អាមេរិកដាក់ពង្រាយទាហាន១.៥០០នាក់ទៀតនៅព្រំដែនជាមួយម៉ិកស៊ិក
សហរដ្ឋអាមេរិក ៖ បណ្ដាអ្នកទទួលខុសត្រូវអាមេរិកគូសបញ្ជាក់កាលពីថ្ងៃទី២ ឧសភា ថា រដ្ឋការលោក
សហរដ្ឋអាមេរិក ៖ បណ្ដាអ្នកទទួលខុសត្រូវអាមេរិកគូសបញ្ជាក់កាលពីថ្ងៃទី២ ឧសភា ថា រដ្ឋការលោក
សហរដ្ឋអាមេរិក ៖ បណ្ដាអ្នកទទួលខុសត្រូវអាមេរិកគូសបញ្ជាក់កាលពីថ្ងៃទី២ ឧសភា ថា រដ្ឋការលោកចូ បៃដិន នឹងដាក់ពង្រាយទាហាន១៥០០នាក់ថែមទៀត នៅព្រំដែនជាមួយម៉ិកស៊ិក។
សេចក្ដីសម្រេចនោះត្រូវបានប្រកាន់យក ខណៈគេខ្លា.ចការមកដល់នៃពួកអន្តោប្រវេសន៍ច្រើនសិបពាន់នាក់់ ក្រោយការផុតកំណត់ នាថ្ងៃទី១១ ឧសភា ច្បាប់មួយដែលអាចចាប់បណ្ដេញចេញភ្លាមៗពួកអន្តោប្រវេសន៍ ដែលឆ្លងកាត់ព្រំដែនគោកចូលអាមេរិក។ ច្បាប់នោះចែងតាំងពីចាប់ផ្ដើមការឆ្លងរាលដាលនៃកូវីដ-១៩មក។ ចាប់ពីពេលនេះទៅហើយអាជ្ញាធរអាមេរិក គត់សម្គាល់ឃើញ ការកើនឡើងនៃចំនួនពួកអន្តោប្រវេសន៍ ដែលឆ្លងកាត់ព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិកពេលច្បាប់នេះជិតដល់ថ្ងៃផុតសុពលភាព។
ទូរទស្សន៍អាមេរិកCNNរាយការណ៍ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មនុស្សប្រមាណជា៧០០០នាក់បានមកដល់ក្នុង១ថ្ងៃៗ ហើយតួលេខនេះនឹងមានការកើនឡើងនាប ណ្ដាសប្ដាហ៍ខាងមុខ។
ទាហានដែលនឹងបញ្ជូនទៅនោះក្នុង រយៈ ពេល៩០ថ្ងៃទៅចូលរួមកម្លាំងជាមួយកងឆ្មាំជាតិដែលបញ្ជូនទៅរួចហើយ ដើម្បីជួយដល់កងកម្លាំងប៉ូលិសនៅព្រំដែន។ ពួកគេនឹងពុំមានតួនាទីជាអ្នកថែរក្សាសណ្ដាប់ធ្នាប់ឡើយ ហើយបំពេញតែភារកិច្ចរដ្ឋបាលនិងត្រួតពិនិត្យប៉ុណ្ណោះ។
ការដាក់ពង្រាយកងទ័ពនេះគឹជាសញ្ញានៃការព្រួយបារម្ភកាន់តែខ្លាំងនៅសេតវិមាន ចំពោះការវាយបកខាងនយោបាយ ដោយសារការកើនកាន់តែខ្លាំងនៃការឆ្លងព្រំដែនដោយខុសច្បាប់ចូលដែនដីអាមេរិក ពិសេសក្រោយការលុបចោលច្បាប់នេះនៃសករាជលោកដូណាល់ត្រាំ តាមបញ្ជារបស់តុលាការមួយ។ ពួកអ្នកសាធារណរដ្ឋបានរិះគន់លោកចូបៃដិនរួចហើយ ចំពោះការសម្រាលការរិតត្បិតនៅតាមព្រំដែនដែលដាក់ដោយរដ្ឋការលោកដូណាល់ត្រាំ៕
ចែករំលែកព័តមាននេះ