទីក្រុង​របស់​យើង​មិន​ធ្លាប់​ជួប​ការ​វា.យប្រហារ​ដ៏​ខ្លាំង​បែន​នេះ​ឡើយ តាំងពី​ដើមឆ្នាំ​នេះ​មក​។ លោក​បន្ត​ថា​នេះ​ជា​ថ្ងៃ​ទី​៣​នៃ​ការ​វា.យប្រហារ​លើ​ក្រុង​គៀវ​នា​ខែឧសភា​។

នាយក​ខុ​ន្ទ​កាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​អាន​ដ្រេ​អ៊ី​​យ័រ​ម៉ា​ ថ្លែង​ថា ​ដ្រូ​ន​សត្រូវ ត្រូវ​បាន​បា.ញ់​ទម្លាក់​។ ចំណែក​អភិបាលក្រុង​គៀវ ​លោក​វី​តា​លី​គ្លី​ត​ស្កូ​ រាយការណ៍​ពី​ការ​ផ្ទុះ​នានា និង​ភ្លើង​ឆាបឆេះ ក្នុង​សង្កាត់​សូ​ឡូ​មី​យ៉ា​ន់​ស្គី​នៃ​រដ្ឋធានី និង​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ធ្លាក់​បំណែក​ដ្រូ​ន​។ នៅ​សង្កាត់​នោះ​ពួក​អ្នក​ជួយ​សង្គ្រោះ​រៀបរាប់​ពី​ភ្លើង​ឆេះ​អគារ​កម្ពស់​៤​ជាន់​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ