ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតអ្នកកាសែត​១រូប មក​បំភ្លឺ​នៅ​តុលាការ​​​រឿង​លោក​ត្រាំ​ បំពា.ន​នាង​

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជា​អ្នកនិពន្ធ​និង​ជា​អតីត​អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់ លោកស្រី​E.JEAN

សហរដ្ឋអាមេរិក ៖ ជា​អ្នកនិពន្ធ​និង​ជា​អតីត​អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់ លោកស្រី​E.JEAN CARROLL កាលពី​ថ្ងៃ​ទី​២៦​មេ​សា បាន​មក​កាន់​តុលាការ​ម៉ា​ន់​ហា​តាន់​ ក្រុង​ញូ​វ​យ៉​ក​ដើម្បី​ដាក់​ពាក្យបណ្ដឹង ​និង​បំភ្លឺ​តុលាការ ប្រឆាំង​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ពី​បទ​ចាប់រំលោ.ភ​ដែល​លោក​ត្រាំ​បាន​បដិសេធ​ក្នុង​សវនាការ​ស៊ី​​វិល​ដែល លោកស្រី​ទាមទារ​ឲ្យ​ចេញ​សងការ​ខូចខាត​។

លោកស្រី​E.JEAN CARROLL និយាយ​ថា ខ្ញុំ​មក​កាន់​ទី​នេះ​មក​ប្ដឹង​ព្រោះ​លោក​ត្រាំ​ចាប់រំលោ.ភ​ខ្ញុំ​។ នា​ថ្ងៃ​ទី​២​នៃ​សវ​នា​នៅ​តុលាការ​សហព័ន្ធ​ម៉ា​ន់​ហា​តាន់ អតីត​ស្ត្រី​អ្នកកាសែត​អាយុ​៧៩​ឆ្នាំ​រូប​នេះ​បាន​បំភ្លឺ​ក្នុង​សម្ដី​ធ្ងន់​ៗ នៅ​មុខ​ចៅក្រម​៩​រូប​ដែល​ត្រូវ​កំណត់​ថា តើ​លោក​ត្រាំ​ពិតជា​ធ្លាប់​ចាប់រំលោ.ភ​គាត់​មែនឬ​យ៉ាងណា តាំង​តែ​ពី​ពាក់កណ្ដាល​ទស​វត្ស​ឆ្នាំ​១៩៩០​មក​ម៉្លេះ​ ក្នុង​បន្ទប់​ល​សម្លៀក​បំពាក់​ក្នុង​ហាង​ទំនើប​ក្រុង​ញូ​វ​យ៉​ក​BERGDORF GOODMAN ។

លោកស្រី​E.JEAN CARROLL​និយាយ​ថា ខ្ញុំ​មក​ទី​នេះ​ព្រោះ​លោក​ត្រាំ​រំលោ.ភ​ខ្ញុំ​។ ពេល​ខ្ញុំ​សរសេរ​រឿង​នោះ​ក្នុង​សៀវភៅ​មួយ​កាលពី​ឆ្នាំ​២០១៩ លោក​ត្រាំ​ ថា​ពុំ​មានរឿង​បែប​នេះ​ទេ​។ លោក​ត្រាំ​កុហក​ហើយ​បំផ្លាញ​ភាព​ល្បី​របស់ខ្ញុំ​។

ស្ត្រី​អតីត​អ្នកកាសែត​និង​ជា​អ្នកនិពន្ធ​រូប​នេះ​បាន​បំភ្លឺ​ពី​រឿងរ៉ាវ​នៃ​ការ​ចាប់រំលោ.ភ​។ លោកស្រី​ថា​បាន​ជួប​លោក​ត្រាំ​នៅ​ច្រកចូល​ហាង​ធំ​មួយ បន្ទាប់​មក​យើង​និយាយ​លេងសើច​តែ​វា​ក្លាយជា​សុបិន​អាក្រក់ ក្នុង​បន្ទប់​ល​សម្លៀក​បំពាក់​នៅ​ជាន់​ទី​៦​។

លោក​ត្រាំ​ បាន​នាំ​គាត់​ថា​មក​ឲ្យ​ជ្រើសរើស​កាដូ​មួយ​។ នៅ​កន្លែង​លក់​សម្លៀក​បំពាក់​លោក​ត្រាំ​បាន​លូកដៃ​ចាប់់​អាវទ្រនាប់​គាត់ ទាញ​គាត់​ទៅ​ផ្ទប់​ជញ្ជាំង​ ហើយ​​រំលោ.ភ​នាងនៅ​​កន្លែង​​នោះ​មាន​រយៈពេល​ប៉ុន្មាន​នាទី​ ។ ពេល​សួរ​ថា​តើ​ហេតុ​អី​បានជា​ជាង​២០​ឆ្នាំ​មក​ហើយ ទើប​លោកស្រី​មក​ប្ដឺ​ង​ពី​រឿង​នោះ លោកស្រី​ថា​នេះ​ជា​កំហុស​របស់ខ្ញុំ ។ ខុំ្ញ​ខ្លា.ច​លោក​ត្រាំ​ខ្លាំង ខុំ្ញ​មានការ​ខ្មាស់​អៀន​។ នោះ​មិនមែន​ជា​រឿង​ក្ដី​ពី​ទ​ឧក្រិដ្ឋ ​ដូច្នេះ​លោក​ត្រាំ​មិន​មក​កាន់​តុលាការ​ឡើយ​មាន​តែ​បណ្ដា​មេធាវី​លោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ