ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតីរុ​ស្ស៊ី​​ អំពាវនាវឱ្យ​​មានការ​សងសឹក​មេដឹកនាំ​អ៊ុយក្រែន​

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អតីត​ប្រធានាធិបតីរុ​ស្ស៊ី​ លោក​ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ បាន​អំពាវនាវ​កាល

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អតីត​ប្រធានាធិបតីរុ​ស្ស៊ី​ លោក​ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ បាន​អំពាវនាវ​កាល
ពី​ថ្ងៃ​ទី​៣ ឧសភា ឲ្យ​កម្ចាត់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ជា​ការ​សងសឹក
ចំពោះ​ការ​វា.យប្រហារ​របស់​ដ្រូ​ន​ប្រឆាំង​វិមានក្រឹម​ឡាំង​ដែល​ក្រុង​មូ​ស្គូ​ថា​ជា​អំពើ​របស់​អ៊ុយ
ក្រែ​ន ។ គួររំលឹកថា ដ្រូ​ន​អ៊ុយ​ក្រែ​ន​វា​.​យ​ប្រហារ​វិមាន​ក្រឹម​ឡាំង ខណៈ​រុ​ស្ស៊ី​ថា​ចង់​ធ្វើ​ឃា​.​ត​លោកពូ​ទី​ន

តាម​តេ​ឡេ​ក្រាម​ លោក​មេ​ដ​វេ​ដេ​វ​សរសេរ​ថា ក្រោយ​ការ​វា.យប្រហារ​ភេរវកម្ម​នា​ពេល​នេះ គ្មាន​ការ​អល់អែក​ណាមួយ​ក្នុង​ការ​កម្ចាត់​រូប​លោក​ហ្សេ​ឡេ​ស្គី និង​បក្សពួក​ឡើយ ។

នា​រសៀល​ថ្ងៃ​ទី​៣ ឧសភា ប្រធានាធិបតី​អ៊ុយក្រែ​ន​អះអាង​ថា ប្រទេស​លោក​មិន​បាន​វាយប្រហារ​លោកពូ​ទី​ន​ឡើយ ។ យើង​ទុក​ឲ្យ​តុលាការ​ចាត់ការ​លោកពូ​ទី​ន ។ យើង​ប្រយុទ្ធ​តែ​លើ​ដែនដី​យើង យើង​ការពារ​បណ្ដា​ភូមិ​និង​ទីក្រុង​យើង​។

លោក​ហ្សេ​ឡេ​ន​ស្គី​លើក​ឡើង​បែប​នេះ​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ហែល​ស៊ី​ន​គី​ ប្រទេស​ហ្វាំ​ង​ឡង់​ ជាមួយ​បណ្ដា​មេដឹកនាំ​អឺរ៉ុបខាងជើង ។

ការ​វា.យប្រហារ​ដោយ​ដ្រូ​ន​លើ​វិមាន​ក្រឹមឡាំង​នេះ​កើត​មាន ប៉ុន្មាន​ម៉ោង​មុន​ការ​វា.យប្រហារ​ថ្មី​របស់​កងទ័ព​រុ​ស្ស៊ី​ ក្នុង​តំបន់ KHERSON ក្រោម​ការ​ត្រួតត្រា​របស់​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​២១​នាក់ និង​របួស​៤៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ