3គ្រួសារ កំពុងដេកសង្ឃឹមលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា
ខេត្តកោះកុង ៖ មានប្រជាពលរដ្ឋរងគ្រោះ៣គ្រួសារ កំពុងរស់នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង
ខេត្តកោះកុង ៖ មានប្រជាពលរដ្ឋរងគ្រោះ៣គ្រួសារ កំពុងរស់នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង
ខេត្តកោះកុង ៖ មានប្រជាពលរដ្ឋរងគ្រោះ៣គ្រួសារ កំពុងរស់នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានបញ្ជូនលិខិតមកដល់កោះសន្តិភាពឱ្យជួយជម្រាបទៅលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ផងថា ពួកគាត់ទាំង៣គ្រួសាររងគ្រោះដោយការរំលោភយកដីមិនទាន់ត្រូវបានដោះស្រាយឡើយ ។
ពួកគាត់ជាម្ចាស់ដីបាននិយាយថា ខំជឿទុកចិត្តណាស់លើលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដោយអះអាងថា ប្រសិនបើលោកទេសរដ្ឋមន្ត្រីបានជ្រាបពីបញ្ហានេះ លោកប្រាកដជាជួយដោះស្រាយមិនខានឡើយ ប៉ុន្តែប្រហែលជាលោកទេសរដ្ឋមន្ត្រីមិនទាន់បានជ្រាបទេមើលទៅ ។ ប្រជាជនដែលរងគ្រោះដោយការរំលោភយកដីឆៅៗតែម្តង បានរៀបរាប់ក្នុងលិខិតមួយថា នៅអំឡុងឆ្នាំ២០០០ គ្រួសារយើងខ្ញុំទាំង៣បាននាំគ្នាទិញដីលំនៅឋាន និងដីចម្ការនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានទំហំសរុប២១ហិកតា ក្នុងនោះដីជាប់ផ្លូវជាតិលេខ៤៨ ភ្នំពេញ-កោះកុង ចំនួន៣ប្លង់ទំហំ៧,៥ហិកតា កាប់គាស់ដាំដំណាំដូចជាស្វាយកែវរមៀតចំនួន២.០០០ដើម សាវម៉ៅ១២០ដើម ដំណាំផ្សេងៗដូចជាដូង ខ្នុរ ចន្ទីរ និងជីកស្រះធំៗចំនួន២ (១០ម៉ែត្រx២០ម៉ែត្រx៥ម៉ែត្រ=១និង១០ម៉ែត្រx៣០ម៉ែត្រx៥ម៉ែត្រ=១) ។ លុះដល់ឆ្នាំ២០០៤ ទើបឃើញលោកហេង ហ៊ុយ មកពីបរទេស ហើយបានយកប្លង់រឹងមកបង្ហាញឱ្យប្រជាជនដែលកំពុងរស់នៅសព្វថ្ងៃ ដោយចោទថា រស់នៅលើដីកម្មសិទ្ធិរបស់គាត់ ដោយយកកម្លាំងប្រដាប់អាវុធ និងគ្រឿងចក្រមកឈូសឆាយដំណាំដែលពួកយើងខ្ញុំបានដាំជាយូរមកហើយ ។
ក្រោយមកទើបមានការប្តឹងតវ៉ាដល់តុលាការអស់រយៈពេលជាច្រើនឆ្នាំ តែពុំបានទទួលលទ្ធផល ពួកយើងខ្ញុំប្រជាជនគ្មានលទ្ធភាពទើបង្ខំចិត្តចរចាសម្របសម្រួលដោយភាគីលោកហេង ហ៊ុយ ច្រៀកពុះ កាត់កន្ទុយដីយក ។លោកហេង ហ៊ុយ សន្យាធ្វើប័ណ្ណកម្មសិទ្ធិជូនពួកយើងខ្ញុំទាំងអស់គ្នាក្នុងរយៈពេល៣ទៅ៦ខែ ប៉ុន្តែអស់រយៈពេល៧ឆ្នាំកន្លងមក លោកហេង ហ៊ុយ មិនបានគោរពពាក្យសន្យាធ្វើប័ណ្ណកម្មសិទ្ធិឱ្យពួកយើងខ្ញុំឡើយ ។ ទើបប្រជាជនឡើងប្តឹងតវ៉ាសាជាថ្មី រហូតដល់មានដំណោះស្រាយនៅថ្ងៃទី៨ តុលា ឆ្នាំ២០១៧ មានគណៈកម្មការសុរិយោដីចុះដោះស្រាយនៅសាលាស្រុកស្រែអំបិលប្រគល់ដីឱ្យប្រជាជនវិញ តែដោយឡែកនៅសល់តែយើងខ្ញុំ៣គ្រួសារដែលមិនបានដោះស្រាយឱ្យ ។
ប្រជាជនរងគ្រោះទាំង៣គ្រួសារបាននិយាយដោយពួកគេដេកសង្ឃឹមថា ក្រោយពេលកោះសន្តិភាពបានចេញផ្សាយហើយ ប្រាកដជាបានដំណឹងដល់លោកទេសរដ្ឋមន្ត្រី និងសង្ឃឹមយ៉ាងជឿជាក់ថា លោកទេសរដ្ឋមន្ត្រីនឹងដោះស្រាយជូនពួកគាត់ទៅតាមការសង្ឃឹមមិនខានឡើយ ៕
ចែករំលែកព័តមាននេះ