ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អ៊ី​រ៉​ង់​មក​កាន់​ស៊ី​រី​លើក​ដំបូង ​ចាប់តាំងពី​ឆ្នាំ​២០១០​មក

2 ឆ្នាំ មុន

ប្រទេស​ស៊ី​​រី ៖ ប្រធានាធិបតី​អ៊ី​រ៉​ង់​ លោក​អ៊ី​ប្រា​ហ៊ី​​ម​រ៉ា​អ៊ី​អ៊ី​ បាន​មក​កាន់​ក្រុង​ដា​ម៉ាស់​នា​ថ្ងៃ​ទី​៣​ ឧសភា

ប្រទេស​ស៊ី​​រី ៖ ប្រធានាធិបតី​អ៊ី​រ៉​ង់​ លោក​អ៊ី​ប្រា​ហ៊ី​​ម​រ៉ា​អ៊ី​អ៊ី​ បាន​មក​កាន់​ក្រុង​ដា​ម៉ាស់​នា​ថ្ងៃ​ទី​៣​ ឧសភា ដែល​នៅ​ទីនោះ​លោក​ត្រូវ​ជួប​ជាមួយ​សម​ភាគី​ស៊ី​​រី​លោក​បា​ចា​ អាល់​អាសា​ដ​។ នេះ​ជា​លើក​ដំបូង​ហើយ​ចាប់តាំងពី​ឆ្នាំ​២០១០​មក ដែល​ប្រមុខរដ្ឋ​អ៊ី​រ៉​ង់​មួយ​រូប​មក​កាន់​ស៊ី​​រី​ ​ទោះបី​ប្រទេស​ទាំង​២ មាន​ទំនាក់ទំនង​ជិតដិត​បំផុត​ជាមួយ​គ្នា​ក្ដី​។

លោក​អ៊ី​ប្រា​ហ៊ី​ម​រ៉ា​អ៊ី​ស៊ី​មក​កាន់​ស៊ី​​រី ពេល​ដែល​ប្រទេស​នេះ​កំពុង​ស្វែងរក​ហិរញ្ញវត្ថុ​សម្រាប់​ការ​កសាង​ឡើង​វិញ​។ នៅ​ភាគ​កណ្ដាល​ក្រុង​ដា​ម៉ាស់ បណ្ដា​បា​រ៉ា​ស់​ដែល​ដាក់​ពង្រាយ​តាំងពី​ឆ្នាំ​ដំបូង​នៃ​សង្គ្រាម​នៅ​ជុំវិញ​ស្ថានទូត​អ៊ី​រ៉​ង់​ត្រូវ​បាន​យក​ចេញ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​អ៊ី​រ៉​ង់​មួយ​រូប​នៅ​ស៊ី​រី ចាប់តាំងពី​ឆ្នាំ​២០១០​មក ក៏​ទោះបី​ក្រុង​តេ​ហេ​រ៉​ង់​ផ្ដល់​ការ​គាំទ្រ​ខាង​សេដ្ឋកិច្ច នយោបាយ​និង​យោធា ដល់​របប​លោក​បា​ចា​ អាល់​អាសា​ដ ដែល​រួមចំណែក​ឲ្យ​ក្រុង​ដា​ម៉ាស់​មាន​ប្រៀប​ឡើង​វិញ​ក្នុង​ជម្លោះ​ក្ដី​។

ការ​ទាក់ទាញ​មូលនិធិ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​កសាង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​រង​ការ​បំផ្លាញ​ដោយ​សង្គ្រាម​ឡើង​វិញ គឺជា​អាទិភាព​មួយ​សម្រាប់​រដ្ឋាភិបាល​សី​ុ​រី​ក្រោយ​ដណ្ដើម​កាន់កាប់​ដែនដី​ប្រទេស​បាន​ច្រើន​វិញ​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ