ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​មនុស្ស​១១​នាក់ ដាក់​ពន្ធនាគា​រ​ពាក់​ព័ន្ធ​រឿង​ដឹកឈើ​ចូល​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក

11 ខែ មុន
  • ក្រចេះ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ លោក គុយ ពិ​ទូ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ បាន​សម្រេច​ឃុំខ្លួន​មនុស្ស​ចំនួន​១១​នាក់ ដាក់​ពន្ធនាគារ​

ខេត្តក្រចេះ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ លោក គុយ ពិ​ទូ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ បាន​សម្រេច​ឃុំខ្លួន​មនុស្ស​ចំនួន​១១​នាក់ ដាក់​ពន្ធនាគារ​ក្រោម​ការ​ស៊ើបអង្កេត​ពី​បទ «​ដឹក​ជញ្ជូន​ផល អនុ​ផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត្ត​» ដែល​ប្រព្រឹត្តិ​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៣​។

យោង​តាម​ដីកា​បង្គ​ប់​ឲ្យ​ឃុំខ្លួន​របស់​ចៅក្រម​សាលាដំបូង​ខេត្តក្រចេះ បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ចំនួន​១១​នាក់ ស្ថិត​ក្នុង​សំណុំរឿង​បទល្មើស​ព្រៃឈើ មានឈ្មោះ​ដូច​ជា ៖

ទី​១- ឈ្មោះ ឡាយ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ចង្ក្រង់ ឃុំ​ច​ង្ល្រ​ង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ទី​២- ឈ្មោះ ជី​ម ទឹម ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដងទង់ ឃុំ​វ​ឌ្ឍ​នះ ស្រុក​សំបូរ ខេត្តក្រចេះ​។

ទី​៣- ឈ្មោះ កែវ មា​ក់ ភេទ​ប្រុស មុខរបរ​កសិករ អាយុ​៣៤​ឆ្មាំ រស់នៅ​ភូមិ​អា​ជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។

ទី​៤- ឈ្មោះ ចេ​ម តុង ភេទ​ប្រុស អាយុ​២៤​ឆ្មាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដងទង់ ឃុំ​វ​ឌ្ឍ​នះ​ស្រុក​សំបូរ ខេត្តក្រចេះ​។

ទី​៥- ឈ្មោះ ឡា​ច ភ័​ណ្ឌ ភេទ​ប្រុស ភូមិ​តា​ងួ​ន ឃុំ វ​ឌ្ឍ​នះ ស្រុក​សំបូរ ខេត្តក្រចេះ​។

ទី​៦- ឈ្មោះ ណឹ​ក ស្មា​ក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ចង្ក្រង់ ឃំ​ច​ង្ល្រ​ង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ទី​៧- ឈ្មោះ សាត សុខ​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់​ភូមិ​កោះ​ផ្ដៅ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។

ទី​៨- ឈ្មោះ សាត សុខ​រ៉​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​អ​ន្សោ​ង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។

ទី​៩- ឈ្មោះ ជឿន ជន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​អ​ន្សោ​ង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។

ទី​១០- ឈ្មោះ នាង ឆៃ​យ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ទី​១១- ឈ្មោះ សៀវ ផា​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

អ្នក​ទាំង​១១​នាក់​ខាងលើ​នេះ ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ «​ដឹក​ជញ្ជូន​ផល​, ប្រមូល​ផល អនុ​​ផល​ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត្ត​» ដែល​ប្រព្រឹត្តិ​នៅ​ចំណុច​អូរ​កំ​ភ្លិ​ក ត្រាំ​អង្ក្រង់ ត្រាំ​ពាំង​ទា អន្លង់​ត្បាល់ បន្ទាយ​សៀម ត្រពាំង​កាត់សក់ សោម​ដេប៉ូ ភ្នុំ​ចែ​ម៉ៃ ក្នុង​ដែន​ការពារ បរិស្ថាន​កំពត​គយ នៃ​ដែនជម្រកសត្វព្រៃ​ឡង់ ស្ថិត​នៅ​ភូមិ​អា​ជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ។

សូម​បញ្ជាក់​ថា អ្នក​ទាំង​១១​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ ខែ មេ​សា ឆ្នាំ​២០២៣ យក​មក​សួរ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​។ ក្រោយ​ការ​ស៊ើបអង្កេត​ពី​កម្លាំង​សមត្ថកិច្ច ក៏​បាន​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​បន្ត​នីតិវិធី និង​បាន​បន្ត​នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ គេ​មិន​ទាន់​ដឹង​ថា តើ​ការ​ផ្តល់​ចម្លើយ​របស់​អ្នក​ទាំង​១១​នាក់​នោះ​មានការ​ពាក់ព័ន្ធ​ជន​មាន​អំណាច មាន​លុយ​នៅ​ពីក្រោយ​ការ​បញ្ជា​ទិញ និង​បំផ្លាញ​ព្រៃឈើ​នោះ​នៅឡើយ​ដែរ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ