ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ទឹក​លុយ ​ធ្វើ​របង​រំលោ.ភ​ចំណី​ផ្លូវដែក​ បញ្ជា​ឱ្យ​វា​.​យ​.​រុះ​ចេញ​វិញ​ជា​បន្ទាន់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ របង​រំលោភ​ចំណី​ផ្លូវដែក​មួយ​កន្លែង ត្រូវ​បាន​អាជ្ញាធរ​ក្រុង​និង​ក្រុម​ជំនាញ​ចុះ​ទៅ​ហាមឃាត់​និង​បញ្ជា​ឱ្យ​រុះរើ​ចេញ​វិញ​ជា​បន្ទាន់ ព្រោះ​នេះ​បាន​ល្មើស​នឹង​ច្បាប់​កាលពី​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០២៣ ស្ថិត​ភូមិ​-​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។…


ខេត្ត​បន្ទាយ​មាន​ជ័យ ៖ របង​រំលោភ​ចំណី​ផ្លូវដែក​មួយ​កន្លែង ត្រូវ​បាន​អាជ្ញាធរ​ក្រុង​និង​ក្រុម​ជំនាញ​ចុះ​ទៅ​ហាមឃាត់​និង​បញ្ជា​ឱ្យ​រុះរើ​ចេញ​វិញ​ជា​បន្ទាន់ ព្រោះ​នេះ​បាន​ល្មើស​នឹង​ច្បាប់​កាលពី​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០២៣ ស្ថិត​ភូមិ​-​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក មាស សំណាង អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ក្រោយ​ទទួល​ព័ត៌មាន​បានដឹង​មាន​បុគ្គល​ម្នាក់​បាន​សង់​របង​ថ្ម​រំលោភ​ចំណី​ផ្លូវដែក​ពី​ច​ញ្ចើ​ម​ផ្លូវ​ប្រមាណ​ជា​២​ម៉ែត្រ ហើយ​ជា​ការ​ណែនាំ​ពី​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ភូមិ​.​សង្កាត់​បាន​ចុះ​ពិនិត្យ​ហើយ​ហាមឃាត់​អោយ​បញ្ឈប់​សកម្មភាព​សាងសង​សំណង់​របង​បេតុង​ដែល​រំលោភ​ចំណី​ផ្លូវដែក​នោះ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​ហាមឃាត់​ហើយ​ហៅ​ម្ចាស់​សំណង់​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព ហើយ​ត្រូវ​រុះរើ​របង​ថ្ម​ដែល​សង់​រំលោភ​ចំណី​ផ្លូវដែក​ចេញ​ជា​បន្ទាន់​នេះ​ជា​អំពើរ​ល្មើសច្បាប់​ដែល​អាង​តែ​មាន​លុយ​ចេះ​ហ៊ាន​ធ្វើ​ផ្តេសផ្តាស់ បើ​មិន​រុះរើ​ចេញ​តាម​កិច្ចសន្យា​ទេ​នឹង​មាន​វិធានការ​តាម​ច្បាប់​។

លោក សុក ចាន់​ថា ប្រធាន​មន្ទី​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ចំណី​ផ្លូវជាតិ​និង​ផ្លូវដែក​ពី​ច​ញ្ចើ​ម​ផ្លូវ​ប្រវែង​៣០​ម៉ែត្រ​ហើយ​មិន​អនុញ្ញាតិ​អោយ​ចាក់​ដី​ខ្ពស់​ជាង​ផ្លូវ​ជាតិ​រឺ​ផ្លូវដែក​ដែល​ខុស​និង​ច្បាប់​បើសិនជា​មន្ត្រី​ឃើញ​មាន​សកម្មភាព​ការ​ចាក់​ដី​រំលោភ​ចំណី​ផ្លូវ​ដែក​ត្រូវ​មាន​វិធានការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ