ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បុក​គ្នា​ជាមួយ​រថយន្ត​ព្រូស​ លើ​ផ្លូវ​ល្បឿន​លឿន របួសស្រាល២​នាក់

11 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ព្រូស នៅ​លើ​ផ្លូវ​ល្បឿន​លឿន បណ្តាល​ឲ្យ​រង​របួសស្រាល​មនុស្ស​០២​នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី ថ្ងៃ​ទី​០១ ខែឧសភា…

ខេត្តកំពង់ស្ពឺ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ព្រូស នៅ​លើ​ផ្លូវ​ល្បឿន​លឿន បណ្តាល​ឲ្យ​រង​របួសស្រាល​មនុស្ស​០២​នាក់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៣ លេ​ី​ផ្លូវ​ល្បឿន​លឿន គីឡូម៉ែត្រ​៨១ ត្រង់​ចំណុច​ភូមិ​ទឹក​ចេញ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ។

បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា រថយន្ត​០១​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BA-7035 បើកបរ​ដោយ​ឈ្មោះ ច​ន ចេ​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​សំបូរ ឃុំ​អង្គរ​សរ ស្រុក​មេ​សាង ខេត្តព្រៃវែង បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត ដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​០១​គ្រឿង ម៉ាក​Prius ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW-8684 បើកបរ​ដោយ​ឈ្មោះ ឆេ​ង ធិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស​របួសស្រាល​០២​នាក់ ស្រី​០១​នាក់ ខូចខាត​រថយន្ត​ទាំង ០២​គ្រឿង និង​ខូចខាត​របាំង​ដែក​លើ​ផ្លូវ​ល្បឿន​លឿន ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បញ្ជាក់​ថា ចំពោះ​មូលហេតុ គឺ​ការ​បេ​ី​កបរ​ក្នុង​ល្បឿន​មិន​សមាមាត្រ​និង​គម្លាត​ចម្ងាយ​នៃ​ល្បឿន​រថយន្ដ គន្លង​យឺត​ចន្លោះ​ពី ៦០-៨០ ចន្លោះ​គន្លង​វ៉ា​ជែង​ចាប់ពី ១០០-១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

ចំពោះ​វត្ថុ​តាង​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​ក្រុមហ៊ុន​ល្បឿន​លឿន ស្ទូច​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ K114 (​កំពង់​សីលា​) ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ