ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណត​រ​ថ​យន្ត​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ដែល​គ្មាន​ការ​អភិវឌ្ឍ

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ចំណត​រថ​យន្ត​ធំ​ដែល​មាន​ឈ្មោះ​ផ្លូវ​ការ​ថា ចំណត​បេន​ចាន​ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉េត​នៅ​តែ​បង្ក​ការ​លំបាក​សម្រាប់​រថ​យន្ត​ធំៗ​ចូល​ចត​ផ្ទេរ​ ឬ​លើក​ដាក់​ទំនិញ​ដដែល ខណៈ​ចំណត​មួយ​នេះ​គ្មាន​ការ​អភិវឌ្ឍ​ បណ្តោយ​ទុក​ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​មាន​ភក់​ជ្រាំ​ ឬ​ជន់​លិច​ក្នុង​រដូវ​វស្សា​ជា​រៀង​រាល់​ឆ្នាំ​ធ្វើ​ឱ្យ​រថ​យន្ត​ធំៗ​ចត​គ្មាន​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​

ក្រុង​ប៉ោយ​ប៉ែត​ ៖ ចំណត​រថ​យន្ត​ធំ​ដែល​មាន​ឈ្មោះ​ផ្លូវ​ការ​ថា ចំណត​បេន​ចាន​ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉េត​នៅ​តែ​បង្ក​ការ​លំបាក​សម្រាប់​រថ​យន្ត​ធំៗ​ចូល​ចត​ផ្ទេរ​ ឬ​លើក​ដាក់​ទំនិញ​ដដែល ខណៈ​ចំណត​មួយ​នេះ​គ្មាន​ការ​អភិវឌ្ឍ​ បណ្តោយ​ទុក​ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​មាន​ភក់​ជ្រាំ​ ឬ​ជន់​លិច​ក្នុង​រដូវ​វស្សា​ជា​រៀង​រាល់​ឆ្នាំ​ធ្វើ​ឱ្យ​រថ​យន្ត​ធំៗ​ចត​គ្មាន​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​។

ចំណត​រថ​យន្ត​ធំ​​ជា​រៀង​រាល់​ឆ្នាំ​ ពិសេស​រដូវ​វស្សា​តែង​មាន​ការ​ជន់​លិច​ដែល​រថ​យន្ត​ធំៗ​​ត្រូវ​ទឹក​លិច​ពាក់​កណ្តាល​កង់​នៅ​ពេល​ចូល​ចត​។ ដោយ​ឡែក​ឆ្នាំ​នេះ​ពុំ​ទាន់​ដល់​រដូវ​វស្សា​ផង​គ្រាន់​តែ​ភ្លៀង​ធ្លាក់​មួយ​មេ​តូច​ក៏​បែក​ភក់​ទៅ​ហើយ​ធ្វើ​ឱ្យ​រថ​យន្ត​ធំៗ​មួយ​ចំនួន​បង្វែរ​ទិស​ដៅ​ចេញ​ទៅ​ផ្ទេរ​ ឬ​លើក​ដាក់​ទំនិញ​តាម​ដង​ផ្លូវ​សាធារណៈ​វិញ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។ ចំណែក​រថ​យន្ត​ធំៗ​ដែល​ចូល​​​ចំណត​នោះ​ពេល​បើក​ចេញ​មក​វិញ​​នាំ​ភក់​ជ្រាំ​ឡើង​មក​លើ​ដង​ផ្លូវ​ជាតិ​ធ្វើ​ឱ្យ​ដី​ភក់​​ជ្រុះ​ពេញ​ផ្លូវ លុះ​ពេល​ស្ងួត​ ​ហុយទ្រលោម​​ពេញ​តាម​ផ្លូវ​ជាតិ​។

ជុំ​វិញ​រឿង​នេះ​លោក​ទ្រី ណារិន អភិ​បាល​នៃ​គណៈ​អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេសា ថា ចំណត​នោះ​ពុំ​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សាលា​ក្រុង​ទេ គឺ​មាន​ក្រុម​ហ៊ុន​មួយ​ម៉ៅ​ការ​​អភិវឌ្ឍ​ពី​រដ្ឋ​ហើយ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ចំណត​រថ​យន្ត​នៅ​ក្រុង​ប៉ោយ​ប៉ែត​។ ចំណែក​តំណាង​ក្រុម​ហ៊ុន​គ្រប់​គ្រង​ចំណត​ម្នាក់​​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ចំណត​រថ​យន្ត​ធំ​ដែល​ជន់​លិច​ ឬ​បង្ក​ការ​លំបាក​ គឺ​ដោយ​សារ​ការ​ដាក់​ប្រព័ន្ធ​លូ​របស់​ក្រុម​ហ៊ុន​មួយ​ទៀត​​ដាក់​លូ​មិន​បាន​ល្អ​ទើប​បង្ក​ឱ្យ​ទឹក​ចេះ​តែ​មាន​ការ​កក​ស្ទះ​ ចំណែក​គោល​ការណ៍​អភិវឌ្ឍ​ដែល​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ពុំ​ត្រូវ​បាន​តំណាង​ក្រុម​ហ៊ុន​​បំភ្លឺ​ឱ្យ​បាន​ច្បាស់​លាស់​​​ទេ ៕