ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក

1 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ តាម​របាយការណ៍​មួយ​របស់​មូលនិធិ​អ​.​ស​.​ប​សម្រាប់​ប្រជាជន​UNFPA ចេញផ្សាយ​

ប្រទេស​ឥណ្ឌា ៖ តាម​របាយការណ៍​មួយ​របស់​មូលនិធិ​អ​.​ស​.​ប​សម្រាប់​ប្រជាជន​UNFPA ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩​មេ​សា​ថា ចំនួន​ប្រជាជន​ឥណ្ឌា មក​ដល់​ដំណាច់ខែ​មិថុនា​នឹង​មាន​ដល់​ទៅ​១,៤២៨៦​ពាន់​លាន​នាក់​។ នេះ​ជា​តួលេខ​មួយ​ដែល​ចំនួន​ប្រជាជន​ឥណ្ឌា​នឹង​មាន​លើស​ពី​នេះ​ដល់​ដំណាច់​ខែឧសភា​នោះ​។ ដូច្នេះ​ឥណ្ឌា​ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​វ៉ា​ដាច់​ចិន​។

គេ​ដឹង​ថា​ចំនួន​ប្រជាជន​ចិន​មានការ​ចុះ​ថយ​បន្តិច​កាលពី​ឆ្នាំទៅ​មិ​ញ គឺ​ពី​១,៤១២​ពាន់​លាន​នាក់​មក​នៅ​ត្រឹម​១,៤១១ ពាន់​លាន​នាក់ មាន​ន័យ​ថា​ចុះ​ថយ​ចំនួន​៨៥០.០០០​នាក់​។ បែប​នេះ​មាន​ជា​លើក​ដំបូង ចាប់តាំងពី​ជាង​៦០​ឆ្នាំ​មក​ហើយ​។

ទោះបីជា​ការិយាល័យ​ស្ថិតិ​ជាតិចិន​តែង​បញ្ចេញ​ជា​ទៀងទាត់ បណ្ដា​ទិន្នន័យ​ស្ដី​ពី​ស្ថិតិ​ទាក់ទិន​នឹង​ប្រជាសាស្ត្រ​របស់​ប្រទេស​ក្ដី ឥណ្ឌា​ទើប​ចេញផ្សាយ​ពី​ទិន្នន័យ​នោះ​។ តាម​ពិត​ទៅ​រដ្ឋាភិបាល​ឥណ្ឌា​ពុំ​បាន​ធ្វើការ​ជំរឿន​ប្រជាជន​ចាប់តាំងពី​ឆ្នាំ​២០១១​មក ក៏​ទោះបី​មានការ​ប៉ុនប៉ង​មិន​សម្រេច​ក្នុង​ឆ្នាំ​២០២១ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​។ ម្យ៉ាងវិញទៀត​បញ្ហា​ប្រជាសាស្ត្រ ក្លាយជា​បញ្ហា​នយោ​បាយ​ដ៏​រសើប​មួយ សម្រាប់​រដ្ឋាភិបាល​ឥណ្ឌា​។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី រង​ការ​ចោទប្រកាន់​ពី​ពួក​ប្រឆាំង​ថា មាន​បំណង​អូស​បន្លាយ​ការ​ធ្វើ​ជំរឿន​ពី​ចំនួន​ប្រជាជន ក្នុង​គោលបំណង​មិន​ចេញផ្សាយ​បណ្ដា​ទិន្នន័យ​ដែល​ចាត់​ទុក​ថា​រសើប ដូច​ជា​ទិន្នន័យ​ពី​ចំនួន​អ្នក​ឥត​ការងារ​ធ្វើ​ជាដើម ព្រោះ​គិត​ថា​អាច​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោតជាតិ​ដែល​ត្រូវធ្វើ​នា​ឆ្នាំ​ខាង​មុខ​។

តាម​របាយការណ៍​មួយ​របស់​ អ​.​ស​.​ប ចេញផ្សាយ​កាលពី​ឆ្នាំ​២០២២​ថា ចំនួន​ប្រជាជន​លើ​ពិភពលោក​កើន​ដល់​លើស​ពី​៨​ពាន់​លាន​នាក់ ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០២២ ហើយ​ចំនួន​ប្រជាជន​ពិភពលោក​នឹង​មាន​ដល់​ជិត​១០​ពាន់​លាន​នាក់​រហូត​ដល់​ឆ្នាំ​២០៥០​។ ចំនួន​ប្រជាជន​ពិភពលោក​មក​ដល់​ឆ្នាំ​១៩៧៥​មាន​ត្រឹមតែ​៤​ពាន់​លាន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ