ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.​ប ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ព្រោះ​ជិត​ដល់​ពេល​បញ្ចប់​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​ខែតុលា​ ឆ្នាំ​២០១៧​នេះថា

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​ខែតុលា​ ឆ្នាំ​២០១៧​នេះ ​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៅ​ចុះ​ឈ្មោះ​ ព្រោះ​ជិត​ដល់​កាល​បរិ​ច្ឆេ​ទ​បញ្ចប់​ការ​ចុះឈ្មោះ ហើយលទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​និង​ដំណើរការ​នៃ​ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​បញ្ជី ​និង​ការ​ចុះ​ឈ្មោះ​នៅ​តាម​ឃុំ​-សង្កាត់​។

គ.ជ.​ប ​បាន​បញ្ជាក់​ថា ​កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តីការ​ គ.ជ.​ប ​ដឹកនាំ​ដោយ​លោក​ ឌុ​ច សុ​ន សមាជិក​ គ.ជ.​ប ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ​។​ បើ​តាម​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៧ ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ដល់​ថ្ងៃ​១៧ ខែតុលា ឆ្នាំ​២០១៧ ត្រឹម​ម៉ោង​១៨:00​ល្ងាច​បង្ហាញ​ថា​ មាន​ប្រមាណ​៨,២​លាន​នាក់ ​ស្មើ​នឹង៨៣.៦១%​។

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០១៧​ បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១ ​កញ្ញា ​ដល់​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​រៀបចំ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​បញ្ជី​បោះ​ឆ្នាំ​២០១៦ ​សម្រាប់​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨ ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​។