ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ត្រូវ​ចុះបញ្ជី​ជា​សម្បត្ដិ​បេតិក​ភណ្ឌ​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ

2 ឆ្នាំ មុន
  • សៀមរាប

ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្ដិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​ហើយ​។ ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​នេះ ក៏​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​រាង​កាយ និង​ស្មារតី ព្រមទាំង

ខេត្តសៀមរាប ៖ ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្ដិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​ហើយ​។ ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​នេះ ក៏​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​រាង​កាយ និង​ស្មារតី ព្រមទាំង​ធ្វើ​ឱ្យ​រាង​កាយ​អាច​បត់បែន ដោយ​មាន​ភាព​រហ័ស​រហូន និង​ជា​សិល្បៈ​តស៊ូ​មួយ​ដែល​អាចយ​កមក​ប្រើប្រាស់​ការពារ​ខ្លួន​ជាដើម​។

កម្មវិធី​នេះ នឹង​មានការ​សម្ដែង​ហាត់​សម​ក្បាច់គុន ការ​និទានរឿង​អំពី​គុន​ល្បុក្កតោ និង​ពិព័រណ៍​គ្រឿង​សព្វាវុធ ព្រមទាំង​មាន​ល្បែ​.​ង​កម្សាន្ត​ជា​ច្រើន​ទៀត​ទាក់ទង​នឹង​ក្បាច់គុន​ល្បុក្កតោ​ផង​ដែរ​។ ក្រៅពី​ការ​សម្តែង «​ទ្វារ​មេ​គុន​» យើង​ក៏​នឹង​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​មួយ​ក្នុង​ចំណោម​កីឡាករ កីឡាការិនី​ក្បាច់គុន​ល្បុក្កតោ​អាជីព​ផង​ដែរ​។

តាម​រយៈ​ក្រុមការងារ​រៀបចំ បានឱ្យ​ដឹង​ថា ដោយ​មានការ​ស្នើ​សុំ​ពី​បណ្តា​សមាគម​គុន​ល្បុក្កតោ ក៏​ដូច​ជា​កីឡាករ​អាជីព​ជា​ច្រើន​ដែល​ចង់ឱ្យ​មានការ​រៀបចំ ការ​ប្រកួត​គុន​ល្បុក្កតោ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣​នេះ​។ ហើយ​ក្រុមការងារ​ក៏​បាន​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព ដើម្បី​បង្កើន​បរិយាកាស​សប្បាយ​រីករាយ​មួយ​កម្រិត​ថែម​ទៀត​។ ម្យ៉ាងវិញទៀត តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ ដែល​មាន​ភស្តុ​តាង​នៅ​លើ​ចម្លាក់​ថ្ម​តាម​ជញ្ជាំង​ប្រាសាទ​ក្នុង​តំបន់​អង្គរ និង​រូបភាព ការ​រៀបចំ​ការ​ប្រកួត​គុន​ល្បុក្កតោ នៅ​មុខ​ប្រាសាទអង្គរវត្ត នា​ដើម​សតវត្ស​ទី​១៩ ការ​ប្រកួត​គុន​ល្បុក្កតោ គឺជា​ប្រពៃណី​ទំនៀមទម្លាប់​ដែល​បុព្វបុរស​ខ្មែរ​យើង តែងតែ​រៀបចំ​ធ្វើ​នៅ​ក្នុង​ឱកាស​មានបុណ្យ​ជាតិ​ធំ​ៗ ដូច​ជា​បុណ្យចូលឆ្នាំ​ជាដើម​។

ចំពោះ​ការ​ប្រកួត​គុន​ល្បុក្កតោ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ គណៈកម្មការ​រៀបចំ និង សហព័ន្ធ​កីឡា គុន​ល្បុក្កតោ​កម្ពុជា បាន​ដាក់​លក្ខខណ្ឌ​យ៉ាង​ល្អិតល្អន់​ក្នុង​ការ​ប្រកួត ដោយ​មានការ​ត្រួតពិនិត្យ និង​ការ​ដាក់​ឧបករណ៍​ការពារ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ