ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណា​ងា​.​ប់ ងា​.​ប់​ទៅ ឱ្យ​តែ​អញ​រស់​! នេះ​ជា​ទ​ង្វើ​ថៅកែ​រណ្ដៅ​ដី (​វី​ដេ​អូ​)

11 ខែ មុន
  • ស្វាយរៀង

ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ ជីករណ្តៅ​ជ្រៅ​ដល់​ក្បាល​ប្រែ​ត​ជម្រៅ​ជិត​១០​ម៉ែត្រ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ក្បែរ​រណ្តៅ​ដី​នោះ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ខ្លាច​បាក់​ដី​លំនៅ​ដ្ឋា​ន និង​ដីស្រែ​របស់​ពួក​គាត់​ចំនួន​០៨​គ្រួសារ នៅ​ក្នុង

ខេត្តស្វាយរៀង ៖ ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ ជីករណ្តៅ​ជ្រៅ​ដល់​ក្បាល​ប្រែ​ត​ជម្រៅ​ជិត​១០​ម៉ែត្រ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ក្បែរ​រណ្តៅ​ដី​នោះ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ខ្លាច​បាក់​ដី​លំនៅ​ដ្ឋា​ន និង​ដីស្រែ​របស់​ពួក​គាត់​ចំនួន​០៨​គ្រួសារ នៅ​ក្នុងភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង​។

ហើយ​រថយន្ត​ដឹក​ដី​ទាំងនេះ គឺ​ដឹក​ដី​លើស​ទ្រុង​កម្ពស់​ជិត​១​ម៉ែត្រ បង្ក​ឲ្យ​ធ្លាក់​អាចម៍ដី​ពេញ​ថ្នល់​ឆ្លងកាត់​ចំនួន​៩​ភូមិ ក្នុង​៣​សង្កាត់ គឺ​ចាប់ពី​ភូមិ​តារាង​បាល់ ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក រួច​កាត់​តាម​ភូមិ​រោង​បន្លែ ភូមិ​មេភ្លើង និង​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ហើយនឹង​ឆ្លងកាត់​ភូមិ​សាលាស្រុក​ចាស់ ភូមិ​ព្រៃ​ឆ្លាក់ ភូមិ​សួន​ថ្មី និង​ភូមិ​អណ្តូង​តា​សី សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ជា​ពិសេស​នៅ​ចំណុច​ភូមិ​អណ្តូង​តា​សី គឺ​បង្ក​ឲ្យ​ស្រុត​ខូច​ផ្លូវលំ និង​ហុយ​ដី​លើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង មេត្តា​ចុះ​ពិនិត្យ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ផង ៖
ទី​១- ដោយ​ចោទ​ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ ជីក​ជ្រៅ​ជម្រៅ​ជិត​១០​ម៉ែត្រ បង្ក​ឲ្យ​បាក់​ដី​លំនៅ​ដ្ឋា​ន និង​ដីស្រែ​របស់​ពួក​គាត់​ចំនួន​០៨​គ្រួសារ​។
ទី​២- សូម​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ដី ផ្ទុក​តាម​បច្ចេកទេស និង​គ្រប កុំ​ឲ្យ​អាចម៍ដី​ធ្លាក់​តាម​ដងផ្លូវ​ក្នុង​ក្រុង​។
ទី​៣- សូម​ឲ្យ​ស្រោច​ទឹក​លើ​ផ្លូវលំ កុំ​ឲ្យ​ហុយធូលី​ដី​លើ​ផ្ទះ​ប្រជាពលរដ្ឋ​។

ការ​សំណូមពរ​ខាងលើ​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង និង​នៅ​ភូមិ​អណ្តូង​តា​សី សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។

បើ​តាម​ក្រុមប្រឹក្សា​សង្កាត់​គយ​ត្របែក បាន​ឲ្យ​ដឹង​ថា ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី យក​អាចម៍ដី​លក់​នេះ មានឈ្មោះ នួន តុលា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ជា​ម្ចាស់​ដី​ឡូ​តិ៍​នៅ​ភូមិ​តារាង​បាល់​) មាន​ទីលំនៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។ ហើយ​នៅ​ក្នុង​កិច្ចសន្យា នៃ​ច្បាប់​ធ្វើ​អាជីវកម្ម គឺ​ជីករណ្តៅ​ជម្រៅ​០៥​ម៉ែត្រ និង​ទុក​ចំណី​រណ្តៅ​ទំហំ​០៥​ម៉ែត្រ បើ​មាន​ផល​ប៉ះពាល់ ត្រូវ​សង​សំណង​ជូន​ប្រជាពលរដ្ឋ​។ ក៏​ប៉ុន្តែ​ជាក់ស្តែង ម្ចាស់​អាជីវកម្ម អនុវត្ត​ខុស​កិច្ចសន្យា ដោយ​ជីករណ្តៅ​ដី​ជ្រៅ ជម្រៅ​ជិត​១០​ម៉ែត្រ ហើយ​ទុក​ចិញ្ចើម​ចំណី​រណ្តៅ​ដី​តែ​២​ម៉ែត្រ បង្ក​ឲ្យ​បាក់​ដី​លំនៅ​ដ្ឋា​ន និង​ដីស្រែ​របស់​ប្រជាពលរដ្ឋ និង​ដឹក​ដី​លើស​ទ្រុង​បង្ក​ឲ្យ​ធ្លាក់​អាចម៍ដី​លើ​ផ្លូវ​ក្រាល​កៅស៊ូ បង្ក​ឲ្យ​ហុយ និង​រអិល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៀត​ផង​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក បាត់ សាក់ ប្រធាន​ការិយាល័យ​ធនធាន​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ឲ្យ​ដឹង​ថា ច្បាប់​អនុញ្ញាត គឺ​ឲ្យ​ជីក​ជម្រៅ​៥​ម៉ែត្រ និង​ទុក​ចំណី​រណ្តៅ​០៥​ម៉ែត្រ បើ​ម្ចាស់​អាជីវកម្ម​ណា​អនុវត្ត​ខុសច្បាប់​អនុញ្ញាត ជីក​ជម្រៅ​ជ្រៅ​ដល់​១០​ម៉ែត្រ លោក​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​ថ្ងៃស្អែក គឺ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៣​នេះ​។ ហើយ​បើ​មាន​ផល​ប៉ះពាល់​ដីស្រែ​របស់​ប្រជាពលរដ្ឋ លោក​នឹង​សុំ​គោលការណ៍​កោះហៅ​ដោះស្រាយ​ឲ្យ​គ្រប និង​ស្រោច​ទឹក​កុំ​ឲ្យ​ហុយធូលី​ដី​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​។

ចំណែក​លោក នួន តុលា ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​វិញ ក៏​បាន​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ នេះ​ដែរ​ថា លោក​គ្រាន់តែ​ជា​ម្ចាស់​រណ្តៅ​ដី លោក​បាន​លក់​ដី​ឲ្យ​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ​ជំ​ខាន់ ជា​អ្នក​ជីក​យក​អាច​ម៌​ដី​លក់​បន្ត​។ ហើយ​កន្លង​មក កន្លែង​ស្រុត​ផ្លូវ លោក​ចៅសង្កាត់​ព្រៃ​ឆ្លាក់ បាន​ឲ្យ​ឈ្មោះ​ជំ​ខាន់ ដឹក​ក្រួស​ថ្ម​មក​លុប និង​ឈូស​បង្ក្រាប​វិញ​ហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាជ្ញាធរ​ក៏​បាន​ឲ្យ​ក្រុម​គ្រឿងចក្រ ស្រោច​ទឹកដី​កុំ​ឲ្យ​ហុយ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ប្រចាំ ក៏​ប៉ុន្តែ​ម្ចាស់​គ្រឿងចក្រ​មិន​អនុវត្ត​តាម​កិច្ចសន្យា​ឡើយ​។

លោក នួន តុលា ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ បាន​បំភ្លឺ​បន្ត​ថា ហើយ​ច្បាប់​ឲ្យ​ជីក​ជម្រៅ​៥​ម៉ែត្រ ខ្លួន​បាន​បង់​សួយ​សារ​.​ក រីឯ​ជីក​ថែម​ជម្រៅ​៥​ម៉ែត្រ​ទៀត (១០​ម៉ែត្រ​) គឺ​បង់​សួយ​សា​.​ករ​ឲ្យ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តស្វាយរៀង​បន្ថែម គឺ​មិន​ខុសច្បាប់​ទេ មន្ទីរ​អនុញ្ញាត និង​បង់​សួយ​សា​.​ករ​រួច​ហើយ បើ​មិន​បង់ប្រាក់​ឲ្យ​សាកមើល មិន​អាច​ជីករណ្តៅ​ដី​បាន​នោះ​ទេ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ