ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដីធ្លី រហូត​យក​អេ​ស្កា​វ៉ា​ទ័​រ​កាយ​កម្ទេច​ផ្ទះ​ចោល​អស់​៣​ខ្នង ត្រូវ​ដោះស្រាយ​បញ្ចប់​ហើយ

11 ខែ មុន
  • បន្ទាយមានជ័យ

បញ្ហា​ទំនាស់​ដីធ្លី រហូត​ឈាន​ដល់​ដើមបណ្តឹង​យក​អេ​ស្កា​វ៉ា​ទ័​រម​កកាយ​កម្ទេច​ផ្ទះ​ចោល​អស់​ចំនួន​៣​ខ្នង ក្នុង​ចំណោម​១៣​គ្រួសារ​នោះ ពេល​នេះ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​ហើយ កាលពី

ខេត្តបន្ទាយមានជ័យ ៖ បញ្ហា​ទំនាស់​ដីធ្លី រហូត​ឈាន​ដល់​ដើមបណ្តឹង​យក​អេ​ស្កា​វ៉ា​ទ័​រម​កកាយ​កម្ទេច​ផ្ទះ​ចោល​អស់​ចំនួន​៣​ខ្នង ក្នុង​ចំណោម​១៣​គ្រួសារ​នោះ ពេល​នេះ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​ហើយ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ នៅ​សាល​ប្រជុំ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ទំនាស់​ដីធ្លី​បាន​កើត​អស់​រយៈពេល​ជិត​២០​ឆ្នាំ រវាង​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ ស្មើនឹង​១៣​ខ្នង​ផ្ទះ ជាមួយ​លោក ទិ​ត្យ លេខ ជាដើម​បណ្តឹង ដែល​ទទួលមរណភាព​ហើយ រួច​ក៏​ប្រគល់​ឱ្យ​លោកស្រី លី ម៉ា​រី ជា​ប្រពន្ធ​ដើមបណ្តឹង ហើយ​បាន​ប្តឹងផ្តល់​គ្នា​ពី​សាលាដំបូង​ខេត្ត ដល់​សាលាឧទ្ធរណ៍ និង​រហូត​ដល់​តុលាការ​កំពូល​ទៀត ក្រោយមក​ត្រូវ​បាន​ដើមបណ្តឹង​ឈ្នះ​។

លុះ​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៣ ដើមបណ្តឹង រួម​នឹង​មន្ត្រី​សមត្ថកិច្ច​ចម្រុះ បាន​ដឹកនាំ​យក​គ្រឿង​ចក្រ​ប្រភេទ​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង​មក​កាយ​កម្ទេច​ចោលផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​ខ្នង​នៅ​ផ្នែក​ខាងកើត បណ្តាល​ឱ្យ​ខ្ទេច​គ្មាន​សល់ ដោយ​មិន​អាច​យក​សម្ភារៈ​ទាន់​នោះ​ទេ និង​ខូចខាត​ម៉ូតូ​អស់​២​គ្រឿង​, កង់​១​គ្រឿង​។ ក្រោយមក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ តវ៉ា​រហូត​ក្លាយជា​ហិ​.​ង្សា​យក​ដំ​ថ្ម​គប់​ទៅ​លើ​អេ​ស្កា​វ៉ា​ទ័​រ បណ្តាល​ឱ្យ​បែក​កញ្ចក់ ទើប​ដកថយ​ទៅ​វិញ​។

ភ្លាម​ៗ​នោះ​ផង​ដែរ ក៏​ឃើញ​វត្តមាន​ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និង​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិ​បាលរង​ខេត្ត និង​អាជ្ញាធរ​ក្រុង​-​សង្កាត់ ចុះ​មក ដោយ​ឯកឧត្តម​អភិបាលខេត្ត​ទទួល​បទបញ្ជា​ថ្នាក់​លើ​អោយ​រុះរើ កម្ទេច​ផ្ទះ​ចេញ ហើយ​ត្រូវ​កសាង​ផ្ទះ​១​ល្វែង ដែល​មាន​ទទឹង​៤​ម៉ែត្រ​បណ្តោយ​៦​ម៉ែត្រ ប្រក់​ស័ង្កសី ចែក​ជា​៣​បន្ទប់​លើ​ដី​ចាស់​ជា​បណ្តោះអាសន្ន ជា​ថវិការ​ផ្ទាល់ខ្លួន​លោក ហើយ​រង់ចាំ​ការ​ដោះស្រាយ​បញ្ចប់ ទើប​អនុវត្ត​បន្ត​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៣ លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្ត និង​លោក គាត ហ៊ុ​ល អភិបាលក្រុង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បានអោយ​ប្រជាពលរដ្ឋ​១៣​គ្រួសារ​ជួប​ដោះស្រាយ​គ្នា​ជាមួយ​ដើមបណ្តឹង គឺ​លោកស្រី លី ម៉ា​រី តែ​គ្មាន​លទ្ធផល​។

លុះ​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ ឯកឧត្តម ប៉ាន់ ខែ​ម​ប៊ុ​ន​ថន នាយ​រង​ខុ​ទ្ទ​ការ​ល័យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ង៉ោ ម៉េ​ង​ជ្រួ​ន និង​លោក គាត ហ៊ុ​ល បាន​អញ្ជើញ​ប្រជាពលរដ្ឋ​១៣​គ្រួសារ និង​លោកស្រី លី ម៉ា​រី ដើមបណ្តឹង ចូល​ជួប​ប្រជុំ​រក​ដំណោះស្រាយ ហើយ​ត្រូវ​បាន​បញ្ចប់ ដោយ​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ​ទទួលយក​ការ​ដោះ​ដូរ​ទីតាំង​ថ្មី ដោយ​មួយ​គ្រួសារ​ទទួល​បាន​ដី ដែល​មាន​ទទឹង​៤​ម៉ែត្រ និង​បណ្តោយ​២០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ