ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​លួចឡានពីការ៉ាស់​ចូលចាក់សាំងហើយ​អត់​លុយ​​​ឱ្យ​​គេ​​​​​​ បើក​​​រត់​ទៀត ត្រូវ​បញ្ជូន​ទៅ​ស្នង​ការ​រាជធានី​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជនសង្ស័យ​ដែល​លួច​រថយន្ត​ពី​ភ្នំពេញ​ចាប់​បាន​នៅ​ខេត្តបន្ទាយមានជ័យ ​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជនសង្ស័យ​ដែល​លួច​រថយន្ត​ពី​ភ្នំពេញ​ចាប់​បាន​នៅ​ខេត្តបន្ទាយមានជ័យ ​ត្រូវ​បាន​ប្រគល់​ជូន​នគរបាល​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​ច្បាប់​ជា​បន្ត​​​កាលពី​​​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៣​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។ គួររំលឹកថា លួច​ឡាន​ចេញពី​កា​រ៉ា​ស់​ចូល​ចាក់​សាំង​ហើយ​អត់​លុយ​ឱ្យ​គេ បើក​រត់​ទៀត

លោក​វរៈសេនីយ៍ឯក ព្រហ្ម ប៊ុ​ន​ធឿ​ន នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ផល ភី​រុំ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ មុខ​របប​ធ្វើ​ជាង​បាញ់ថ្នាំ​ឡាន ​នៅ​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣​ នៅ​ចំណុច​ភូមិ​ឃុំ​រហាល ស្រុក​ព្រៈ​នេត្រ​ព្រៈ មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផល ភី​រុំ ​បើក​​រថយន្ត​ម៉ាក ​RANGEROVER​ ​ពាក់​ផ្លា​ក់​លេខ ​ភ្នំពេញ​2BT.5818​ បាន​ចូល​ចាក់​សាំង​ ហើយ​បើករថយន្ត​គេច​មិន​បានអោយ​លុយ ហើយ​អ្នក​ចាក់​សាំង​ជា​ម្ចាស់​រត់​ដេញ​តាម​ និង​ប្តឹង​សមត្ត​កិច្ច​ភ្លាម​ៗ​ជួយ​អន្តរាគមន៍​កម្លាំង​ចរាចរណ៍​ផ្លូវគោក​នៅ​ចំណុច​គោលដៅ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ឃាត់​បាន​ ហើយ​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​សាកសួរ​ចម្លើយ​។

លោក​វរៈសេនីយ៍ឯក ព្រហ្ម ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​ថា​ ​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផ​ន ភី​រុំ បាន​នាំ​យក​សាកសួរ​ហើយ​ជា​មុខសញ្ញា​លួច​រថយន្ត​ពី​កា​រ៉ា​ស​ជួសជុល​បាញ់ថ្នាំ​រថយន្ត​នៅ​ខ័​ណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​ នៅ​កា​រ៉ា​ស​ជួសជុល​រថយន្ត​ឈ្មោះ ស៊ី​ម ពិសិដ្ឋ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៣ ​នៅ​ពេល​ម្ចាស់​រថយន្ត​ឈ្មោះ ទូ គី​ម ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​១៣ ខ័​ណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ដែល​យក​ទៅ​ជួសជុល​បាញ់ថ្នាំ​កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៣​។

ជនសង្ស័យ​ឈ្មោះ ផ​ន ភី​រុំ ក្រោយ​ពេល​ដែល​កម្លាំង​ជំនាញ​ខេត្តបន្ទាយមានជ័យ​ធ្វើការ​សាកសួរ​ហើយ​បាន​ប្រគល់​ជូន​កម្លាំង​ជំនាញ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​បន្ត​តាមនីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ