ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​.​ហិ​.​ង្សា ខណៈ​ដើមបណ្តឹង​យក​អេ​ស្កា​វ៉ា​ទ័​រក​.​ម្ទេ​.​ច​ផ្ទះ​៣​ខ្នង ខូចខាត​ម៉ូតូ​២​គ្រឿង កង់​១​គ្រឿង

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ទំនាស់​ដីធ្លី​មួយ​ត្រូវ​បាន​ម្ចាស់​ដើមបណ្តឹង​យក​អេ​ស្កា​វ៉ា​ទ័​រ​កាយ​កម្ទេច​ផ្ទះ​ចំនួន​៣​ខ្នង​ចោល និង​មានការ​ការ​ខូចខាត​ម៉ូតូ​២​គ្រឿង និង​កង់​១​គ្រឿង ឃើញ​ដូច្នេះ ប្រជាពលរដ្ឋ​បាន​ធ្វើការ​តវ៉ា​ហិង្សា​ទើប​ដកថយ​ហេតុ​ការ​ណ៍័​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ មេ​សា ស្ថិត​នៅ​ចំណុច​ផ្សារ​យួន ក្នុងភូមិ​ក្បាលស្ពាន​មួយ…


ខេត្តបន្ទាយមានជ័យ ៖ ទំនាស់​ដីធ្លី​មួយ​ត្រូវ​បាន​ម្ចាស់​ដើមបណ្តឹង​យក​អេ​ស្កា​វ៉ា​ទ័​រ​កាយ​កម្ទេច​ផ្ទះ​ចំនួន​៣​ខ្នង​ចោល និង​មានការ​ការ​ខូចខាត​ម៉ូតូ​២​គ្រឿង និង​កង់​១​គ្រឿង ឃើញ​ដូច្នេះ ប្រជាពលរដ្ឋ​បាន​ធ្វើការ​តវ៉ា​ហិង្សា​ទើប​ដកថយ​ហេតុ​ការ​ណ៍័​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ មេ​សា ស្ថិត​នៅ​ចំណុច​ផ្សារ​យួន ក្នុងភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

នៅ​ពេល​ដែល​យក​អេ​ស្ការ​វ៉ា​ទ័​រ​កាយ​កម្ទេច​ផ្ទះ​ចោល ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ម្ចាស់​ដី​ឈរ​បញ្ជា​អោយ​កាយ​កម្ទេច​ចោល​អស់​ផ្ទះ​ចំនួន​៣​ខ្នង ឈើ​ប្រក់​ស័ង្កសី និង​ជញ្ជាំង​ស័ង្កសី​បណ្តាល​ខ្ទេច​រាប​ដល់​ដី និង​សម្ភារ​យក​មិន​បាន​ផង​ខូចខាត​ម៉ូតូ​ចំនួន​២​គ្រឿង និង​កង់​១​គ្រឿង ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​អ្នក​នាំ​គ្នា​តវ៉ា​ដោយ​ហិង្សា​យក​ដុំ​ថ្ម​គប់​ទៅ​គ្រឿងចក្រ​បណ្តាល​បែក​កញ្ចក់​មុខ និង​ចំហៀង​ទើប​ដក​ចេញ​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ចំណុច​នេះ មាន​ចំនួន​១៣​គ្រួសារ​ស្មើ​១៣​ខ្នង ផ្ទៈ​ដែល​រស់នៅរយៈពេល​ជាង​២០​ឆ្នាំ​ហើយ ដែល​ភាគច្រើន​ធ្វើការ​សំណង់ និង​កម្មករ​នៅ​ប្រទេស​ថៃ​សម្រាប់​ចិញ្ចឹមជីវិត​តែ​ឃើញ​ម្ចាស់​ដី​លោកស្រី លី ម៉ា​រី ជា​ប្រពន្ធ​សព​លោក ទិ​ត្យ លេខ ជាដើម​បណ្តឹង​បាន​យក​គ្រឿងចក្រ​ប្រភេទ​អ៊ែ​ស្កា​ទ័​រកា​យ​កំទិច​ផ្ទៈ​អស់​ចំនួន​៣​ខ្នង​ផ្ទៈ​នៅ​ចុង​ខាងកើត​រាប​ដល់​ដី​ទ្រព្យសម្បត្តិ​យក​មិន​ទាន់​ផង​ខូចខាត​ម៉ូតូ​២​គ្រឿង​កង់​១​គ្រឿង​ទើ​ប្រជាពលរដ្ឋ​តវ៉ា​ហឹ​ង្សា​គប់​ទៅ​លើ​គ្រឿងចក្រ​ទើប​ដកថយ​ចេញ​ប្រជាពលរដ្ឋ​សុំ​អោយ​ថ្នាក់ដឹកនាំ​ជួយ​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ផង​។

លោកស្រី លី ម៉ា​រី បាន​ប្រាប់​ថា ដី​នេះ​ជា​កម្ម​សិទ្ធ​របស់​គាត់​ត្រិ​ម​ត្រូវ​រយៈពេល​ជិត​៣០​ឆ្នាំ​ហើយ​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ត្រឹមត្រូវ​ស្របច្បាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​រំលោភ​ជាក់ស្តែង​មាន​ចំនួន​៦​ខ្នង​ផ្ទៈ​ដែល​ទំហំ​ទទឹង​២០​ម៉ែត្រ​បណ្តោយ​ជាង​៥០​ម៉ែត្រ​ស្មើ​១.០៤០​ម៉ែត្រការ៉េ​បាន​ប្តឹង​ឈ្នៈ​ក្តី​ទៅ​សា​លាដំបូង​ខេត្ត​និង​សាលាឧទ្ធរណ៍​រហូត​ដល់​តុលាការ​កំពូល​ឈ្នៈ​ជា​ស្ថា​ប​ពរ​ទើប​ចូល​ដំណឹង​ដល់​ភាគី​ប្រជាពលរដ្ឋ​៤​លើក​ទើបបាន​យក​គ្រឿងចក្រ​កាយ​ចេញ​ដើម្បី​យក​ដី​អភិវឌ្ឍន៍​តែ​រយៈពេល​កន្លង​មក​ធ្លាប់​ដោះស្រាយ​ដោយ​មានការ​ដោះ​ដូរ​ដី​ចំនួន​៧​ល្វែង​នៅ​ក្បែរ​ផ្សារ​មិត្តភាព​ក្រុង​ប៉ោយ​ប៉ែ​ត​តែ​ប្រជាពលរដ្ឋ​មិន​យល់ព្រម​ទើប​មានការ​ឈូស​ឆាយ​អនុវត្តន៍​សាលក្រម​តុលាការ​កំពូល​។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​អាជ្ញាធរ​មិន​ជំទាស់​សាលក្រម​តុលា​កំពូល​នោះ​ទេ​ជា​ការ​ណែនាំ​អាជ្ញាធរ​ខេត្ត​និង​ក្រុង​ចុះ​ពិនិត្យ​សម្របសម្រួល​ជូន​ប្រជាពលរដ្ឋ​ជាក់ស្តែង​សិន​នៅ​ពេល​ដែល​យក​អ៊ែ​ស្ការ​ទ័​រ​វ៉ៃ​កំទិច​ផ្ទៈ​ប្រជាពលរដ្ឋ​២​ខ្នង​ផ្ទៈ​មាន​ក្នុង​បន្ទុកគ្រួសារ​រហូត​ជាង​១០​នាក់​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ហើយ​នេះ​ជា​រដូវភ្លៀង​ប្រជាពលរដ្ឋ​គ្មាន​ជម្រក​ទើប​សម្រេច​រុះរើ​ជម្រក​ចាស់​ដែល​វ៉ៃ​ចោល​សង់​ផ្ទៈ​ជា​បណ្តុះ​អាសន្ន​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​តរក​ដំណោះស្រាយ​បន្ត​។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មាន​ដឹង​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ មានផ្ទះ​៣​ខ្នង​ដែល​មាន​ទំនាស់​ដីធ្លី​ត្រូវ​បាន​ម្ចាស់​ដី​ជាដើម​បណ្តឹង​ឈ្នៈ​ក្តី​យក​អេ​ស្កា​វ៉ា​ទ័​រ​វាយ​កម្ទេច​ចោល​រាប​ដល់​ដី​និង​ខូចខាត​ទ្រព្យសម្បត្តិ​ដែល​យក​មិន​ទាន់ ទើប​ប្រញាប់ប្រញាល់​ចុះ​មក​ពិនិត្យ​មើល​ជា​ការ​ណែនាំ​ថ្នាក់ដឹកនាំ​ជួយ​ធ្វើការ​សម្របសម្រួល​និង​ដោះស្រាយ​ជម្រក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ជា​បណ្តោះអាសន្ន ។

អត្ថបទសរសេរ ដោយ