ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់​! លោកយាយ​ងងឹតភ្នែក​ដ៏​កម្រ​ត់ ប៉ងប្រាថ្នា​ចង់​ឃើញ​ពិភពលោក​ជា​ថ្មី​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • កំពត

ពិតជា​ក្តុកក្តួល​អួល​ដើម​.​ក​ខ្លាំង​ណាស់ ពេល​ដឹង​រឿងរ៉ាវ​របស់​លោកយាយ​ងងឹតភ្នែក​មួយ​រូប លោកយាយ​រង​ទុក្ខ​ប្រមាណ​ជា​៥​ឆ្នាំ​ហើយ ដោយ​មូលហេតុ​ភ្នែក​របស់​លោកយាយ​ងងឹត​ទាំង​សងខាង មើល​ពុំ​ឃើញ ពោល​គឺ​

ខេត្តកំពត ៖ ពិតជា​ក្តុកក្តួល​អួល​ដើម​.​ក​ខ្លាំង​ណាស់ ពេល​ដឹង​រឿងរ៉ាវ​របស់​លោកយាយ​ងងឹតភ្នែក​មួយ​រូប លោកយាយ​រង​ទុក្ខ​ប្រមាណ​ជា​៥​ឆ្នាំ​ហើយ ដោយ​មូលហេតុ​ភ្នែក​របស់​លោកយាយ​ងងឹត​ទាំង​សងខាង មើល​ពុំ​ឃើញ ពោល​គឺ​ពិតជា​អាណិត​លោកយាយ​ជា​ពន់ពេក​កន្លង​។ លោកយាយ​ងងឹតភ្នែក​ទាំង​សង​រូប​នេះ រង​ទុក្ខ​នៅ​ភាព​លំបាក​ជា​ច្រើន ដូច​ជា ៖ ការ​ហូប​ចុក រក​ព្រឹក​ហូប​ឆ្អែត រក​ល្ងាច​ហូប​ពុំ​គ្រាន់ ហើយ​ពេល​ខ្លះ​ហូប​តែ​បាយ​ទទេ​ក៏​មាន​ដែរ​។

ក្រៅពី​ភាព​ខ្វះខាត លោកយាយ​ដ៏​កម្សត់​រូប​នេះ ថែម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង ដូច​ជា ជំងឺ​ក្រ​ពេះ ពោះវៀន លើស​ឈា​.​ម និង​អ្វី​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​លោកយាយ​នោះ គឺ​ភ្នែក​ទាំង​សង​ខាង​មើល​ពុំ​ឃើញ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក​ពន្លឺ ដែល​ជា​អ្នក​ជិតខាង​របស់​លោកយាយ បាន​ជម្រាប​ជូន​ថា លោកយាយ​ដែល​កម្សត់​រូប​នេះ​មានឈ្មោះ អ៊ឹម ស៊ី​ថា​។ លោកយាយ​មាន​ភាព​ក្រលំបាក​ជា​ខ្លាំង ដោយ​ភ្នែក​ងងឹត​មើល​មិនឃើញ ប្រកប​របរ​ក្រងស្បូវ​លក់ ដើម្បី​បាន​ថវិកា​ខ្លះ​ៗ​ទុក​គ្រាន់​ហូប​ចុក​ដោះស្រាយ​ជីវភាព និង​មើលជំងឺ​ប្រចាំ​កាយ​។

បើ​តាម​លោកយាយ អ៊ឹម ស៊ី​ថា បាន​និយាយ​ថា «​ឆ្នាំ​នេះ ខ្លួន​លោកយាយ​មាន​អាយុ​៧៤​ឆ្នាំ​ហើយ លោកយាយ​រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។ លោក​ពិតជា​លំបាក​ខ្លាំង​ណាស់ ក្រោយ​ពេល​លោកយាយ​ធ្លាក់ខ្លួន​មាន​ជំងឺ​ប្រមាណ​ជា​៥​ឆ្នាំ​មកនេះ ភ្នែក​របស់​លោក​ងងឹត​ទាំង​សងខាង ព្រោះតែ​ជំងឺ​ឡើងបាយ និង​កន្ទុយថ្លែន​ជាដើម ពោល​គឺ​ក្រោយ​ពេល​ភ្នែក​មើល​ពុំ​ឃើញ លោកយាយ​កាន់​រង​នូវ​ភាព​លំបាក​មួយ​កម្រិត​ទៀត​»​។

លោកយាយ​មេម៉ាយ​រូប​នេះ បន្ត​ថា «​លោកយាយ​សុំ​អោយ​បងប្អូន​មហាជន​ជូន​លោកយាយ​ផង ព្រោះ​ភ្នែក​របស់​លោកយាយ​ង​ងឹ​ក​មើល​ពុំ​ឃើញ ដូច្នេះ​ក្តី​បំណង​ដ៏​ធំ​របស់​លោកយាយ​នោះ គឺ​ការ​បក​ភ្នែក ដើម្បី​មើលឃើញ​ពិភពលោក​ជា​ថ្មី​ម្តងទៀត​»​។

លោកយាយ​ដែល​រស់នៅ​ផ្ទះ​ក្រាម​ដំបូល​ធ្លុះធ្លាយ បាន​បន្ត​ថា «​ពេល​ដែល​លោកយាយ​ងងឹតភ្នែក​ដូច្នេះ លោកយាយ​ពិត​លំបាក ដោយពេល​ដាំបាយ លោកយាយ​ត្រូវ​រាវ​ដៃ​លាង​អង្ករ បង្កាត់ភ្លើង ពោល​គឺ​សភាព​ដៃ​របស់​លោកយាយ​រង​ការ​រលាក​ជា​ច្រើន​កន្លែង ទម្រាំ​បាន​បាយ​ហូប​ម្តង​ៗ»​។

លោកយាយ​រូប​នេះ​បន្ត​ថា «​សព្វ​ថ្ងៃនេះ លោកយាយ​ប្រកប​របរ​ក្រងស្បូវ បើ​ទោះជា​លោកយាយ​ងងឹតភ្នែក​ក៏​ដោយ ក៏​លោកយាយ​ត្រូវ​ទៅ​ច្រូត​ស្បូវ​ជាមួយ​ចៅ ដោយ​ចៅ​ជា​អ្នក​នាំ​ផ្លូវ​ពីមុខ​។ ខណៈ​នៅ​ពេល​ច្រូត​រួច ត្រូវ​ក្រង​ជា​កណ្តាប់ ដោយ​មួយ​កណ្តាប់​លក់​បាន ១០០០​រៀល ហើយ​ក្នុង​រយៈពេល​១​ថ្ងៃ លោក​យាយ​ក្រង​បាន​១៥​កណ្តាប់ គឺ ១៥០០០​រៀល​»​។ លោកយាយ​បន្ថែម​ថា «​ពេល​ខ្លះ​ក្រង​បាន​ហើយ លក់​មិន​ដាច់​ទៀត​ក៏​មាន​ដែរ​»​។

បើ​តាម​ការ​បង្ហើប​របស់​លោក ពន្លឺ វិញ ដែល​ជា​អ្នក​ជិតខាង ក៏​បាន​និយាយ​ដែរ​ថា នៅ​ពេល​មេឃ​ភ្លៀង​ម្តង​ៗ លោកយាយ​ពួន​ស​ង្ងំ​នៅ​ក្រោម​គ្រែ មិន​ហ៊ាន​ចេញ​មក​ក្រៅ ហើយ​ដំបូល​ក៏​ធ្លុះធ្លាយ​ទៀត ពោល​គឺ​ក្រោយ​ពេល​ឃើញ​សភាព​របស់​លោកយាយ ពិតជា​លំបាក​លើស​ពី​លំបាកទៅ​ទៀត​។ លោក​ពិតជា​សង្រេង​ចិត្ត ចំពោះ​លោកយាយ​ជា​ខ្លាំង​។ ជា​ចុង​ក្រោយ លោក​សុំ​អោយ​មហាជន​ជួយ​លោក​យាយ​ផង ដោយ​ក្តី​បំណង​ដ៏​ធំ​របស់​លោកយាយ​នោះ គឺ​ការ​បក​ភ្នែក ដោយ​ចង់​មើលឃើញ​ជា​ថ្មី​ម្តងទៀត​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ