ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ​ហើយ ដឹង​ភ្លាម ចាប់​ភ្លាម​តែ​ម្តង​មិន​ទុក​ស្អែក​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ ពី​បទ ចែកចាយ​គ្រឿងញៀន​នៅ​ម្ដុំ​ជិត​ភោជនីយ៍ដ្ឋាន ពន្លឺ​នាគ​ទិព្វ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ 

លោក​អនុសេនីយ៍ឯក សរ សុភ​ក្ត្រា មេបញ្ជាការ​ស្ដីទី​មេ​បញ្ជ​ការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​ស្នាក់​ការ​សន្តិសុខ​៥៦៨​ចំនួន​៦​នាក់ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ និង​ចាប់​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទូច កុសល ហៅ យ៉ាំ​ង​កូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ព្រមទាំង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ពណ៌​ក្រហម ប្រភេទ​យ៉ា​ម៉ា​គ្រាប់​ចំនួន​៤៤​គ្រាប់ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ហើយ​បាន​បញ្ជូន​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។ 

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​ការងារ​បទល្មើស​គ្រឿងញៀន​បាន​បញ្ជាក់​ថា តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ទូច កុសល ហៅ​យ៉ាំ​ង​កូ បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ទិញ​គ្រឿងញៀន​ដើម្បី​លក់​ចែកចាយ​បន្ត​ពិតប្រាកដ​មែន ។ ក្រោយ​ពី​សួរ​ចម្លើយ​រួច​មក​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត ៕