ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត Aoom Thaweeporn Phingchamrat ឈ្នះ​មកុដ Miss Grand Thailand 2023 ហើយ

1 ឆ្នាំ មុន

ការ​ប្រកួត MISS GRAND THAILAND 2023 បាន​បិទ​បញ្ចប់​ហើយ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួតប្រជែង​បានជា​ច្រើន​វគ្គ ដើម្បី​ស្វែងរក​ម្ចាស់​មកុដ ដ៏​មាន​សមត្ថ​ភាព​ម្នាក់​គត់ ដើម្បី​គ្រង​តំណែង​ប្រចាំ​ប្រទេស​ថៃ នា​ឆ្នាំ​២០២៣​នេះ​។ ទីបំផុត ស្រី​ស្អាត​មក​ពី

ប្រទេស​ថៃ ៖ ការ​ប្រកួត MISS GRAND THAILAND 2023 បាន​បិទ​បញ្ចប់​ហើយ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួតប្រជែង​បានជា​ច្រើន​វគ្គ ដើម្បី​ស្វែងរក​ម្ចាស់​មកុដ ដ៏​មាន​សមត្ថភាព​ម្នាក់​គត់ ដើម្បី​គ្រង​តំណែង​ប្រចាំ​ប្រទេស​ថៃ នា​ឆ្នាំ​២០២៣​នេះ​។ ទីបំផុត ស្រី​ស្អាត​មក​ពី Chumphon : MGT12 @aoomtwp បាន​ក្លាយជា​តួឯក​វ៉ា​ដាច់​គេឯង រហូត​ប្រកាស​អោយ​គ្រង​តំណែង​ថ្មី​បន្ទាប់​ពី​កញ្ញា អ៊ី​ង ហ្វា MGT2022 ។

ម្ចាស់​មកុដ​រូប​នេះ ត្រូវ​បាន​ឆ្លងកាត់​ការ​វិភាគ​ពី​គណៈ​ក​ម្មា​ការ​ជា​ច្រើន​រូប ដែល​តាមដាន​គ្រប់​ជំហាន ដើម្បី​អោយ​ច្បាស់​ក្នុង​ចិត្ត សម្រេច​យក​មតិរួម អោយ​នាង​បាន​ឈ្នះ​មកុដ រដូវ​កាល​ទី​១១ ដែល​ប្រទេស​ថៃ បង្កើត​ឡើង​១១​លើក​មក​ហើយ​។ ចំពោះ​មកុដ​លើក​នេះ ក៏​មាន​ចំនួន​១១​រូប​ទៀត​ដែល​ជា​លក្ខណៈ​ពិសេស​ធ្វើ​អោយ ហ្គ្រេ​ន​ថៃ កាន់តែ​អស្ចារ្យ និង​បន្ត​បាន​ភាព​ទាក់ទាញ ច្រើន​ឡើង​ទៀត​ទាំង​នៅ​ក្នុង​សង្គម​ថៃ និង​ប្រទេស​ផ្សេង​ៗ​ទៀត រាប់​ទាំង​កម្ពុជា​ផង​ដែរ​។

ការ​គ្រង​តំណែង​នេះ ត្រូវ​ប្រជាជន​ថៃ អ្នក​តាមដាន​ថា អ្នក​គ្រង​មកុដ​ពិតជា​មាន​សមត្ថភាព ទាំង​ចំណេះដឹង និង​ភាព​វៃឆ្លាត ពោល​គឺ​សមសួន មិន​ចាញ់​ម្ចាស់​មកុដ​មុន​នោះ​ឡើយ​។ យ៉ាងណា ម្ចាស់​មកុដ​រូប​នេះ នឹង​ត្រៀមខ្លួន​ទៅ​កាន់ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​វៀត​ណ​ម ខណៈ​កម្ពុជា​យើង​ក៏​បាន​ត្រៀម​រក​បេក្ខភាព​ជើង​ខ្លាំង ក្នុង​កម្មវិធី​នេះ​ផង​ដែរ នា​ខែឧសភា​ខាង​មុខ​នេះ​។

ចំពោះ ជ័យ​លា​ភី​ផ្សេង​ទៀត ដែល​ខាង​ប្រទេស​ថៃ រក​ឃើញ​បវរកញ្ញា​ឆ្នើម​ទៀត​មាន ៖
1st runner -up : Phuket : MGT42 @tiatavee
2nd runner -up : Bangkok : MGT01 @pimjira1
3rd runner -up : Loei : MGT55 @snack_ajs
4th runner -up : Phrae : MGT41 @ketwalee.ph Cr Thai Sashes​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ