ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស៊ី​វិល​បួ​គី​ណា​ហ្វា​សូ​៦០​នាក់​ ត្រូវសម្លា.ប់​ដោយ​​ក្រុម​​ជន​ស្លៀកពាក់​ឯកសណ្ឋាន​យោធា

1 ឆ្នាំ មុន

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ រដ្ឋ​អាជ្ញា​មូលដ្ឋាន​លោក​ឡា​មីន​កាបូ​រេ​ដែល​ដកស្រង់​ប្រភព​ព័ត៌មាន​ប៉ូលិស​

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ រដ្ឋ​អាជ្ញា​មូលដ្ឋាន​លោក​ឡា​មីន​កាបូ​រេ​ដែល​ដកស្រង់​ប្រភព​ព័ត៌មាន​ប៉ូលិស​ទីក្រុង​អ៊ូអា​ហ៊ី​​ហ្គូ​យ៉ា ថ្លែង​នា​ថ្ងៃ​ទី​២៣​ មេ​សា​ថា ជន​ស៊ី​វិល​ប្រមាណ​ជា​៦០​នាក់​បាន​ត្រូវ​សម្លា.ប់ កាលពី​ថ្ងៃ​ទី​២០​មេ​សា​កន្លង មកនេះ នៅ​ភាគ​ខាងជើង​បួ​គី​ណា​ហ្វា​សូ​ ដោយ​ក្រុម​​ជន​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​យោធា ។

ការ​សម្លា.ប់​រង្គា.ល​នោះ​កើត​មាន​១​ស​ប្ដា​ហ៍​បន្ទាប់​ពី​ការ​ស្លា.ប់​ទាហាន​៦​នាក់​និង​អ្នក​ស្ម័គ្រចិត្ត​ដើម្បី​ការពារ​មាតុភូមិ​៣៤​នាក់ ក្នុង​ការ​វា.យប្រហារ​ភេរវកម្ម​មួយ​។ រដ្ឋ​អាជ្ញា​ទីក្រុង​អ៊ូអា​ហ៊ី​ហ្គូ​យ៉ា ប្រកាស​នា​ថ្ងៃ​ទី​២៣​មេ​សា​ថា ជន​ស៊ី​​វិល​ដល់​៦០​នាក់​នៅ​ភូមិ​មួយ​នា​ភាគ​ខាងជើង​ប្រទេស បាន​ត្រូវ​សម្លា.ប់​ដោយ​​ក្រុម​​ជន​ស្លៀកពាក់​ឯក​សណ្ដាន​យោធា​របស់​ប្រទេស ដែល​ធ្លាក់​ក្នុង​អំពើ​ហិ.ង្សា​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ