ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ប្រាក់​សំណង​នឹង​ប្រគល់​ជូន​ក្រុម​គ្រួសារ​ទាហាន​មួក​ខៀវ​ដែល​ពលី​នៅ​អាហ្វ្រិក​កណ្តាល​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខន ថា

រាជធានី​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥:០០​នាទី លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប្រាក់​សំណង​ជូន​ក្រុម​គ្រួសារ​សព ដែល​បាន​ពលី​ក្នុង​ពេល​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​អាហ្វ្រិក​កណ្ដាល​កន្លង​មក ។​

​សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ ​នៅ​ទីបញ្ជាការដ្ឋាន​អង្គការសហប្រជាជាតិ (UN) នៅ​សាធារណរដ្ឋ​អា​ហ្វ្រិ​កកណ្តាល បាន​ប្រារ​ព្វ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​កងទ័ព​មួក​ខៀវ​កម្ពុជា និង​ម៉ា​រ៉ុ​ក ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​មនុស្សធម៌​ពិភពលោក​ ដោយ​ការ​វាយប្រហា​របស់​ក្រុម​ឧទ្ទាម កាលពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៧ បណ្តាល​ឱ្យ​នាយ​ទា​ហាន​មួក​ខៀវ​កម្ពុជា ០៤​រូប និង​ម៉ា​រ៉ុ​ក ០១​រូប​បាន​ស្លាប់​៕