ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់​សំណង់​១០​ជាន់​គ្មាន​ដាក់​ស្បៃ​ការពារ ​ធ្វើ​​ឱ្យ​ពលរដ្ឋ​បារម្ភ​ពី​សុវត្ថិភាព​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សំណង់​កម្ពស់​១០​ជាន់​ សាងសង់​​គ្មាន​ការ​ដាក់​ស្បៃ​ការពារ​ធ្វើ​ប្រជាពលរដ្ឋ​​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សំណង់​កម្ពស់​១០​ជាន់​ សាងសង់​​គ្មាន​ការ​ដាក់​ស្បៃ​ការពារ​ធ្វើ​ប្រជាពលរដ្ឋ​​រស់នៅ​ជិតខាង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ ​និង​​សំណូម​ពរ​ដល់​អាជ្ញាធរ ព្រមទាំង​មន្ត្រី​​ជំនាញ​ចុះ​ពិនិត្យ​ផង​ ដែលសំណង់ខាងលើនេះ​ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន្ទាយមានជ័យ ។

ប្រជាពលរដ្ឋ​បាន​​រៀប​រាប់​ឱ្យ​ដឹង​ថា ​​សំណង់​​កម្ពស់​​១០​ជាន់​​ខាងលើនេះ ពេល​សាង​សង់​មិនឃើញ​មាន​ដាក់​ស្បៃ​ការពារ​សុវត្ថិភាព​អ្នក​ជិតខាង ​ឬ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ ជាហេតុធ្វើ​ឱ្យ​ពួកគាត់​​មានការ​ព្រួយបារម្ភ​ខ្លា.ច​ធ្លាក់​ចំ​ និង​ប៉ះ​ពាល់​ប្រឈម​គ្រោះ​​ថ្នាក់​គ្រប់ពេលវេលា ​ព្រោះ​សំណង់នេះ​​ត្រូវ​ក្រុម​ជាង​កំពុង​​សាង​សង់​​រាល់ថ្ងៃ​ និង​ឃើញ​​មានកម្ទេច​​ស៊ី​ម៉ង់​ត៍​ និង​ឈើ​ធ្លាក់​រាល់ថ្ងៃ​ ។

ប្រជាពលរដ្ឋ​បាន​​សំណូមពរ​ដល់​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ លោក គាត ហ៊ុ​ល និង​មន្ត្រី​ជំនាញ​ ​ចុះ​ទៅ​ពិនិត្យ​និង​ណែនាំ​អោយ​ម្ចាស់​សំណង់​ធ្វើការ​បិទ​​បាំង​ស្បៃ​អោយ​បាន​ត្រឹមត្រូវ កុំ​ឱ្យ​គ្រោះថ្នាក់​ណា​មួយ​កើតឡើង​​ជាយថាហេតុ ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​ ក្រោយ​ទទួល​ព័ត៌មាន​ពីប្រជា​ពលរដ្ឋថា សំណង់​​​ខាងលើ​​គ្មាន​បិទ​បាំង និង​​ការពារសុវត្ថិ​ប្រជា​ពលរដ្ឋ​ ​លោក​ឱ្យ​អោយ​ចៅសង្កាត់​ចុះ​ទៅ​ពិនិត្យ​និង​ណែនាំ​អោយ​ម្ចាស់​សំណង់​ត្រូវ​បិទ​បាំង និង​ការ​ពារ​សុវត្ថិភាព​​អោយ​បាន​ត្រឹមត្រូវ​ បើ​មិន​អនុវត្ត​តាម​ការ​ណែនាំ​ទេ​ និង​មាន​ចំណាត់ការ​​តាម​ផ្លូវ​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ