ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​ក​ន្ត្រា​ក់នៅស្រុកអន្លង់វែង​ ​បំផ្លាញផ្ទះពលរដ្ឋ និង​ស្លាក​ប៉ាណូផ្សេងៗ

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧត្តរ​មាន​ជ័​យ ៖ ទឹកភ្លៀង​ធ្លាក់​លាយឡំ​មាន​ខ្យល់​ក​ន្ត្រា​ក់បក​បោក​ បណ្តាល​ឲ្យ​លំនៅ​ឋាន​ពលរដ្ឋ​​

​ខេត្ត​ឧត្តរ​មាន​ជ័​យ ៖ ទឹកភ្លៀង​ធ្លាក់​លាយឡំ​មាន​ខ្យល់​ក​ន្ត្រា​ក់បក​បោក​ បណ្តាល​ឲ្យ​លំនៅ​ឋាន​ពលរដ្ឋ​​ចំនួន​២​ខ្នង​​រង​ការ​ខូចខាត ​និងប៉ាន​ណូ​មួយ​ផ្ទាំង​ដួល​រលំ​កាលពី​វេលា​ម៉ោង​​៤និង​៤០​នាទី​ល្ងាចថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៣​ ដែល​ហេតុការណ៍​នេះ​កើតឡើង​ទៅលើ​ឃុំ​ចំនួន​៣ គឺ​ឃុំ​អន្លង់​វែង ឃុំ​ត្រពាំង​ប្រី​យ៍ និង​ឃុំ​ត្រពាំង​តា​វ ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នា​ពេល​សព្វថ្ងៃនេះ​​ពួកគាត់​មាន​ក្តី​បារម្ភ​ក្នុង​ចិត្ត​នៅ​ពេល​ឃើញ​មេឃ​ឡើង​ដុំពពក​ព​ណ៍​ខ្មៅ​ម្តង​ៗ ​និង​មាន​ខ្យល់​បក​បោក ​។ ​ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៣​នេះ​តែ​ម្តង ​ទឹកភ្លៀង​បាន​ធ្លាក់​មួយ​មេ​ស្រាប់តែ​មាន​ខ្យល់​ក​ន្ត្រាក់​យ៉ាង​ខ្លាំង​ផង​ដែរ ​​​បក​បោក​លើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​​ពួកគាត់ បណ្តាល​ឱ្យ​​រង​ការ​ខូចខាត ។

លោក​ងួ​ន ទ្ធី រិ​ទ្ធ​អភិបាលស្រុក​អន្លង់​វែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​បាន​បំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ផ្ទះ ​និង​ប៉ាន​ណូ​មួយ​ផ្ទាំង​​នៅ​ឃុំ​ចំ​នួន​៣​ក្នុង​ឃុំ​អន្លង់​វែង រ​លំបាក់​ធ្លាក់​ផ្ទាំង​ប៉ាណូ​របស់​រដ្ឋបាល​ស្រុក​អន្លង់​វែង​ទំហំ៧ម៉ែត្រ​x៩,៥០ម៉ែត្រ​ កំពស់៦,៥​ម៉ែត្រ​ ។ ​ឃុំត្រពាំង​ប្រី​យ៍ ចំ​ណុច​មុខ​សាលាឃុំ​ត្រពាំង​ប្រី​យ៍ ស្ថិត​នៅ​ភូមិ​ឃ្លាំង​កណ្ដាល ឃុំ​ត្រ
ពាំង​ប្រី​យ៍ បណ្ដាល​ឱ្យ​ដួល​​រលំ​​ស្លាក​មួយ​ទៀត​​មាន​ទំហំ១,៨ម៉ែត្រ​x ២.៩​ម៉ែត្រ ។​ ឃុំ​ត្រពាំង​តា​វ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​២​ខ្នង​ប៉ើង​ដំបូលផ្ទះ​តែ​មិន​បង្ក​ដល់​មនុស្ស​ន​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

លោក​អភិបាល​បាន​បញ្ចា​ក់ថា ក្រោយពលកើតហេតុ​ ក្រុមការងារ​ស្រុក​បាន​ចុះ​ទៅ​ដល់​នាំ​យក​ស័​ង្គ​សី​និងអំណោយ​គ្រឿង​ឧបភោគ បរិភោគ​ជួយ​ឧបត្ថម្ភ​ភ្លាម​ៗ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ