ដ្រូនអ៊ុយក្រែនវា.យប្រហារវិមានក្រឹមឡាំង ខណៈរុស្ស៊ីថាចង់ធ្វើឃា.តលោកពូទីន
សង្គ្រាមអ៊ុយក្រែន ៖ ភាពតានតឹងកំពុងឡើងកម្ដៅខ្លាំងបំផុត ជុំវិញព្រឹត្តិការណ៍ដែលកើតមាននៅ
សង្គ្រាមអ៊ុយក្រែន ៖ ភាពតានតឹងកំពុងឡើងកម្ដៅខ្លាំងបំផុត ជុំវិញព្រឹត្តិការណ៍ដែលកើតមាននៅ
សង្គ្រាមអ៊ុយក្រែន ៖ ភាពតានតឹងកំពុងឡើងកម្ដៅខ្លាំងបំផុត ជុំវិញព្រឹត្តិការណ៍ដែលកើតមាននៅលើវិមានក្រឹមឡាំងដែលរុស្ស៊ីនាថ្ងៃនោះចោទប្រកាន់អ៊ុយក្រែនថា វា.យប្រហារដោយដ្រូនលើវិមានក្រឹមឡាំងក្រុងមូស្គូកាលពីយប់ថ្ងៃទី២មកទី៣ ឧសភា ។ លើសពីនេះទៀតវិមានក្រឹមឡាំងបានបរិហារអំពើមិនសម្រេចនោះថាជាការប៉ុងប៉ងវា.យប្រហារភេរវកម្មធ្វើឃា.តលោកវ្ល៉ាឌីមៀរ ពូទីន ។
រឿងនេះកើតមានខណៈសល់តែប៉ុន្មានថ្ងៃទៀតដល់ពេលប្រារព្ធពិធីយោធាដ៏ធំ គឺទិវាជ័យជម្នះ៩ ឧសភា ជានិម្មិត្តរូបនៃជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ឆ្នាំ១៩៤៥ ។ ក៏ប៉ុន្តែពិធីព្យុហយាត្រា
យោធានៅទីលាន ក្រហមនឹងប្រព្រឹត្តទៅដូចការគ្រោងទុក ក៏ទោះបីមានការវា.យប្រហារនេះក្ដី ។
ចំណែកអ៊ុយក្រែនវិញអះអាងថា ខ្លួនមិនទាក់ទិនអ្វីទាំងអស់ជាមួយការវា.យប្រហារនេះដែល
ពិតណាស់គួរឲ្យភ្ញាក់ផ្អើល ដោយក្រុងមូស្គូថាជាអំពើរបស់ក្រុងគៀវ ដែលជាការលុកលុយលើក
ដំបូងចូលដល់បេះដូងក្រុងមូស្គូ ។ ការចោទប្រកាន់ទាំងនេះធ្វើឡើងពេលកំពុងមានការបង្កើនការវាយប្រហារដោយដ្រូន និងអំពើវិច្ឆេទកម្មនានា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះលើដែនដីរុស្ស៊ី និងក្នុងពេលដែលអ៊ុយក្រែននិយាយថាបានបង្ហើយការរៀបចំវាយបកខាងយោធាដ៏ធំដណ្ដើមទឹកដីដែលរុស្ស៊ីកាន់កាប់មកវិញ ។
នាយប់ថ្ងៃទី២មកទី៣ ឧសភា ដ្រូន២គ្រឿងបានហោះហើរលើវិមានក្រឹមឡាំង ចន្លោះពេលគ្នា
១៦នាទី ។ ដ្រូនទី១ហោះលើវិមាននោះនាវេលាម៉ោង២និង២៧នាទីរំលងអាធ្រាត្រម៉ោងក្នុងស្រុក ហើយដ្រូនទី២ហោះលើនាវេលាម៉ោង២និង៤៣នាទី ។ វិមានក្រឹមឡាំងអះអាងថា យើងចាត់
ទុកអំពើនោះថាជាអំពើភេរវកម្ម និងជាការប៉ុនប៉ងធ្វើឃា.តប្រធានាធិបតី ។ ដ្រូនទាំង២នោះត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធរ៉ាដាសង្គ្រាមអេឡិចត្រូនិក ។ ពុំមានជនរងគ្រោះណាម្នាក់ឬការ
ខូចខាតដោយសារការធ្លាក់់បំណែកដ្រូនទាំងនេះលើវិមានក្រឹមឡាំងឡើយ ។ នេះបើតាមការ
ប្រកាសផ្លូវការរបស់ក្រុងមូស្គូ ។
ក្នុងវីដេអូមួយផ្សាយដោយសារព័ត៌មានរុស្ស៊ីមួយចំនួននិងបណ្ដាញសង្គម គេឃើញដ្រូនតូច
មួយហោះក្បែរដំបូលវិមានក្រឹមឡាំង មុនពេលផ្ទុះ ។ វីដេអូមួយទៀតបង្ហាញដុំផ្សែងហុយពីលើទី
នោះនាពេលយប់ ។
ក្នុងសេចក្ដីប្រកាសមួយវិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីមិនរងរបួសឡើយ ។
ទន្ទឹមនឹងនេះអ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ អះអាងទៅកាន់សារព័ត៌មានរុស្ស៊ីថា
លោកពូទីនមិនបានស្ថិតនៅវិមានក្រឹមឡាំងឡើយក្នុងពេលមានការវា.យប្រហារនេះ ។ ពេលនោះលោកកំពុងធ្វើការនៅនិវេសនដ្ឋានផ្លូវការរបស់លោក ដែលមានកិច្ចការពារខ្ពស់បំផុតស្ថិតនៅចម្ងាយ២៥គីឡូម៉ែតខាងលិចក្រុងមូស្គូ ៕
ចែករំលែកព័តមាននេះ