ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​ និងសមាគម​​​ចំនួន​៨​ដង្ហែ​​​ក្បួន​កម្មករ​​រាប់​ពាន់នាក់​ដាក់ញត្តិ​​ជូនរដ្ឋសភា និង​នាយករដ្ឋមន្ត្រី​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ព្រឹកថ្ងៃទី​​១ ឧសភា ​​២០១១ ​ជា​ថ្ងៃ​​​ទិវា​ពល​កម្មអន្តរជាតិ​​ សហជីព និង​​សមាគម​ចំនួន​៨ ដែល​មាន​កម្ម​ករ​ កម្មាការិនី​​ចូលរួមប្រមាណជាង​​​២.០០០​នាក់ ​បាននាំគ្នា​​កាន់​​បដា​ពាក្យស្លោក និងដង្ហែ​​​​ក្បួន​តាមបណ្តោយ​​វិថី​ព្រះ​ស៊ីសុវត្ថិ​​​​ឆ្ពោះទៅ​​រដ្ឋសភា​​​ដើម្បី​​ដាក់​ញត្តិ​​​ជូនរដ្ឋសភា និង​នាយករដ្ឋ​មន្ត្រី​​​សុំ​ឱ្យ​យក​ចិត្ត​ទុកដាក់​​​​​ដល់​ការងារ​ផលប្រយោជន៍​​​​​កម្មករ និង​កំណែ​ទម្រង់​សេដ្ឋកិច្ច

រាជធានីភ្នំពេញ ៖ នៅ​ព្រឹកថ្ងៃទី​​១ ឧសភា ​​២០១១ ​ជា​ថ្ងៃ​​​ទិវា​ពល​កម្មអន្តរជាតិ​​ សហជីព និង​​សមាគម​ចំនួន​៨ ដែល​មាន​កម្ម​ករ​ កម្មាការិនី​​ចូលរួមប្រមាណជាង​​​២.០០០​នាក់ ​បាននាំគ្នា​​កាន់​​បដា​ពាក្យស្លោក និងដង្ហែ​​​​ក្បួន​តាមបណ្តោយ​​វិថី​ព្រះ​ស៊ីសុវត្ថិ​​​​ឆ្ពោះទៅ​​រដ្ឋសភា​​​ដើម្បី​​ដាក់​ញត្តិ​​​ជូនរដ្ឋសភា និង​នាយករដ្ឋ​មន្ត្រី​​​សុំ​ឱ្យ​យក​ចិត្ត​ទុកដាក់​​​​​ដល់​ការងារ​ផលប្រយោជន៍​​​​​កម្មករ និង​កំណែ​ទម្រង់​សេដ្ឋកិច្ច ។​

ពិធីដង្ហែ​ក្បួនដើម្បី​ជូនញត្តិ​​ដល់រដ្ឋសភា​ និង​​នាយករដ្ឋ​មន្ត្រី​​​​បានចេញដំណើរពីមុខ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​​​ឆ្ពោះទៅ​រដ្ឋសភា​​​ជាតិដឹកនាំ​ដោយ​​សហភាព​​ការងារ​កម្ពុជា ​សម្ព័ន្ធ​សហជ័ព​ប្រជា​ធិបតេយ្យ ​កម្មករ​កាត់ដេរ​កម្ពុជា ​​សមាគម​​​ប្រជា​ធិបតេយ្យ​​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​​ក្រៅប្រព័ន្ធ​​​សហ​ព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវា​កម្ម​​​​កម្ពុជា សមាគម​មន្ត្រីរាជ​ការ​​​​​ឯករាជ្យ​កម្ពុជា ​សមា​គម​​​កសិ​ករ​ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍ ​និង​សហព័ន្ធ​​សហជីព​​កម្មករ​សំណង់​​ និងព្រៃ​​​ឈើ​កម្ពុជា ។ ​​ក្រោម​ប្រធានបទ «​យើងទាំងអស់គ្នា​​ត្រូវការ​​សេរីភាព​​​សមាគម ​​សហជីព និងប្រាក់​ឈ្នួល​​​​សមរម្យ​» ។​

ញត្តិនោះ​សហជីពនិងសមាគទាំង៨បានសំណូមពរដល់ប្រធានរដ្ឋសភា និងនាយករដ្ឋ​មន្រ្តី សូមឱ្យ​រាជ​រដ្ឋាភិបាលចាត់វិធានការយ៉ាង​ម៉ឺងម៉ាត់ និងមានប្រសិទ្ធ​ភាពបំផុតដូច​មានចែង ក្នុងច្បាប់ជាតិ និងអនុសញ្ញាអន្តរជាតិ ចំពោះ​ការប្រឆាំងរើសអើងសិទ្ធិ​សេរីភាព​សហ​ជីព និង​សូមដាក់ឱ្យ​ក្រុម​ហ៊ុន​ទាំងអស់បញ្ឈប់ការប្តឹង​ថ្នាក់ដឹកនាំ​សហជីព​ទៅ​តុលាការ ការប្តឹង​ជំទាស់​នឹងបញ្ជិកាសហជីពនិងការ​ដាក់សំពាធផ្សេងៗទៅអ្នកដឹកនាំសហជីព ជាពិសេ​សក្រុមហ៊ុន​មួយ​ចំនួន​រាជរដ្ឋាភិបាលត្រូវបញ្ឈប់​រាល់ការប៉ុនប៉ង​បង្កើតច្បាប់ដែលរឹតត្បិត សេរីភាពសហជីព​សមា​គមនិងអង្គការមិនមែនរដ្ឋាភិបាល រាជ​រដ្ឋា​ភិបាលត្រូវកំណត់ប្រាក់ឈ្នួលរស់នៅសមរម្យសំរាប់គ្រប់វិស័យ​​ ជាពិសេសវិស័យ​សេវាកម្ម និង​សំណង់ រាជរដ្ឋាភិបាលត្រូវដាក់ចេញនូវការ​សំរេចមួយឱ្យ​ក្រុមហ៊ុនទាំងអស់​បញ្ឈប់​ការ​ប្រើ​ប្រាស់កិច្ចសន្យាខ្លី និងម៉ៅការបន្តខុសច្បាប់ សូម​រាជរដ្ឋាភិបាល និងនិយោជកបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគំរាមគំហែងចាប់ខ្លួន សកម្មជន​សហជីពនិងសកម្មជនសិទ្ធិ​មនុស្ស​សូមឱ្យ​មានការដោះលែងលោក​សួស ចន្ថា ប្រធានសហជីពឱ្យមានសេរីភាពវិញ ព្រោះជា​ការ​ចោទប្រកាន់ដ៏អយុត្តិធម៌ រាជរដ្ឋាភិបាល​ត្រូវ​ចាត់វិធានការឱ្យ​មានប្រសិទ្ធ​ភាពចំពោះក្រុមហ៊ុន​ចំនួន១៣ឱ្យ​ទទួលយកកម្មករ​ចំនួន១៤០នាក់ ដែលបានបញ្ឈប់ដោយសារតែការចូលរួម​ធ្វើ​កូដ​កម្មទាមទារប្រាក់ឈ្នួល​កាលពីថ្ងៃទី១៣-​១៤-​១៥­-១៦ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅឱ្យ​ចូល​ធ្វើការវិញ។​ រាជរដ្ឋាភិបាលត្រូវបង្កើតតុលា​ការការងារដើម្បីធានាដល់យុត្តិធម៌ការងារនៅកន្លង​សង្គមឱ្យ​បានឆាប់ រាជរដ្ឋាភិបាលត្រូវគ្រប់​គ្រង និងពង្រឹងប្រព័ន្ធសុខភាព​ សុវត្ថិភាព​នៅ​កន្លែងការងារ និងប្រព័ន្ធសន្តិសុខសង្គមសំរាប់​កម្ម​ករ​គ្រប់វិស័យ ជាពិសេស​វិស័យសំណង់​សេវាកម្ម​និងអ្នករើសសំរាម។​ រាជរដ្ឋាភិបាល ត្រូវ​រៀប​ចំ​បញ្ចុះតំលៃប្រេងសាំង​មកត្រឹម​៣.០០០​រៀល​ក្នុងមួយលីត្រនិងតំលៃទំនិញ​ទីផ្សារ​ដែល​តំរូវការចាំបាច់របស់ប្រជាពលរដ្ឋ.រាជរដ្ឋាភិបាលត្រូវពិនិត្យឡើងវិញចំពោះមន្រ្តីនគរបាលចរាចរណ៍ ដែលបង្ខំនិងផាកពិន័យលើសពីច្បាប់​កំណត់៕