ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​​ប្រគំ​តន្ត្រី​​​រីក​រាយ​ដល់​ប្រជា​ពលរដ្ឋ​​ និង​កម្មករ​​អបអ​រ​​ទិវា​ពល​កម្ម​អន្តរជាតិ​​​ ១ ឧសភា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ថ្ងៃទី​​​១ ឧសភា ​គឺជា​​ទិវា​ពល​កម្ម​​អន្តរជាតិ​ដែលពិភពលោក​​បានធ្វើ​​​ពិធី​​អបអរ​​​សាទរ​ទិវានេះ​​រៀង​រាល់​ឆ្នាំ ហើយ​​សម្រាប់ឆ្នាំ​​​២០១១​នេះ ​គឺ​ខួប​លើកទី​​១២៥ ។ នៅ​ព្រះ​រាជាណាចក្រក​ម្ពុជា​​​ទាំង​មន្ត្រី​រាជ​ការ ​ក្រុម​ហ៊ុន​​ រោងចក្រ សហគ្រាស និង​អង្គការ​​​សង្គម​ស៊ីវិល​មួយ​ចំនួន​ត្រូវ​បាន​​ឈប់​សម្រាក​​​​ពីការងារ​​​តាម​ច្បាប់​​ដែលបាន​​ចែង​នៅក្នុង​

រាជធានីភ្នំពេញ ៖ ​ថ្ងៃទី​​​១ ឧសភា ​គឺជា​​ទិវា​ពល​កម្ម​​អន្តរជាតិ​ដែលពិភពលោក​​បានធ្វើ​​​ពិធី​​អបអរ​​​សាទរ​ទិវានេះ​​រៀង​រាល់​ឆ្នាំ ហើយ​​សម្រាប់ឆ្នាំ​​​២០១១​នេះ ​គឺ​ខួប​លើកទី​​១២៥ ។ នៅ​ព្រះ​រាជាណាចក្រក​ម្ពុជា​​​ទាំង​មន្ត្រី​រាជ​ការ ​ក្រុម​ហ៊ុន​​ រោងចក្រ សហគ្រាស និង​អង្គការ​​​សង្គម​ស៊ីវិល​មួយ​ចំនួន​ត្រូវ​បាន​​ឈប់​សម្រាក​​​​ពីការងារ​​​តាម​ច្បាប់​​ដែលបាន​​ចែង​នៅក្នុង​ប្រទេស​។​ ជា​ការ​​អបអរ​​សាទរ​ទិវា​​​ពលកម្ម​​​​អន្តរ​ជាតិ​ខួប​លើកទី​​​១២៥ ​ថ្ងៃទី​​​១ ឧសភា ​​២០១១ នេះ ​សាលា​រាជធានីភ្នំពេញ​ បានរៀប​ចំ​កម្មវិធី​​​​​​កម្សាន្ត​​​​​សប្បាយ​​​រយៈ​ពេល​​​មួយព្រឹកធំនៅ​រមណីយ​ដ្ឋាន​​​វត្ត​ភ្នំ ​​គឺការប្រគំ​តន្ត្រី​​​ និង​ក្រុម​សិល្បៈ​កំប្លែង​សម្តែង​​ដោ​យក្រុមនាយ​កុយ ។ ​​​គោល​​បំណង​​សំខាន់គឺ​​ដើម្បី​ឱ្យប្រជា​ពលរដ្ឋ​​​​​ កម្មករ​នៅ​​រាជធានីភ្នំពេញ ​​ក្នុងពេល​​ឈប់សម្រាក​​​នេះ​បានសប្បាយ​​រីករាយ​​​ដោយ​សេរី​​​ ម្យ៉ាង​​ជា​ការ​អប​អរ​​​សាទរ​ខួបលើកទី​​១២៥ ទិវា​ពល​កម្ម​អន្តរ​ជាតិ​​​១ ឧសភា ​នេះ​តែម្តង ។​

កម្មវិធី​ប្រគំ​តន្ត្រី​​​ និង​​ឆាកកំប្លែង​​​សម្តែង​ដោយ​​ក្រុម​​នាយកុយ​​នោះ មានប្រជា​ពលរដ្ឋ​​ កម្មករ ​កម្ម​ការិនី​​​​ រាប់ទាំង​​អ្នក​​រត់ម៉ូតូ និង​​ស៊ីក្លូ ​​មាន​​រាប់​ពាន់​នាក់ ​គឺច្រើន​កុះករ បានទៅ​ទស្សនា​​ស្រែក​​ហ៊ោ​សប្បាយ​ ​ដែលកម្មវិធីបានចាប់​ផ្តើម​​​ពី ម៉ោង​​​​​៧​និង​​៣០នាទី​ព្រឹក​ដល់​ម៉ោង​​​១២​និង​​​៣០​នាទី​​​ថ្ងៃត្រង់ទើប​បញ្ចប់ ។ ​មហាជន​ចូលរួម​​​ពិត​ជា​​មាន​​ភាពសប្បាយ​​​រីករាយ​ក្នុង​ទឹក​​មុខ​ស្រស់​ថ្លា​​មានន័យ​ថា គ្មាន​​​​​ទុក្ខកង្វល់​គ្រប់​ៗ​គ្នា​​ និង​​មានការ​ថ្លែង​អំណរគុណ​​​ដល់​លោក​​កែប ជុតិមា ​អភិ​បាល​រាជធានីភ្នំពេញ ​ដែលបាន​​បង្កើត​​​ឱ្យ​មាន​កម្មវិធី​​សប្បាយ​​រីករាយ​នៅ​រមណីយដ្ឋាន​​​​វត្ត​ភ្នំ ក្នុង​​ពេលនេះ ៕