ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រស់​អ្វី​ម្ល៉េះ​! ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ឡើង​បំពាក់​មកុដ​ឱ្យ 5th runner up Miss Grand Thailand 2023

1 ឆ្នាំ មុន

កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បាន​សាង​ឈ្មោះ​អោយ​ប្រទេស​កម្ពុជា​នៅ​សញ្ញា​ល្អ​ៗ​មិន​តិច​នោះ​ទេ ទៅ​លើ​វិស័យ​បវរកញ្ញា បន្ទាប់​ពី​នាង​ក្លាយជា​រាជ​នី​សម្រស់​លើ​លោក​ទាំង​១០​ប្រទេស ពី​ការ​ប្រកួត MGI 2023​។ អ្វី​ដែល​សំខាន់ គឺ​ឈុត​ចេញ​មក​ញាក់ ក្នុង​​ការ​ឡើង​ទៅ​បំពាក់​មកុដ​ដល់​សិស្ស​ប្អូន ហើយ​ទាញ​បាន

ប្រទេស​ថៃ ៖ កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បាន​សាង​ឈ្មោះ​អោយ​ប្រទេស​កម្ពុជា​នៅ​សញ្ញា​ល្អ​ៗ​មិន​តិច​នោះ​ទេ ទៅ​លើ​វិស័យ​បវរកញ្ញា បន្ទាប់​ពី​នាង​ក្លាយជា​រាជ​នី​សម្រស់​លើ​លោក​ទាំង​១០​ប្រទេស ពី​ការ​ប្រកួត MGI 2023​។ អ្វី​ដែល​សំខាន់ គឺ​ឈុត​ចេញ​មក​ញាក់ ក្នុង​ការ​ឡើង​ទៅ​បំពាក់​មកុដ​ដល់​សិស្ស​ប្អូន ហើយ​ទាញ​បាន​នៅ​ការ​ចំណាប់អារម្មណ៍​ពេញ​ផ្ទៃ​កម្មវិធី​តែ​ម្តង​។

MGI 5th Runner២០២២ ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ពិតជា​ត្រូវប៉ាន់​មិនធម្មតា​នោះ​ទេ បន្ទាប់​ពី​ក្លាយជា​ម្ចាស់​ក្ស​ត្រី​ទាំង​១០ នៃ MGI 2022 ដោយ​នាង​មមាញឹក​ណាស់​។ នាង​ពិតជា​សាក​សម​ណាស់ ក្រោយ​ពេល​ទទួល​មកុដ ព្រោះ​ការងារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ហូរ​ចូល​ស្ទើរតែ​រើខ្លួន​លែង​រួច​ទៅ​ហើយ​។ នេះ​ជា​មោទនភាព​មួយ​របស់​ស្រី​តី ក៍៏​ដូច​ជា ហ្វេ​ន​ៗ​កម្ពុជា ដែល​ឆ្នាំ​២០២២ បវរកញ្ញា​ជាតិ​ខ្លួន​បាន​សាង​កិត្តិយស​ធំ​ជូន​ជាតិ​។

ការ​ឡើង​បំពាក់​មកុដ​នៅ​លើ​ឆាក​ប្រកួត​កម្មវិធី​នេះ ធ្វើ​អោយ វ​ត្តី កាន់តែ​ល្បី​ខ្លាំង ព្រោះ​ពេល​នេះ នាង​ក៏​ធ្វើ​អោយ​ហ្វេ​ន​ៗ​នៅ​ប្រទេស​ថៃ ស្រឡាញ់​គាំទ្រ ហើយ​ស្គាល់​ថា ជា​បវរកញ្ញា​ខ្មែរ​ដ៏​ស្រស់​ស្អាត ហើយ​មាន​ភាព​រហ័សរហួន និង​ឆ្លាត​វៃ ពិតជា​ចូល​ចុះ​ចំណោម​គេ​មែន​។ ដូចនេះ​ហើយ ទើប​ធ្វើ​អោយ​អ្នកគ្រប់គ្រង​កម្មវិធី​នេះ លោក ណា​វ៉ា​ត់ មិន​ខកចិត្ត​នៅ​ពេល​ជ្រើសរើស​នាង​ជា​ម្ចាស់​មកុដ ហើយ​រមែង​លើក​សរសើរ វ​ត្តី ថា ជា​បវរកញ្ញា តស៊ូ អត់ធន់ យល់​ការងារ មិន​ដែល​ស្រែ​កថា ហត់នឿយ​។ បែប​នេះ​ហើយ ទើប​លោក​ចង់​ដឹក​ដៃ​ទៅ​ជាមួយ ដើម្បី​រួមការ​ងារ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត MISS GRAND THAILAND 2023 បាន​បិទ​បញ្ចប់​ហើយ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួតប្រជែង​បានជា​ច្រើន​វគ្គ ដើម្បី​ស្វែងរក​ម្ចាស់​មកុដ​ដ៏​មាន​សមត្ថភាព​ម្នាក់​គត់ គ្រង​តំណែង​​ប្រចាំ​ប្រទេស​ថៃ ឆ្នាំ​២០២៣​នេះ​។ ទីបំផុត ស្រី​ស្អាត​មក​ពី Chumphon : MGT12 @aoomtwp បាន​ក្លាយជា​តួឯក វ៉ា​ដាច់​គេឯង រហូត​ប្រកាស​អោយ​គ្រង​តំណែង​ថ្មី​បន្តវេន​ពី​រៀមច្បង​។

គួរ​បញ្ជាក់​ទៀត​ថាស្រី​ស្អាត Aoom Thaweeporn Phingchamrat ឈ្នះ​មកុដ Miss Grand Thailand 2023 ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ