ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​ឃ្លាំង​ស្តុក​ប្រេង​ដ៏​ធំ​មួយ​នៅ​គ្រី​មេ ក្រោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន​វា.យប្រហារ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ភ្លើង​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ប្រេង​ធំ​មួយ​នៅ​ទីក្រុង​សេ​បា​ស្តូ​ប៉ូ​ល ​តំបន់​គ្រី​មេ

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ភ្លើង​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ប្រេង​ធំ​មួយ​នៅ​ទីក្រុង​សេ​បា​ស្តូ​ប៉ូ​ល ​តំបន់​គ្រី​មេ ដែល​មាន​មូលដ្ឋាន​កង​នាវាចរណ៍​សមុទ្រ​ខ្មៅ​របស់​រុ​ស្ស៊ី​ កាលពី​ថ្ងៃ​ទី​២៩​ មេ​សា​ ដោយសារ​ការ​វា.យប្រហារ​របស់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​។

ទីភ្នាក់ងារ​ព័ត៌មាន​AFP ដែល​ដកស្រង់​ប្រភព​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា អ្នក​ពន្លត់់ភ្លើង​ប្រមាណ​ជា​៦០​នាក់ បាន​លើក​មក​តតាំង​នឹង​ភ្លើង​ឆេះ​ឃ្លាំង​ប្រេង​នេះ ដែល​មាន​អណ្ដាតភ្លើង​ជះ​ចេញ ​ព្រមទាំង​ផ្សែង​ខ្មៅ​ដ៏​ខ្មួលខ្មាញ់​។ ភ្លើង​បាន​ឆេះ​ដោយសារ​ការ​វា.យប្រហារ​របស់​បណ្ដា​ដ្រូ​ន​អ៊ុយ​ក្រែ​ន ដោយ​លាតសន្ធឹង​លើ​ផ្ទៃ​ប្រមាណ​ជា​១០០០​ម៉ែ​​ត្រ​ក្រឡា​។ ភ្លើង​បាន​ឆេះ​ឃ្លាំង​ប្រេង​នៅ​ឆក​KAZATCHIA ។

អភិបាលក្រុង​សេ​បា​ស្តូ​ប៉ូ​ល​ លោក​មី​ខា​អ៊ី​ល​ រ៉ា​ស​វ៉ូ​ហ្សា​អ៊ី​យេ​វ​ អះអាង​តាម​តេ​ឡេ​ក្រាម​ថា ភ្លើង​ដែល​ឆេះ​ឃ្លាំង​ប្រេង​ដោយសារ​ការ​វា.យប្រហារ​របស់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​។ ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ហើយ​ភ្លើង​ត្រូវ​បាន​ពន្លត់​រហូត​ដល់​ពេល​ល្ងាច​។ លោ​កថា​សភាពការណ៍​ស្ថិត​ក្រោម​ការ​ត្រួតត្រា​និង​ថា​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​​វិល មិន​រង​ការ​គំរា.មកំហែង​ឡើយ​។ លោក​បន្ត​ថា​ស៊ី​​ទែន​ស្តុក​ប្រេង​៤​រង​ការ​បំផ្លាញ​ដោយសារ​ភ្លើង​ក្នុង​ការ​វា.យប្រហារ​នេះ​។

ព្រឹត្តិការណ៍​នេះ​កើត​មាន​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រុ​ស្ស៊ី​ប្រកាស​ថា បាន​រុញច្រាន​ការ​វា.យប្រហារ​ដោយ​ដ្រូ​ន លើ​កំពង់​ផែ​ដដែល​នោះ​នៅ​ក្រុង​សេ​បា​ស្តូ​ប៉ូ​ល​។ ម្យ៉ាងវិញទៀត​ចាប់តាំងពី​សង្គ្រាម​មក តំបន់​គ្រី​មេ​ជា​គោលដៅ​នៃ​ការ​វា.យប្រហារ​ជា​ច្រើន​លើក​ពី​សំណាក់​ដ្រូ​ន​អាកាស​និង​ដ្រូ​ន​នាវា​អ៊ុយ​ក្រែ​ន​។ ការ​វា.យប្រហារ​ថ្មី​នេះ​ធ្វើ​ឡើងជា​ពិសេស ពេល​ដែល​សេនាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន ប្រកាស​ពី​ការ​ត្រៀម​វាយបក​លើ​កងទ័ព​រុ​ស្ស៊ី​ដណ្ដើម​ដែនដី​មក​វិញ​។

ចំណែក​នៅ​តំបន់​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ​ ជាប់​ព្រំដែន​អ៊ុយ​ក្រែ​ន ភូមិ​៥​រង​ការ​ដាច់​ភ្លើង​ដោយសារ​ការ​វា.យប្រហារ ពី​សំណាក់​កាំភ្លើង​ធំ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៩​មេ​សា​។ អភិបាល​តំបន់​នោះ​និយាយ​ថា ការ​វាយប្រហារ​នេះ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​ក្រោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ