ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារពិសេសសម្តេចតេជោ៖ លុបចោលនូវកាតព្វកិច្ចពាក់ម៉ាស និងធ្វើតេស្តរហ័សរកកូវីដ ក្នុងពិធីជួបជុំមនុស្សច្រើន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសម្លេងពិសេសជូនជនរួមជាតិនារសៀលថ្ងៃទី ១៩ ខែមេសា បានបញ្ជាក់ថាសម្រាប់ក្រុមគ្រូពេទ្យ និងអ្នកចូលរួមកម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់អាគារសម្ភព នៅមន្ទីរពេទ្យកុមារជាតិ គឺពុំតម្រូវឱ្យមានការធ្វើតេស្តរកវីរុសកូវីដ-១៩ មុនចូលរួមកម្មវិធី ហើយក៏មិនតម្រូវឱ្យពាក់ម៉ាស់ដែរ។


រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសម្លេងពិសេសជូនជនរួមជាតិនារសៀលថ្ងៃទី ១៩ ខែមេសា បានបញ្ជាក់ថារាជរដ្ឋាភិបាលសម្រេចលុបចោលនូវកាតព្វកិច្ចពាក់ម៉ាស និងធ្វើតេស្តរហ័សរកកូវីដ ក្នុងពិធីជួបជុំមនុស្សច្រើន រួមទាំងកម្មវិធីជួបជុំ ជាមួយសម្តេចផងដែរ ដោយគិតចាប់ពីពេលចេញសារសម្លេងតែម្តង។

ជាក់ស្តែង នៅថ្ងៃទី ២០ ខែមេសា ស្អែកនេះ សម្តេចបានថ្លែងថា សម្រាប់ក្រុមគ្រូពេទ្យ និងអ្នកចូលរួមកម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់អាគារសម្ភព នៅមន្ទីរពេទ្យកុមារជាតិ គឺពុំតម្រូវឱ្យមានការធ្វើតេស្តរកវីរុសកូវីដ-១៩ មុនចូលរួមកម្មវិធី ហើយក៏មិនតម្រូវឱ្យពាក់ម៉ាស់ដែរ។

ថ្លែងក្នុងសារសម្លេងដែលមានរយៈពេលប្រមាណជាង ១៣ នាទី ជូនប្រជាពលរដ្ឋខ្មែរ សម្តេចតេជោ បានថ្លែងច្បាស់ៗអំពីការបន្ធូរបន្ថយវិធានការគ្រប់គ្រងកូវីដ១៩ នៅកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបានឱ្យដឹងថា​ សម្តេចបានចេញសារសម្លែងនាពេលនេះ ក៏ព្រោះថា បន្ទាប់ពីចូលឆ្នាំ កូវីដ-១៩ អត់មានឆ្លងរាលដាលទេ ហើយសំណាកត្រូវពិសោធន៍ក៏គ្មាន ឬបើមានក៏មានចំនួនតិចតួចណាស់។

«ករណីនេះអនុញ្ញាតឱ្យរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលធ្វើការពិនិត្យឡើងវិញអំពីវិធានការនានា សម្រាប់ប្រកាន់យកក្នុងដំណាក់កាលថ្មី»។ នេះជាថ្លែងរបស់សម្តេចតេជោ ដោយសម្តេចបន្តថា យោងតាមសំណើររបស់ក្រសួងសុខាភិបាល និងមានការឯកភាពពីគណកម្មការប្រចាំការនៃគណកម្មការប្រយុទ្ធនឹងកូវីដ-១៩ ខ្ញុំព្រះករុណាខ្ញុំធ្វើការសម្រេចលើកលែងកាតព្វកិច្ចធ្វើតេស្តរកវីរុសកូវីដ-១៩ មុនចូលរួមកម្មវិធីជួបជុំនៅស្ថាប័នរដ្ឋនិងឯកជន ក៏ដូចជាការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ការជួបជុំគ្រប់ប្រភេទ ប៉ុន្តែបុគ្គលម្នាក់ៗអាចពាក់ម៉ាស់តាមជម្រើសរៀងៗខ្លួន។


សម្តេចតេជោបន្តថា កន្លងទៅទោះដកចេញវិធានការពាក់ម៉ាស់មិនមែនជាកាតព្វកិច្ច តែបងប្អូនយើងនៅរក្សាការពាក់ម៉ាស់នៅក្នុងឱកាសជួបជុំនានា ដូចជាក្នុងពិធីចែកសញ្ញាប័ត្រ ឬការប្រជុំផ្សេងៗ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បន្តថា ដូច្នេះចាប់ពីពេលនេះតទៅ ពុំមានការចាំបាច់ណាមួយ ដើម្បីឱ្យនិស្សិត ឬអ្នកចូលរួមនៅក្នុងអង្គពិធីជាសន្និបាត តាមស្ថាប័នរដ្ឋ ឬក៏វិស័យឯកជនដែលជួបជុំគ្នានោះពាក់ម៉ាស់នោះទេ។ ប៉ុន្តែការជ្រើសរើសពាក់ម៉ាស់អាចធ្វើតាមរយៈបុគ្គលផងដែរ បើបុគ្គលខ្លះសង្ស័យថាខ្លួនគាត់មានជំងឺផ្តាសាយក៏ពាក់ តែមិនមែនជាកាតព្វកិច្ចតម្រូវឱ្យគាត់ពាក់ម៉ាស់នោះទេ។ «ដូចជាថ្ងៃស្អែកនេះ ខ្ញុំព្រះករុណាខ្ញុំនឹងចូលរួមជាមួយនឹងការសម្ភោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យ នូវអាគារសម្ភព ច្បាស់ណាស់ថាពេលនោះ បងប្អូននឹងត្រូវពាក់ម៉ាស់បន្តទៅទៀត។ បន្ទាប់ពីទទួលបាននូវសារសម្លេងនេះហើយ បងប្អូនអាចនឹងបញ្ចប់ការពាក់ម៉ាស់ចាប់ពីទទួលនូវសារសម្លេងនេះ និងសម្រាប់ការចូលរួមនៅថ្ងៃស្អែក»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។

បន្ថែមពីលើនេះ ក្នុងសារសម្លេង សម្តេចតេជោ ក៏បានថ្លែងថា សម្រេច «លើកលែងការតម្រូវឱ្យធ្វើតេស្តរហ័សរកកូវីដ-១៩​សម្រាប់ការជួបជុំគ្រប់ប្រភេទ» តែបុគ្គលម្នាក់ៗអាចជ្រើសរើសតេស្តដោយខ្លួនឯងបាន។ កន្លងទៅតម្រូវធ្វើតេស្តនៅមន្ទីរពេទ្យ មុនទៅចូលរួមការជួបជុំគ្នា ឬការចូលទៅទស្សនានូវ SEA GAME នឹងប្រព្រឹត្តទៅនាពេលខាងមុខ ១៧ ថ្ងៃទៀត។


«ដូច្នេះចាប់ពីពេលនេះតទៅ មិនមានការចាំបាច់ដើម្បីរៀបចំ និងចំណាយទៅលើបញ្ហាប្រដាប់ធ្វើតេស្ត ឧបករណ៍ធ្វើតេស្ត ហើយក៏មិនចំាបាច់មានគ្រូពេទ្យទៅឈរជើងដើម្បីនឹងធ្វើក្នុងចំនួនដ៏ច្រើនលើសលប់ដែរ។ ស្ថានភាពកូវីដ-១៩ ល្អប្រសើរនៅកម្ពុជា។ បងប្អូនសង្ស័យ ក៏ធ្វើតេស្តខ្លួនឯង។ សម្រួលឱ្យបងប្អូនងាយស្រួលជាង កាត់បន្ថយចំណាយលើការធ្វើតេស្ត បន្ថយការចំណាយថ្លៃម៉ាស់ និងចំណាយលើគ្រូពេទ្យ។

យ៉ាងណាមិញ សម្តេចក៏នៅបន្តអំពាវនាវបងប្អូនទាំងអស់បន្តអនាម័យ លាងសម្អាតដៃដោយសាប៊ូ អាល់កុល ជែល ដើម្បីធានាថាយើងនឹងមិនមានហានិភ័យណាមួយដោយសារតែការធ្វេសប្រហែសរឿងអនាម័យនោះផងដែរ។ លើកទឹកចិត្តបុគ្គលមានរោគសញ្ញាសង្ស័យ ប្រកាន់ខ្ជាប់វិធានការ ៣ការពារ ៣កុំ ធ្វើតេស្តរកកូវីដ-១៩ និងត្រូវតាមដានសុខភាពឱ្យបានត្រឹមត្រូវ។



សម្តេចបន្តថា ទោះមានការបន្ធូរបន្ធយការមិនធ្វើតេស្ត និងពាក់ម៉ាស់ក្តី ក៏យើងនៅតែរក្សានូវវិធានការការពារ ដើម្បីត្រៀមប្រុងប្រយ័ត្នជានិច្ចឆ្លើយតបជាមួយសភាពការណ៍ដែលនឹងកើតឡើង ពិសេសក្រសួងសុខភិបាលដើម្បីត្រៀម ស៊ីហ្គេមខាងមុខនេះ»។

សម្តេចតេជោ មានប្រសាសន៍ថា «ពិតមែនហើយ យើងបញ្ជាក់ បើសិនជាយើងបន្តនូវវិធានការ​ធ្វើតេស្តដើម្បីមុនចូលបើក ស៊ីហ្គែម ឬចូលមើលការប្រកួត ស៊ីហ្គែម វានឹងបង្កើតជាបញ្ហាធ្ងន់ធ្ងរសម្រាប់ក្រុមគ្រូពេទ្យរបស់យើង និងសម្រាប់ការរង់​ចាំរបស់ប្រជាពលរដ្ឋអំពីការធ្វើតេស្ត»។​ ប៉ុន្តែយើងនឹងទម្លាក់បញ្ហានេះទៅបុគ្គលម្នាក់ៗ បើសិនជាសង្ស័យថាខ្លួនមានបញ្ហា ខ្លួនអាចធ្វើតេស្តដោយខ្លួនឯង ហើយក៏មិនចាំបាច់ទៅចូលរួមដែរ ដើម្បីបង្ការនូវហានិភ័យទៅលើអ្នកដទៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង