ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ សម្តេច​ហាក់​ស្ថិត​ក្នុង​ស្ថានភាព​ជា​អ្នកទោស​ពាក់កណ្តាល ដោយសារ​ដាក់​ពង្រាយ​កម្លាំង​ការពារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សម្តេច​អាច​ចាត់ទុកជា​អ្នកទោស​ពាក់កណ្តាល​ដោយសារ​ទៅ​ទីណា​មានការ​ដាក់​ពង្រាយ​កងកម្លាំង​យាម​យ៉ាង​តឹង​រឹង ។ ថ្លែង​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សម្តេច​អាច​ចាត់ទុកជា​អ្នកទោស​ពាក់កណ្តាល​ដោយសារ​ទៅ​ទីណា​មានការ​ដាក់​ពង្រាយ​កងកម្លាំង​យាម​យ៉ាង​តឹង​រឹង ។

ថ្លែង​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះ​បារមី​វង្កត​បុរី​នា ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំព្រះករុណា​ខ្ញុំ​មក​ដល់​ភ្លាម​មិនដឹង​អង្គ​រក្សា និង​កម្លាំង​មក​ពី​ខាង​ណា​ទេ គឺ​វេទនា​មែនទែន ហើយ​អា​លូវ​សូម​និយាយ​ថា ស្ថិត​ក្នុង​ស្ថា​ភាព​ជា​អ្នកទោស​ពាក់កណ្តាល​អាច​និយាយ​បាន​ថា អី​ញ្ចឹ​ង​ម្តង​អត់​មាន​សេរីភាព​ទេ​»​។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា កាលពី​ថ្ងៃមុន​កូនស្រី​សម្តេច​បាន​ខំ​រៀបចំ​ហៅ​ឪពុក​ទៅ​លេង​កែប​ជាមួយ​ម្តាយ​ដោយ​ស្ងាត់ស្ងៀម ដោយ​ហៅ​គ្នា តែ​ស្រាប់​ព្រឹក​ឡើង​មើល​តាម​វ៉ា​ត់​អាប់ ឯកឧត្តម​យូរ ស៊ុន​ឡុ​ង​បាន​ចាប់​កម្លាំង​តាំងពី​ខេត្តកណ្តាល កំពង់​ស្អឺ តាកែវ រហូត​ដល់​ខេ ត្ត​កំពត រហូត​ដល់​ខេត្ត​កែប​តែ​ម្តង អី​ញ្ចឹ​ង​គ្រាន់តែ​ទៅ​ដើរ​លេង​មានកា រៀបចំ​កម្លាំង​អាច​និយាយ​ថា រាប់​ពាន់​នាក់ ហើយ​រៀបចំ​នៅ​កន្លែង​លេង​នោះ​ប្រមាណ​៣​រយ​នាក់​ថែម​ទៀត ។ ដូច្នេះ​ខ្ញុំ​និយាយ​ថា មិន​ចាំបាច់​ទៅ​ទេ​បើ​រៀប​ចាំ​អី​ញ្ចឹ​ង​គ្រាន់​ទៅ​ដើរ​លេង​សោះ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា សម្តេច​ទៅ​កន្លែង​ណា​អាច​ឲ្យ​ដឹង​តែ​១០​ទៅ​១៥​នាទី​ប៉ុណ្ណោះ បើ​មិន​ដូច្នេះ​អស់លោក​នឹង​ដាក់​កម្លាំង​ពង្រាយ​ពេញ​ផ្លូវ​ដែល​ជា​ការ​បាត់​សេរីភាព​វិញ​ទេ ។ សម្តេច​តេ​ជោ ក៏​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ជា​អ្នកធំ​មានការ​ពិបាក ប៉ុន្តែ​មាន​អ្នក​ចង់​ធ្វើ​តែ​វាសនា​របស់​គេ​ចាម​ក​មិន​បាន​ធ្វើ​ទេ ទោះបីជា​គេ​ស្លា​.​ប់​ជាតិ​ក្រោយ​ក៏​មិន​បាន​ធ្វើ​ដែរ ។

ចំណែក​សម្តេច​ដែល​មិន​ចង់​ធ្វើ​ហើយ​មិន​ស្គាល់​តំណែង​នាយក​រដ្ឋមន្ត្រី​បែប​ណា​ទេ តែ​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ជិត​៤​ទស្ស​វត្ស៍​ទៅ​ហើយ និង​បើ​បូក​ជាមួយ​ដំណែង​នានា​ជិត​៤៤​ឆ្នាំ​ហើយ ។ បើ​និយាយ​ពី​ការ​បំបែក​ឯក​ត្ត​កម្ម​លើ​ពិភពលោក គឺ​បាន​ធ្វើ​រួច​ស្រេច​ទៅ​ហើយ ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា អ្នកខ្លះ​ថា សម្តេច​ក្រាញ​អំណាច តែ​សូម​ប្រាប់​ថា អំណាច​នេះ គឺ​ប្រជាជន​អ្នក​ឲ្យ​ចុះ​អ្នក​ដែល​ចង់បាន​អំណាច​នោះ​យ៉ាង​ណ​ដែរ ។ សម្តេច​បញ្ជាក់​ថា ៖«​គេ​កំពុង​តែ​ការពារ​អំណាច ដើម្បី​សេចក្តីសុខ​របស់​ប្រជាជន តើ​វា​ខុស​ឬអី? ចុះ​អ្នកឯង​ចង់​ធ្វើ​នាយក​រដ្ឋមន្ត្រី​តើ​វា​យ៉ាងណា​ដែរ?​។ ខ្ញុំ​មិន​ចង់​និយាយ​ទេសនា​រឿង​នយោបាយ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ