ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ និងលំនៅឋាន៣៩ខ្នងផ្ទះរងការ ខូចខាតដោយគ្រោះធម្មជាតិកើតមាន២ស្រុក និងក្រុងមួយ

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ លំនៅ​ឋាន​៣៩​ខ្នង​ផ្ទះ​ទៅ​លើ​ចំនួន​២​ស្រុក និង​ក្រុង​១​រង​ការ​ខូចខាត និង​បុរស​ម្នាក់​ត្រូវ​រន្ទះ​បា​.​ញ់​រង​របួសធ្ងន់ ខណៈ​កើត​មាន​គ្រោះ​ធម្មជាតិ​ទឹកភ្លៀង​ធ្លាក់​លាយឡំ​ទៅ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់​បោកបក់ កាលពី​វេលា​ម៉ោង​១៩​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​។…

ឧត្តរមានជ័យ ៖ លំនៅ​ឋាន​៣៩​ខ្នង​ផ្ទះ​ទៅ​លើ​ចំនួន​២​ស្រុក និង​ក្រុង​១​រង​ការ​ខូចខាត និង​បុរស​ម្នាក់​ត្រូវ​រន្ទះ​បា​.​ញ់​រង​របួសធ្ងន់ ខណៈ​កើត​មាន​គ្រោះ​ធម្មជាតិ​ទឹកភ្លៀង​ធ្លាក់​លាយឡំ​ទៅ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់​បោកបក់ កាលពី​វេលា​ម៉ោង​១៩​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​។

ទាក់ទិន​ហេតុ​ការ​គ្រោះ​ធម្មជាតិ​នេះ យោង​ទៅ​តាម​របាយការណ៍​ស្រុក​ត្រពាំង​ប្រាសាទ គ្រោះ​ធម្មជាតិ​កើតឡើង​ទឹកភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​ក​ន្ទ្រា​ក់​បោកបក់​យ៉ាង​ខ្លាំង និង​រន្ទះ​បា​.​ញ់​បុរស​ម្នាក់​រង​របួសធ្ងន់​ឈ្មោះត្រាច រុំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​សំបួ ឃុំ​បាក់​អ​ន្លួ​ង ស្រុក​ត្រពាំង​ប្រាសាទ​បញ្ជូន​ទៅ​ធ្វើ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ដោយសារ​ស្ថានភាព​ធ្ងន់​បញ្ជូន​បន្ត​ទៅ​ខេត្តសៀមរាប រួម​ទាំងលំនៅ​ឋាន​ប្រជាពលរដ្ឋ​១៣​ខ្នង រង​ការ​ខូចខាត​ធ្ងន់​៣ មធ្យម​៦​ខ្នង ផ្ទះ​។

លោក ស៊ុ សា​រឿ​ន ប្រធាន​ក្រុមការងារ​សង្កាត់​សំរោង​បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៣​នេះ​ថា នៅ​វេលា​ម៉ោង​១៩​យប់​ថ្ងៃ​ទី​៣១ ខែ​មិ​នា ឆ្នាំ​២០២៣ ទឹកភ្លៀង​បាន​ធ្លាក់​លាយឡំ ទៅ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់​បោកបក់​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​១៤​ខ្នង​ផ្ទះ​រង​ការ​ខូចខាត​ដួល​រលំ​ដល់​ដី​២​ខ្នង​ផ្ទះ និង​លោ​.​ត​ចេញពី​ជើង​តាង​១​ខ្នង ផ្ទះ​រង​កា​r​ខូចខាត​ប៉ើង​ដំបូល​១១​ខ្នង​ផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​កូនដំរី សង្កាត់​សំរោង ក្រុង​សំរោង ខណៈ​នេះ​ក្រុមការងារ​កំពង់​តែ​រៀបចំ​អំណោយ​យក​ទៅ​ជួយ​ឧបត្ថម្ភ​។

លោក ងួ​ន ទ្ធី​រិ​ទ្ធ អភិបាល នៃ​គណ​អភិបាលស្រុក​អន្លង់​វែង និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៣​នេះ​គ្រោះ​ធម្មជាតិបង្ក​កើតឡើង​ដោយ​ទឹកភ្លៀង​បាន​ធ្លាក់​លាយឡំ និង​ខ្យល់​ក​ន្ទ្រា​ក់​បោកបក់ បណ្តាល​ឲ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​១២​ខ្នង ផ្ទះ​រង​ការ​ខូចខាត​ដួល​រលំ និង​ប៉ើង​ដំបូលផ្ទះ ស្ថិត​នៅ​ភូមិ​រំចេក​ខាងលិច ឃុំ​អន្លង់​វែង​ស្រុក​អន្លង់​វែង កាលពី​ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០២៣​។

ក្រោយ​ពី​រង​គ្រោះ​ដោយ​ធម្មជាតិ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៣ ក្រុមការងារ​ថ្នាក់​ស្រុក​បាន​ចុះ​សាកសួរ​សុខទុក្ខ​ពលរដ្ឋ​រង​គ្រោះ និង​នាំ​យក​អំណោយ​របស់​ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្តឧត្តរមានជ័យ​អំណោយ​ដល់​គ្រួសារ​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ