ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសជាច្រើន បានជម្លៀសប្រជាជនរបស់ខ្លួនចេញពីប្រទេសស៊ូដង់ ខណៈដែលអំពើហិ.ង្សានៅតែបន្តកើតមាន

2 ឆ្នាំ មុន

(ស៊ូដង់)៖ ប្រទេសលោកខាងលិចបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសអ្នកការទូត និងប្រជាជនខ្លួន ចេញពីទីក្រុង Khartoum ខណៈដែលការប្រយុទ្ធនៅតែបន្តកើតមាននៅក្នុងប្រទេសស៊ូដង់។ ជាមួយនឹងបទឈប់បាញ់ដែលបរាជ័យជាបន្តបន្ទាប់ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសស៊ូដង់ ឥឡូវនេះកើនដល់៤២០នាក់ ក្នុងនោះមានជនស៊ីវិល…

(ស៊ូដង់)៖ ប្រទេសលោកខាងលិចបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសអ្នកការទូត និងប្រជាជនខ្លួន ចេញពីទីក្រុង Khartoum ខណៈដែលការប្រយុទ្ធនៅតែបន្តកើតមាននៅក្នុងប្រទេសស៊ូដង់។

ជាមួយនឹងបទឈប់បាញ់ដែលបរាជ័យជាបន្តបន្ទាប់ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសស៊ូដង់ ឥឡូវនេះកើនដល់៤២០នាក់ ក្នុងនោះមានជនស៊ីវិល ២៦៤នាក់ ហើយចំនួនអ្នករងរបួសបានឡើងដល់ជាង ៣៧០០នាក់ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាល។ កាសែត The Guardian បានរាយការណ៍ថា អ្នកវិភាគភាគច្រើនជឿថា ចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដគឺខ្ពស់ជាងច្រើន ។

នៅថ្ងៃទី២៣ ខែមេសា ចក្រភពអង់គ្លេសបានជម្លៀសបុគ្គលិកការទូត និងប្រជាជនខ្លួនដោយជោគជ័យពីទីក្រុង Khartoum។

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា ចក្រភពអង់គ្លេសបានចាប់ផ្តើមប្រតិបត្តិការយោធាមួយដើម្បីជម្លៀសបុគ្គលិកស្ថានទូតអង់គ្លេសចេញពីទីក្រុង Khartoum ដោយសារតែការកើនឡើងនៃអំពើហិង្សា ដែលនាំឱ្យមានការគំរាមកំហែងដល់មន្ត្រីការទូតបរទេស។

នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែមេសា អាល្លឺម៉ង់ និង ​បារាំង ​ក៏​បាន​និយាយ​ដែល​ថា ប្រទេស​នីមួយៗ​បាន​ជម្លៀស​មនុស្ស​ជាង​១០០​នាក់​។ ប្រទេសអេស្ប៉ាញ និង កាណាដា ក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ។

ជាមួយគ្នានេះ អាមេរិក ក៏បានជម្លៀសអ្នកការទូត បុគ្គលិកស្ថានទូត ចេញពីទីក្រុង Khartoum។ វ៉ាស៊ីនតោន បានបញ្ជូនឧទ្ធម្ភាគចក្រ Chinook ដឹកកងកម្លាំងពិសេសដើម្បីជម្លៀសមនុស្សប្រហែល ៧០នាក់ពីស្ថានទូតទៅកាន់ទីតាំងដែលមិនត្រូវបានបង្ហាញនៅក្នុងប្រទេសអេត្យូពី។

អំពើហឹង្សាហិង្សាបានផ្ទុះឡើងកាលពីសប្តាហ៍មុននៅក្នុងរដ្ឋធានី Khartoum រវាងយោធា​ស៊ូដង់​និងកង​កម្លាំង​ជំនួយ​រហ័ស (RSF) ទាហាន​ប៉ារ៉ា៕