គ្រូជម្រើសជាតិវៀតណាមមានមោទកភាពចំពោះក្រុមវៀតណាមដែលបានទាត់បាល់ចូលខាងក្រុមឡាវ ដើម្បីយកឈ្នះនៅវគ្គជម្រុះកាលពីយប់ថ្ងៃអាទិត្យ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថាក្រុមរបស់លោកត្រូវការកែសម្រួលបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពប្រកួតឱ្យបានកាន់តែល្អប្រសើរ។ លោកថ្លែងថាមានបញ្ហាខ្លះៗដែលត្រូវដោះស្រាយ។ ខ្ញុំពេញចិត្តនឹងលទ្ធផលប្រកួតថ្ងៃនេះ។ យើងឈ្នះ២គ្រាប់ដាច់តែម្ដង ដោយមិនទុកឱកាសឱ្យគូប្រកួតរបស់យើងអាចទាត់ចូលខាងយើងសូម្បីតែ១គ្រាប់។
អ្នកចាំទីក្រុមជម្រើសជាតិឡាវរាងពិបាកចាប់បន្តិច គ្រាប់បាល់ដែលហោះឡើងទៅកៀកនឹងសំណាញ់ទីខាងលើ; បាល់បែបហ្នឹងមិនមែនងាយស្រួលចាប់ប៉ុន្មានទេ ព្រោះអ្នកចាំទីត្រូវងើយមើលទៅលើគ្រូជម្រើសជាតិវៀតណាម លោក ហ្វ៊ីលីពី ទ្រូសស្យេ (Philippe Troussier) សង្ឃឹមថាការរកបាន២គ្រាប់ និងមាន៣ពិន្ទុនៅក្នុងដៃអាចធ្វើឱ្យវៀតណាមឈរនៅក្នុងទីតាំងល្អគួរសម។ នៅសល់បីប្រកួតទៀត, បើវៀតណាមអាចលេងបានល្អកម្រិតហ្នឹងទៀត លោករំពឹងថាយ៉ាងហោចណាស់ក៏យើងមានសង្ឃឹមឆ្លងទៅវគ្គជម្រុះជាបន្តទៀត។ បើមិនបានលេខ១ ក៏បានលេខ២នៅក្នុងពូល B ផងដែរ។
គ្រូជម្រើសជាតិវៀតណាម និងក្រុមជំនួយការរបស់លោកស្ទុះចេញពីកៅអីទាំងអស់គ្នា ដើម្បីអបអរសាទរគ្រាប់បាល់ទី១នៅពេលប៉ះគ្នាជាមួយក្រុមជម្រើសជាតិឡាវកាលពីយប់មិញ, គ្រាន់តែបើកការប្រកួតមិនទាន់បានប៉ុន្មានផង, វៀតណាមអាចរកបាន១គ្រាប់នៅនាទីទី២ ដោយកីឡាករ ង្វៀនវ៉ាន់ថុង (Nguyen Van Tung) ប្រើក្បាលតែតបញ្ចូលទីនាំមុខក្រុមឡាវ។ ប៉ុន្តែនៅពេលម៉ោងប្រកួតចេះតែរំកិលទៅមុខ, គេឃើញថាកីឡាករវៀតណាមចាប់ផ្ដើមថមថយកម្លាំងបន្តិចម្ដងៗ។ ពួកគេវាយសម្រុកខ្លាំងពីដំបូងដៃ និងពេលខ្លះហាក់ដូចជាលេងមិនសូវយល់ចិត្តគ្នាប៉ុន្មានទេ។ រីឯក្រុមឡាវចាប់ផ្ដើមពង្រឹងខ្សែការពារ និងបិទយ៉ាងជិត។
មិត្តរួមក្រុមជម្រើសជាតិវៀតណាមចូលរួមអបអរសាទរចំពោះការទាត់ចូលគ្រាប់បាល់ទី១នៅសល់ម្ភៃនាទីមុនការបញ្ចប់តង់ទី១, អ្នកចាំទីវៀតណាម កីឡាករ ខ្វានវ៉ាន់ឈុន (Quan Van Chuan) និងមិត្តរួមក្រុមមានការងារធ្វើច្រើន និងហត់នឿយខ្លាំងមែនទែន ព្រោះក្រុមឡាវវាយសម្រុកទៅលើក្រុមវៀតណាមដោយឥតបន្ធូរដៃ។ វៀតណាមឆ្លៀតវាយឆ្មក់បាន១គ្រាប់ទៀតនៅម៉ោងបន្ថែមតង់ទី២ នាទីទី៩២ ទាត់បញ្ចូលទីដោយកីឡាករង្វៀនកុកវៀត (Nguyen Quoc Viet)។ គ្រាប់បាល់ទី២នេះធ្វើឱ្យវៀតណាមមានទំនុកចិត្តបំផុតថាខ្លួននឹងឈ្នះ ព្រោះរកបាន២គ្រាប់ និងជិតចប់ម៉ោងប្រកួត។
ប្រិយមិត្តរបស់ក្រុមជម្រើសជាតិវៀតណាមស្រែកហ៊ោរពេញពហុកីឡដ្ឋាន បន្ទាប់ពីក្រុមខ្លួនទាត់ចូលគ្រាប់ទី១ការប្រកួតលើកនេះគឺជាការដកពិសោធសម្រាប់គ្រូបង្វឹកថ្មីដែលជាអ្នកដឹកនាំក្រុម និងរៀបចំយុទ្ធសាស្ត្រនៅក្នុងការប្រកួត។ មែនទែនទៅ, លោកទ្រូសស្យេទើបតែចូលដឹកនាំក្រុមជម្រើសជាតិវៀតណាមនៅក្នុងឆ្នាំ២០២៣នេះតែប៉ុណ្ណោះ ជំនួសឱ្យលោកផាកហាងស៊ូ (Park Hang-seo) ដែលជាគ្រូជម្រើសជាតិពីមុន។ គ្រូបង្វឹកសញ្ជាតិបារាំង លោកទ្រូសស្យេ ទទួលស្គាល់ចំណុចខ្សោយរបស់ក្រុមលោក។ នៅពេលខ្លះ, កីឡាកររបស់លោកហាក់ដូចជាលេងរាងតឹងដែរ។ មិនងាយស្រួលប៉ុន្មានទេ។

លោកយល់ថាល្អមែនទែនដែលវៀតណាមអាចរកបានគ្រាប់បាល់ភ្លាមៗ បន្ទាប់ពីចាប់ផ្ដើមប្រកួតទើបតែបាន២នាទី។ ប៉ុន្តែលោកយល់ថាកីឡាកររបស់លោកគួរណាស់លេងបានល្អជាងនេះ។ ដូច្នេះ លោកមិនទាន់ត្រេកអរខ្លាំងពេកទេ។

បើគេស្ដាប់ពីខាងក្រុមជម្រើសជាតិឡាវវិញម្ដង។ ថ្វីដ្បិតចាញ់វៀតណាម២គ្រាប់ទល់នឹងសូន្យ, ប៉ុន្តែឡាវនៅសល់បីប្រកួតទៀតនៅក្នុងដៃ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់ការប្រកួត, គ្រូជម្រើសជាតិឡាវ លោកម៉ៃឃើល វេស (Michael Weiss) យល់ថានៅក្នុងពេលប្រកួតនោះ, សាច់បាល់ហាក់ដូចជាមិនលើសលស់គ្នាប៉ុន្មានទេ។ ដូច្នេះ លោកនៅតែមិនអស់ចិត្ត។ មិនគួរណាលទ្ធផលបែរជាចាញ់យ៉ាងដូច្នេះសោះ។ លោកយល់ថាលទ្ធផលសមតែស្មើគ្នា។ គ្រូជម្រើសជាតិវៀតណាមមិនយល់ដូច្នេះទេ។
អ្នកចាំទីក្រុមជម្រើសវៀតណាមអាចជួយសង្គ្រោះគ្រាប់បាល់មួយទំហឹងពីចម្ងាយរបស់កីឡាករឡាវយើងយកឈ្នះដោយទាត់បាល់បញ្ចូលទីបាន២គ្រាប់។ លទ្ធផលនេះមិនមែនបានមកដោយងាយស្រួលទេ។ ប៉ុន្តែបានមកពីការខិតខំរបស់កីឡាកររបស់យើង។ នៅទីបញ្ចប់, យើងទទួលជ័យជម្នះ។ នេះជាអ្វីដែលយើងត្រូវតែទទួលស្គាល់ទាំងអស់គ្នា។ សូមជម្រាបថានៅក្នុងការប្រកួតស៊ីហ្គេម២លើកកន្លងទៅនេះ, ក្រុមជម្រើសជាតិវៀតណាមអាចដណ្ដើមបានមេដាយមាសទាំង២លើកជូនជាតិមាតុភូមិ។
ខ្សែប្រយុទ្ធវៀតណាម អាវក្រហម ត្រៀមយារជើងទាត់បាល់គ្រាប់ទី២ ដែលបញ្ជូនពីស្លាបខាងឆ្វេងនៅនាទីទី៩២ដូច្នេះ តើគ្រូជម្រើសជាតិថ្មីរបស់វៀតណាមអាចធ្វើបាន ឬមិនបាន? នេះជាសម្ពាធដ៏ធំ១សម្រាប់រូបលោក។ លោកទ្រូសស្យេខ្លួនឯងក៏បានដឹងអំពីបញ្ហានេះផងដែរ។ លោកប្រាប់ថាលោកក៏ចូលចិត្តការទទួលរងសម្ពាធបែបនេះផងដែរ។ សូមជម្រាបថាវៀតណាម នឹងប៉ះគ្នាជាមួយសិង្ហបុរីនាថ្ងៃទី៣ ខែឧសភាខាងមុខនេះ៕
ប្រភព៖ Vietnam Express
អត្ថបទដែលទាក់ទងនឹងការប្រកួតស៊ីហ្គេម ២០២៣
បំពេញតួនាទីបានល្អ! ជូ ស៊ិនទិ ជាប់ជាកីឡាករឆ្នើម និងកំពុងឈរជា Top Scorer



គ្រូជម្រើសជាតិឡាវ លោក Michael Weis (រូបពាក់ឈុតខ្មៅខាងស្ដាំដៃ)
គ្រូជម្រើសជាតិវៀតណាម លោក Philippe Troussier (រូបកាន់ដបទឹកសុទ្ធ)

ចែករំលែកព័តមាននេះ