ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ចំណាយ៧លានដុល្លារបន្ថែមសម្រាប់ស្នាក់នៅ និង ហូបចុកគណៈប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​នឹង​ចំណាយ​ប្រមាណ​៧​លាន​ដុល្លារ​ថែម​ទៀត​សម្រាប់​ការ​ស្នាក់​នៅ និង​ហូប​ចុក​របស់​គណៈប្រតិភូ​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​នឹង​ចំណាយ​ប្រមាណ​៧​លាន​ដុល្លារ​ថែម​ទៀត​សម្រាប់​ការ​ស្នាក់​នៅ និង​ហូប​ចុក​របស់​គណៈប្រតិភូ​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ខណៈ​កម្ពុជា​នៅ​សល់​តែ​១១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ (32nd SEA Games) និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ (12th ASEAN Para Games) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​នេះ ។

ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ​ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះ​បារមី​វង្កត​បុរី ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រួម​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាក​បាត​ក្រហម​កម្ពុជា នា​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៣ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ចំពោះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​កម្ពុជា​នេះ​ធ្វើ​យ៉ាង​ឲ្យ​គេ​ស្គាល់​បេះដូង​ខ្មែរ​ពិតប្រាកដ ។

សម្ដេច​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​នេះ គឺ​អត់​គិតថ្លៃ​ទាំងអស់​ចំពោះ​អ្នក​ចូល​លេង​ចូល​មើល​ទាំង​ប្រជាជន​កម្ពុជា​ទាំង​ជនបរទេស ខ្មែរ​លើក​នេះ គឺថា​ធ្វើ​ឲ្យ​គេ​ស្គាល់​បេះដូង​ខ្មែរ​ពិតប្រាកដ​យើង​ចំណាយ​ជាង​៧​លាន​ដុល្លារ​ថែម​ទៀត ដើម្បី​ច​ញ្ចឹ​ម​កីឡាករ​-​កីឡាការិនី​មិត្ត​ភ​ត្តិ​បរទេស​ដែល​មក​ការ​ប្រកួត​» ។

ជាម​មួយ​គ្នា​នោះ​ដែរ សម្ដេច​រំលឹក​ថា នៅ​ពេល​កីឡាករ​-​កីឡាការិនី​របស់​កម្ពុជា ទៅ​ប្រកួត​នៅ​ស៊ី​ហ្គេ​ម​នៅ​ក្រៅប្រទេស គឺ​ត្រូវ​បង់​ឲ្យ​ម្ចាស់ផ្ទះ​មួយ​ថ្ងៃ​ចំនួន​៥០​ដុល្លារ​ក្នុង​ម្នាក់​ៗ ។

រីឯ​កម្ពុជា​វិញ មិន​ឲ្យ​បង់ថ្លៃ​ឡើយ គឺ​ទទួល​បន្ទុក​ច​ញ្ចឹ​ម ។ សម្ដេច​បន្ដ​ថា ចំពោះ​អ្នកគាំទ្រ​ករ​កីឡាករ គឺ​ត្រូវ​រក​សណ្ឋាគារ​ស្នាក់​នៅ និង​ចំណាយ​ដោយ​ខ្លួនឯង ។ ចំពោះ​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក គឺ​ទទួល​បន្ទុក​ដោយ​រដ្ឋ ។ ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច​បាន​លើក​ឡើង​ថា ៖«​ខ្មែរ​ប្រទេស​តូច ប្រទេស​ក្រ ក៏​ប៉ុន្ដែ​បេះដូង​ធំ​ទូលាយ​ជាង​មហាសមុទ្រ​ទៅ​ទៀត​»​។

ជាមួយ​គ្នា​នេះ សម្ដេច​លើក​ឡើង​ថា បើ​កម្ពុជា​លក់​បុត្រ​ឲ្យ​អ្នក​ចូល​ទស្សនា​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា ក៏​មិន​ក្លាយជា​អ្នកមាន​ដែរ ផ្ទុយ​ទៅ​វិញ គឺ​ដាក់បន្ទុក​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​រង​ចាំ​រយៈពេល​៦៦​ឆ្នាំ ។

លើស​ពី​នេះ សម្ដេច​ក៏​សូម​ការ​យោបល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្ទះចរាចរណ៍ នៅ​ពេល​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា ហ្គេ​ម ។ ទន្ទឹម​នេះ សម្ដេច នាយក​រដ្ឋមន្ដ្រី​ក៏​មាន​ក្ដី​សង្ឃឹមថា ប្រទេស​ដទៃ​នៅ​ពេល​ធ្វើ​ជា​ម្ចាស់​ស៊ី​ហ្គេ​ម​នឹង​មិន​យក​ថ្លៃ​ពី​កីឡាករ​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ