ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ង្ក្រា​ន្ត​​ស្វាយ​រៀង៣​ថ្ងៃ! ​​ភ្ញៀវទេសចរ​មក​ចូលរួម​ជាង​៧៥​ម៉ឺន​នាក់​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​អបអរសាទ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ គ​.​ស​

ខេត្តស្វាយរៀង​ ៖ ​អបអរសាទ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ គ​.​ស​២០២៣ ប្រជាពលរដ្ឋ​ក្មេង​ចាស់ មក​លេង​ស​ង្ក្រា​ន្ត​ស្វាយ​រៀង​រយៈពេល​៣​ថ្ងៃ​សរុប​ចំនួន​៧៥៧,៣៩២​នាក់​។​ក្នុង​នោះ​ថ្ងៃ​ទី​១៤​មេ​សា អ្នកចូលរួម​ចំនួន​១៤៤,២៤១​នាក់ នៅ​ថ្ងៃ​ទី​១៥​មេ​សា​២០២៣ មាន​អ្ម​ក​ចូលរួម​ចំនួន​២៧៧,១៨៤​នាក់​និង នៅ​ថ្ងៃ​ទី​៣​ថ្ងៃ​ទី​១៦​មេ​សា​២០២៣ មាន​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ពី​គ្រប់​ទិស​ទី​ចូលរួម​លេង​កម្សាន្ត​សប្បាយ​សរុប ៣៣៥,៩៦៧​នាក់​។

បើ​តាម​មន្ត្រី​រដ្ឋបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃអាទិត្យ​១១​រោច ខែចេត្រ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​និង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៣ នេះ​មាន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ ក្នុង​ខេត្ត ភ្ញៀវ​ជាតិ​និង​អន្តរជាតិ បាន​មក​ចូលរួម​លេង​កំសាន្ត​សង្ក្រាន្ត​ស្វាយ​រៀង​សរុប​ចំនួន​៣៣៥,៩៦៧​នាក់​។​

ប្រភព​បន្ត​ថា សង្ក្រាន្ត​ស្វាយ​រៀង ដឹកនាំ​ដោយ​លោក​ម៉ែ​ន​វិបុល​អភិបាលខេត្ត​រៀបចំ​សង្ក្រាន្ត ស្វាយ​រៀង អបអរសាទរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដោយ​មានការ​ចូលរួម​ពី​លោក​លោកស្រី អភិបាលរង​ខេត្ត​សហការ​ជាមួយ​លោក​ប្រ​ធា​មន្ទីរ​នានា និង​សហការ​ជាមួយ​យុវជន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​លេងល្បែង​ប្រជា​ប្រី​យ៍ តាម​ទីតាំង​ក្នុង​ក្រុង​ស្វាយ​រៀង រួម​មាន ទាញ​ព្រាត់ លាក់កន្សែង ដណ្តើម​ស្លឹកឈើ បោះ​អ​ង្គុ​ញ ចោល​ឈូង វាយក្អម និង​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ មាន​រថយន្ត​បាញ់​ទឹក​និង​ប្រគុំ​តន្ត្រី​រាំ​លេង​កំសាន្ត ហើយ​នៅ​ពេល​យប់​ក៏​មាន​សម្តែង​ល្ខោន​ជូន​ប្រជាពលរដ្ឋ​ទស្សនា​កំសាន្ត​ផង​ដែរ​ ​ដោយ​មាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ក្រុង​ខេត្ត​កម្លាំង​នគ​បាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ក្រុង​ប៉ុ​ស្ត៍​រដ្ឋបាល​មានការ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​បាន​ល្អ មាន​សុវត្ថិភាព ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ បាន​មក​លេង​កំសាន្ត​សប្បាយ ទាំង​ស​ង្ក្រា​នប​ណ្តា​វត្ត​នានា​ទូ​ទាំង​ខេត្ត​និង​ក្រុង​ស្វាយ​រៀង អគុណ​សន្តិភាព​។

តួលេខ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​នៅ​កម្មវិធី​សង្ក្រាន្ត​ស្វាយ​រៀង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយះ​ពេល​៣​ថ្ងៃ​រួម​មាន​ ថ្ងៃ​ទី​១៤ ​មេ​សា​ ឆ្នាំ​២០២៣ អ្នកចូលរួម ១៤៤,២៤១​នាក់​ថ្ងៃ​ទី ១៥​មេ​សា​២០២៣ អ្នកចូលរួម ២៧៧,១៨៤​នាក់ និង​ថ្ងៃ​ទី​១៦​មេ​សា​២០២៣ មាន​អ្នកចូលរួម ៣៣៥,៩៦៧​នាក់ សរុប​ទាំង​បី​ថ្ងៃ​មាន​ចំនួន​អ្នកចូលរួម ៧៥៧,៣៩២​នាក់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ