ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន! Drone អាច​វាស់​ស្ទង់​ចង្វាក់បេះដូង និង​ដង្ហើម​ពី​ចម្ងាយបាន

6 ឆ្នាំ មុន

អ្នក​តាមដាន​គម្រោង​នេះ លោក​សាស្ត្រាចារ្យ Javaan Chahl បាន​និយាយ​ថា

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ South Australia បាន​អភិវឌ្ឍន៍​ដ្រូ​ន (Drone) សម្រាប់​វាស់​ស្ទង់​ចង្វាក់បេះដូង និង​ដង្ហើម​ពី​ចម្ងាយ ។

ប្រព័ន្ធ​កែ​ច្នៃ​រូបភាព​រួម​បញ្ចូល​គ្នា​ជាមួយ​ដំណោះស្រាយ​បង្កើត​ឡើងជា​ពិសេស គឺ​អនុញ្ញាត​ឱ្យ​ដ្រូ​នរក​ឃើញ​មុខសញ្ញា​សំខាន់​ៗ​នៅ​លើ​ខ្លួន​មនុស្ស​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ ខណៈ​ពួក​គេ​កំពុង​ធ្វើ​ចលនា ។
ប្រព័ន្ធ​នេះ​អាច​ចាប់​បាន​ចលនា​នៅ​លើ​មុខ និង​ករប​ស់មនុស្ស ដើម្បី​ចាប់​ចង្វាក់បេះដូង និង​ដង្ហើម​បាន​ត្រឹមត្រូវ ។ នៅ​ក្នុង​ការ​សាកល្បង​មួយ  ដ្រូ​ន​អាច​វាស់វែង​ពី​ចម្ងាយ​ប្រហែល​៣​ម៉ែត្រ ប៉ុន្តែ​វា​ក៏​អាច​វាស់​បាន​ឆ្ងាយ​ជាង​នេះ​ផង​ដែរ ។

អ្នក​តាមដាន​គម្រោង​នេះ លោក​សាស្ត្រាចារ្យ Javaan Chahl បាន​និយាយ​ថា ៖« ដ្រូ​ន​អាច​ចាប់​សញ្ញា​មនុស្ស​ម្នាក់​ៗ​បាន​ដោយ​ស្វ័យប្រវត្តិ និង​តាមដាន​ពួក​គេ​ពី​ចង្វាក់បេះដូង និង​ដង្ហើម » ។

បរិយាកាស​ជា​ច្រើន​មាន​គ្រោះថ្នាក់ ដ្រូ​ន​គឺជា​ជម្រើស​មួយ​ដែល​មាន​សុវត្ថិភាព​បំផុត ។ ទីកន្លែង​មួយ​ចំនួន​ដូច​ជា មហាសមុទ្រ គឺ​ត្រូវការ​ដ្រូ​ន​ដើម្បី​ជួយ​មនុស្ស​កំពុង​មាន​បញ្ហា​យ៉ាង​ឆាប់រហ័ស និង​សុវត្ថិភាព។

នៅ​គ្លីនិក​ដែល​គ្រូពេទ្យ​មិន​ចង់​ប្រើប្រាស់​ឧបករណ៍ electrodes និង​ឧបករណ៍​ផ្សេង​ៗ​ដើម្បី​តាមដាន​អ្នកជំងឺ ប្រសិនបើ​មាន​កាមេរ៉ា ហើយ​មាន​សមត្ថភាព​ធ្វើ​រឿង​ទាំងនេះ គឺ​ពួក​គេ​អាច​ដាក់​ឧបករណ៍​នេះ​នៅ​កន្លែង​ណាមួយ ដែល​ជា​ធម្មតា មិន​ធ្លាប់​ដាក់​វា ។

ការ​ស្រាវជ្រាវ​នេះ​កើត​ចេញពី​ការ​ស្វែងរក​ឧបករណ៍​មិន​ទាក់ទង​គ្នា ដើម្បី​ជំនួស​ឧបករណ៍ electrodes ដែល​ប្រើប្រាស់​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​រក​ឃើញ​សញ្ញា​សំខាន់​ៗ​លើ​ទារក​ទើបនឹង​កើត ។
លោក Ravi Vaidyanathan សាស្ត្រាចារ្យ​ផ្នែក​រ៉ូ​បូត​នៅ​មហាវិទ្យាល័យ Imperial College London បាន​និយាយ​ថា វា​ជា​ការ​ប្រើប្រាស់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ៕