ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ រក​ឃើញ​ហើយ ម្ចាស់​ជ័យ​លា​ភី Miss&Mister Supranational 2023

1 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកគាំទ្រ​នៅ​ក្នុង​ប្រទេស​ថៃ នាំ​គ្នា​សម្តែង​នូវ​ការ​ពេញចិត្ត​ពី​ការ​ប្រកួត Miss &Mister Supranational Thailand 2023 ដោយ​ឃើញ​ថា ម្ចាស់​ជ័យ​លា​ភី និង​ម្ចាស់​មកុដ សមប្រកប​ដោយ​ភាព​ជឿជាក់ និង​សមត្ថ​ភាពល្អ​ទាំង​ផ្នែក​បុរស និង​នារី​។ ភាព​ច្បាស់លាស់​នេះ​ហើយ ជម្រុញ​អោយ

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​នៅ​ក្នុង​ប្រទេស​ថៃ នាំ​គ្នា​សម្តែង​នូវ​ការ​ពេញចិត្ត​ពី​ការ​ប្រកួត Miss &Mister Supranational Thailand 2023 ដោយ​ឃើញ​ថា ម្ចាស់​ជ័យ​លា​ភី និង​ម្ចាស់​មកុដ សមប្រកប​ដោយ​ភាព​ជឿជាក់ និង​សមត្ថ​ភាពល្អ​ទាំង​ផ្នែក​បុរស និង​នារី​។ ភាព​ច្បាស់លាស់​នេះ​ហើយ ជម្រុញ​អោយ​អ្នក​តាមដាន​ក្នុង​ប្រទេស​ថៃ ផ្តល់​ទំនុកចិត្ត​ថា តួឯក​ទាំង​២​រូប​ដែល​ចម្រាញ់​បាន​នេះ និង​រុញ​នូវ​ភាព​លេចធ្លោ​ទៅ​កាន់​ឆាក​អន្តរជាតិ​នា​ពេល​ខាង​មុខ​នេះ​។

ខណៈ​កម្ពុជា​ទើប​រក​ឃើញ​បុរសឯក​កញ្ញាឯក Miss&mister supranational Cambodai 2023 នា​ឯ​ប្រទេស​ថៃ​ឯណោះ​វិញ ក៏​បាន​ស្វិតស្វាញ​ធ្វើការ​ប្រកួតប្រជែង​ច្រើន​វគ្គ​រក​ឃើញ​ជើង​ខ្លាំង​របស់​ខ្លួន​ដែរ​។ នា​វិនាទី​ចុង ក្រោយ​គេ​ក៏​បាន​សម្រេច​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ជា​ផ្លូវការ ដោយ​បាន​ស្វែងរក​តួឯក​ពិតប្រាកដ ប្រចាំឆ្នាំ​២០២៣ ដែល​ជា​ស្រី​ស្អាត និង​ប្រុស​សង្ហា​។

ពួក​គេ​ទាំង​២​នាក់ ពិតជា​មាន​ចំណុច​ពិសេស និង​ចំណេះដឹង ដោយសារ​យល់​ដឹង​ច្រើន​ពី​ការ​ដាក់​វិញ្ញាសា បំពេញការងារ និង​ទទួល​បានការ​ចាប់អារម្មណ៍​ជាងគេ​ពី​អ្នក​ដាក់​ពិន្ទុ និង​អ្នក​តាមដាន​។ ហើយ​គ្រប់​វគ្គ ពួក​គេ​រកបាន​ចំណុច​ល្អ​ៗ ដែល​គណៈ​ក​ម្មា​ការ​គិត​ថា​ល្អ អាច​បន្ត​ដឹក​ដៃ​គ្នា​ទៅ​កាន់​វគ្គ​ថ្មី នៅ​លើ​ទឹកដី​ក្នុង​ប្រទេស​ប៉ូ​ឡូញ​បាន​។ ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ាន បាន​រក​ឃើញ​ហើយ​បុរសឯក នារី​ឯក ដែល​មាន​កម្ពុជា​-​ថៃ និង​បន្ត​ស្វែងរក​ជើង​ខ្លាំង​តាម​ប្រទេស​ផ្សេង​ៗ​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ ទាំងស្រី​ស្អាត លីវ ជី​លី និង​បុរស​សង្ហា​លោក វ៉​ន សិលា ជា​ម្ចាស់​ជ័យ​លា​ភី នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ទើបបាន​តំណែង​ថ្មោងថ្មី ត្រូវ​ខិតខំ​ស្វែងរក​នូវ​គន្លឹះ​ល្អ​ៗ​ជា​បន្ត​ទៀត ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ប្រកួត​កម្រិត​អន្តរជាតិ ជា​គោលដៅ​សំខាន់​ដែល​ហ្វេ​ន​ៗ​ចង់បាន និង​តាមដាន​។

ចំពោះ​កញ្ញា លីវ ជី​លី ធ្លាប់​និយាយ​ថា នាង​ចំណាយ​ថវិកា ពេលវេលា ការ​លះបង់​ម្តងទៀត​នេះ ដើម្បី​វិស័យ​បវរកញ្ញា និង​មុខមាត់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​។ ពេល​នេះ ជី​លី ធ្វើ​បាន​ដោយ​ក្លាយជា​ម្ចាស់​មកុដ​ពេញ​មុខ​លើ​ឆាក ខុស​ពី​មកុដ​លើក​មុន ដែល​ជា​ការ​ផ្ទេរតំណែង​ពី អ្នក​ជាប់ ហើយ​បោះបង់​ចោល​។

រីឯ​លោក វន សិលា ជា​បុរសឯក ទើប​លើក​ពាន​យកឈ្នះ​ចិត្ត​គណៈ​ក​ម្មា​ការ ដោយ​ឆ្លើយ​សំណួរ​ចាក់​ដោត អំពី​ការ​លើកទឹកចិត្ត​ដល់​មនុស្ស​បាក់ទឹកចិត្ត​អោយ​មាន​សង្ឃឹម​ឡើង​វិញ ត្រូវ​ចេះ​ជួយ​គាត់ ត្រឹម​ជា​យោបល់​ក៏​ជា​ផ្នែក​មួយ ដាស់តឿន​គាត់​អោយ​មាន​សង្ឃឹម ។ មនុស្ស​បាក់ទឹកចិត្ត​ក្នុង​សង្គម​យើង​មាន​ច្រើន ហើយ​ខ្លះ​គ្មាន​ការ​ជួយ​ខ្នះខ្នែង រហូត​ធ្វើ​រឿង​អ្វីមួយ​ស្មាន​មិន​ដល់​។ ហើយ​លោក​នឹង​ដឹក​ដៃ​ស្រី​ស្អាត លីវ ជី​លី ធ្វើ​ដំណើរ​ឆ្ពោះទៅ​ក្រៅប្រទេស​ព្រម​គ្នា ដោយ​គេ​រំពឹង​ថា អ្នក​ទាំង​២ ធ្វើ​បាន​ល្អ ដើម្បី​មុខមាត់​សង្គម​ជាតិ​លើ​ឆាក​អន្តរជាតិ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ